ឈឺក្រពះ​ត្រូវ​តម​វីតាមីន C ឬ​?

មនុស្ស​ភាគច្រើន​ដែល​ឈឺក្រពះ​ដោយសារ​ការ​រលាក​ដំបៅ​ច្រើន​ត្រូវបាន​ទូន្មាន​ពុំគប្បី​បរិភោគ​ជូរ ដើម្បី​បញ្ចៀស​កំណើន​អាស៊ីត ក្នុង​ទឹក​ក្រពះ បង្ក​ជាការ​ពើត​ផ្សារ​ដោយ​វា​រំញោច​កន្លែង​រលាក​ដំបៅ ។​
Vitamin C (acid Ascorbic) មាន​រសជាតិ​ជូរ ហេតុនេះ​អ្នក​ឈឺក្រពះ​ជាច្រើន​ភ័ន្តច្រឡំ​ថា បើ​ឈឺក្រពះ​ពុំគួរ ប្រើប្រាស់​វា​ទេ ។ ក៏ប៉ុន្តែ Vitamin C គឺជា​សារធាតុ​ចាំបាច់​សម្រាប់​សុខភាព ហើយ​មាន​សមត្ថភាព​ការពារ "​ជញ្ជាំង​កោសិកា​" បានល្អ​ផង ។
ជាងនេះទៀត Vitamin C ជា​សារធាតុ​ចាំបាច់​ពុំមែន​ជា​ឱសថ​ប៉ុណ្ណោះ​ទេ ហើយក៏​ពុំមែន​មានតែ​នៅក្នុង​ផ្លែឈើ​ជូរ​ដូចជា​ក្រូចឆ្មារ ក្រូចពោធិសាត់ ឬ​ក្នុង​ផ្លែឈើ​ផ្អែម​ដូចជា​ឥ​ឡឹ​ក ល្ហុង​...​ទេ តែ​វា​មាន​សម្បូរ​ណ៍​នៅក្នុង​ប្រភេទ​បន្លែ​ជាអាទិ៍ ផ្កា​ស្ពៃស​-​ខៀវ ម្ទេស​ប្លោក សណ្តែកបណ្តុះ ខ្ទឹម​... ។ ហេតុនេះ​អ្នក​ឈឺក្រពះ​ក៏ត្រូវ​ការបរិភោគ​គ្រប់គ្រាន់​នូវ​អាហារ​ខាងលើ​ដើម្បី​ឲ្យ​សរីរាង្គ​មាន កម្លាំង​ការពារ​នឹង​ចៀសវាង​ការខ្វះ​វីតាមីន C ។​
អ្នក​ឈឺក្រពះ​ដោយសារ​រលាក​ឬ​ដំបៅ ច្រើន​ត្រូវបាន​ទូន្មាន​ពុំ​ឲ្យ​បរិភោគ​ជូ បំណង​ចៀសវាង​កំណើន​អាស៊ីត ធ្វើ​ឲ្យ​រំញោច​កន្លែង​ដំបៅ​រលាក
ការបញ្ចូល​គ្រប់គ្រាន់​បរិមាណ​វីតាមីន C ពុំ​ត្រឹមតែ​មិន​អន្តរាយ​ដល់​ក្រពះ​ទេ ថែមទាំង​ជួយ​កាត់បន្ថយ​ការ​រលាក ឆ្លង​មេរោគ H.Pyloru ដែលជា​មូលហេតុ​បង្ក​ឲ្យ​មានការ​រលាក និង​ដំបៅ ។ វីតាមីន C មាន​ប្រសិទ្ធភាព​ការពារ​ក្រពះ​ប្រសិនបើ​អ្នក​បរិភោគ​វា​ក្នុង​កម្រិត​មួយ​សមល្មម ។ ការរក្សា​បរិមាណ​វីតាមីន C ជាធម្មតា​ក្នុង​ទឹក​ក្រពះ​អាច​បង្កើន​សមត្ថកិច្ចរ​បស់​ក្រពះ​ការពារ​ពោះ និង​បង្កើន​កំលាំង​ការពារ​ក្រពះ​ដោយ​ខ្លួន​វា ។ ល្អ​បំផុត​គួរ​បំពេញ​កង្វះ​វីតាមីន C ពី​ការបរិភោគ​បន្លែ​ផ្លែឈើ ។​
ប៉ុន្តែ​ការប្រើប្រាស់​វីតាមីន C ចំពោះ​អ្នកជំងឺ​ក្រពះ​និយាយ​ដោយឡែក និង​អ្នកជំងឺ​ទូទៅ​និយាយ​ជារួម​សុទ្ធសឹង​ត្រូវ​អនុលោម​ឲ្យ​បានល្អ​ពី​បរិមាណ និង​ពេលវេលា​នៃ​ការប្រើ​វា ដើម្បី​បង្កើន​ឥទ្ធិពល​នៃ​ការព្យាបាល​ជំងឺ ។ ការប្រើប្រាស់​ច្រើន និង​យូរ​អាច​បង្ក​ឲ្យ​មានការ​រលាក និង​ដំបៅ​ក្រពះ​ដោយសារតែ​សារធាតុ​អាស៊ីត​របស់​វា ។ ហេតុនេះ​គួរ​គប្បី​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​បរិមាណ និង​ពេលវេលា តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ៕​
By: Rika
Your Visit is Your Help
Reference: ksn-news
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment