ថ្នាំងងុយដេកមានផលរំខានមិនខុសគ្នានឹងថ្នាំផ្សេងៗទៀតឡើយ។ ដូច្នេះអ្នកនឹងមិនដឹងថាអ្នកនឹងមានផលរំខានរបស់ថ្នាំងងុយដេកឬក៏អត់នោះទេរហូតដល់អ្នកប្រើប្រាស់វាហើយ។
គ្រូពេទ្យប្រហែលជាអាចប្រាប់អោយអ្នកដឹងអំពីផលរំខានដែលអាចកើតមានបើសិនជាអ្នកមានជំងឺហឺត ឬបញ្ហាសុខភាពអ្វីផ្សេងទៀត។ ថ្នាំងងុយដេកអាចធ្វើអោយអ្នកដកដង្ហើមកាន់តែយឺត និងមិនសូវជាដេកលក់បានស្កប់ស្កល់ទេ ដែលជាហេតុអាចនាំអោយមានគ្រោះថ្នាក់ដល់អ្នកជំងឺសួតដែលមិនបានគ្រប់គ្រងដូចជា ជំងឺហឺត ឬជំងឺស្ទះសួតរ៉ាំរ៉ៃ (Chronic Obstruction Pulmonary Disease)។
ផលរំខានជាញឹកញាប់នៃថ្នាំងងុយដេកដែលចេញវេជ្ជបញ្ជាមានដូចជា៖
- ក្រហាយ ឬឈឺនៅកដៃ, ដៃ, ប្រអប់ជើង ឬជើង
- ផ្លាស់ប្តូររបបអាហារ
- ទល់លាមក
- រាគ
- ពិបាកធ្វើអោយខ្លួនឯងមានលំនឹង
- វិលមុខ
- សន្លឹម
- ស្ងួតមាត់ ឬបំពង់ក
- ផោម
- ឈឺក្បាល
- ក្រហាយដើមទ្រូង
- ឈឺពោះ ឬតឹងក្នុងពោះ
- មិនអាចគ្រប់គ្រងការញ័របស់ខ្លួនបាន
- យល់សុបិន្តឃើញមិនធម្មតា
- ខ្សោយ
យកល្អគួរតែយល់ដឹងអំពីផលរំខានដែលអាចកើតមានរបស់ថ្នាំងងុយដេកទើបអ្នកអាចបញ្ឈប់ការប្រើថ្នាំ និងត្រូវការទាក់ទងទៅគ្រូពេទ្យជាបន្ទាន់បានដើម្បីចៀសវាងបញ្ហាដល់សុខភាពដែលធ្ងន់ធ្ងរបាន៕
By: Vora
Your Visit is Your Help
Reference: health.com.kh
0 comments:
Post a Comment