ខ្នងរបស់អ្នកជា ទំរង់សាំញ៉ាំដែលបង្កើតពីឆ្អឹង សាច់ដុំ សរសៃប្រសាទនិងសន្លាក់ឆ្អឹង ការឈឺដូចចាក់ម្ជុលជាការឈឺដែលពិបាកជាងគេបំផុត។
បើទោះ ជា ក្នុងករណីការឈឺខ្នងភាគច្រើនមិនបណ្តាលមកពីមានការបំផ្លាញធ្ងន់ ធ្ងរឬមានជំងឺធ្ងន់ធ្ងរប៉ុន្តែវាកើត ឡើងដោយការគ្រិច ការរងរបួសតិចតួច។
ការឈឺខ្នងបណ្តាលមកពីសកម្មភាពប្រចាំ ថ្ងៃនៅផ្ទះនិងកន្លែងធ្វើការ ឬវាអាចបណ្តាលមកពីការអង្គុយ ការឈរឬការលើកឥវ៉ាន់ធ្ងន់។ ការឈឺខ្នងបណ្តាលមកពី៖
- ការអោនមិនសមរម្យ
- ការលើក ការយួរ រុញឬទាញមិនត្រឹមត្រូវ
- ការអង្គុយក្នុងកៅអី
- ការឈរឬអោនចុះយូរ
- ការពទខ្លួន
- ធ្វើឲ្យកកិតខ្លាំង
- ការបើបបរផ្លូវកោង
- ការបើកបររយៈពេលយូរដោយគ្មានសំរាក
- ប្រើសាច់ដុំហួសហេតុ ជាធម្មតាហាត់កីឡាឬការធ្វើចលនាហួសហេតុ
ជួនកាលការឈឺវាកើតយ៉ាងរហ័សដែលមិនមើលឃើញ។ មនុស្សឈឺខ្នងនៅពេលព្រឹកដោយមិនដឹងពីមូលហេតុពិតប្រាកដ។
កត្តាគ្រោះថ្នាក់
កត្តាគ្រោះថ្នាក់ខ្លះដែលធ្វើឲ្យកើនឡើងគ្រោះថ្នាក់នៃការឈឺខ្នង។ កត្តាទាំងនេះរួមមាន៖
- ការចាប់ផ្ដើមឡើងទំងន់ ការឡើងទំងន់ដាក់សំពាធលើឆ្អឹខ្នង។ ប្រើការគណនាទំងន់ដើម្បីឲ្យដឹងពីទំងន់របស់អ្នក។
- ការ ជក់បារី វាអាចបំផ្លាញជាលិកាឆ្អឹងខ្នងដែលបណ្តាលមកពីការជក់បារីឬការពិត អ្នកជក់រស់នៅក្នុងជីវិតដែលគ្មានសុខភាពជាងអ្នកដែលមិនជក់ បារី។
- ការចាប់ផ្ដើមមានផ្ទៃពោះ ការឡើងទំងន់ដែលបញ្ជូនទារករបស់អ្នកឲ្យនៅកន្លែងមួយគឺនៅខាងក្រោយ។
- ភាពតានតឹង ត្រូវបានគេគិតថាមានភាពតានតឹងអាចបណ្ដាឲ្យតឹងសាច់ដុំខ្នង ដែលនាំឲ្យឈឺខ្នង។
- ការ បាក់ទឹកចិត្ត ការឈឺខ្នងអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ដែលជួនកាលអាចធ្វើឲ្យអ្នកឡើងទំងន់ដែលនាំឲ្យឈឺចាប់កាន់តែ ខ្លាំងទៀតនិងបាក់ទឹកចិត្តខ្លាំង។
By: Rika
Your Visit is Your Help
Reference: mylekha
0 comments:
Post a Comment