អ្នកទាំងអស់គ្នាប្រហែលជាមិនជឿទេថាកង់ខាងក្រោមនេះមានប្រវែងជាង១៣ ម៉ែត្រ ប៉ុន្តែវាជាការពិត ដែលនេះជាគំនិតច្នៃប្រឌិតរបស់អ្នកភូមិមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដោយមានកែបសំរាប់តែមនុស្សម្នាក់ កង់ដ៏វែងមួយនេះត្រូវបានកែច្នៃឡើងដោយអ្នកភូមិ Blawe ក្នុងទីក្រុង Kediri ខេត្ត Java ប្រទេសឥណ្ឌូនេស៊ីដោយពួកគេបានយកបំពុងដែកជាច្រើនដើមមកផ្សារតភ្ជាប់គ្នាយ៉ាងវែង។ កង់នេះត្រូវបានគេកត់ត្រាថាជាកង់ដែលវែងជាងគេបំផុតប្រចាំប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែវាមិនអាចបំបែកឯកត្តកម្មពិភពលោកបានឡើយ ព្រោះឯកត្តកម្មចាស់កង់វែងជាងគេមានប្រវែងដល់ទៅជិត៣៦ម៉ែត្រឯណោះ ដែលបានបំបែកដោយបុរសរស់នៅក្នុងប្រទេស Netherlands។
By: Rika
Your Visit is Your Help
Reference: khmer-note
0 comments:
Post a Comment