ជួប​ជាមួយ ជូ​លៀ វីន​ស៍ អ្នក​លើក​ទម្ងន់​មាន​​សាច់​​ដុំ​បុរស​សុំ​ខ្មាស និង​មាន​សម្រស់​ផ្ទៃមុខ​ដូច “​កូនក្រមុំ​តុក្កតា​”


​ថ្ងៃនេះ Vooshare​នឹង​សូម​ណែនាំ​ប្រិយមិត្ត​ទាំងអស់គ្នា​បាន​ស្គាល់ ស្រី​ស្អាត​សញ្ជាតិ​រុស្ស៊ី​១​ដួង មាន​សាច់ដុំ​ធំ​បុរស​សុំ​ខ្មាស គឺ​ប្អូនស្រី ជូ​លៀ វីន​ស៍ អាយុ ១៧ ឆ្នាំ មកពី Engels (​រុស្ស៊ី​) ដែល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​សហគមន៍​កាយសម្ព័ន្ធ​អន្តរជាតិ  បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបភាព​ផ្ទាល់ខ្លួន​ជាច្រើន នៅក្នុង​បណ្តាញ​សង្គម​អឺរ៉ុប Vk.com រួចមក ។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ រូបភាព​របស់ ជូ​លៀ បាន​ក្លាយជា​ព័ត៌មាន​ដ៏​ពេញនិយម​បំផុត នៅលើ​បណ្តា​គេហទំព័រ​អន​ឡាញ​ជាច្រើន នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ចុះផ្សាយ​និយាយ​អំពី​សម្រស់​ដ៏​ស្រស់​ផូរផង់ និង​រូបរាងកាយ​មិន​ធ​ម្មាត​របស់​នាង ។​

​យោងតាម Rocket News រាជិនី​កាយសម្ព័ន្ធ​រុស្ស៊ី​វ័យក្មេង​រូបនេះ បានធ្វើ​ឲ្យ​ក្រុម​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន និង​ជប៉ុន មានការ​ស្រឡាំងកាំង ដោយសារ​សាច់ដុំ​រាងកាយ​ដ៏​អស្ចារ្យ​របស់​នាង​លេចឡើង​បែបនេះ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​សូម​កោតសរសើរ​ថែមទៀត​នោះ គឺ​ត្រង់​ថា​សម្រស់​ផ្ទៃមុខ​របស់​នាង​ស្រស់ស្អាត ប្រៀបបាន​ដូច​កូនក្រមុំ​តុក្កតា​អីចឹង ។​

​នៅក្នុង​បទសម្ភាសន៍ ប្អូនស្រី ជូ​លៀ បាន​និយាយថា នាង​នឹង​ចាប់ផ្តើម​ហាត់ប្រាណ​ឲ្យ​ក្លាយជា​អ្នកខ្លាំង​ម្នាក់ និង​មាន​ជំ​នុ​ក​ចិត្ត​កសាង​ខ្លួនឯង ប៉ុន្តែ នាង​ពុំ​មានបំណង​ចង់​ក្លាយជា​អ្នក​លើក​ទម្ងន់​អាជីព​នោះដែរ ។ ក្នុងអំឡុង​ឆ្នាំ​ដំបូង នាង​បាន​ហ្វឹកហាត់​សាច់ដុំ​របស់​នាង ដោយ​មិន​ធ្វើតាម​កម្មវិធី​ហាត់ប្រាណ​ច្បាស់លាស់​នោះទេ ប៉ុន្តែ ទីបំផុត នាង​ក៏បាន​សម្រេចចិត្ត ត្រូវតែ​ទទួលយក​ការណែនាំ ។ បន្ទាប់មក នាង​ក៏បាន​ចូលទៅ​ហ្វឹកហាត់​នៅក្នុង​សាលា​អត្តពលកម្ម​មួយ ។ ...​ការព្យាយាម​ដ៏​អំណត់​របស់​នាង ជា​លទ្ធផល គឺ​នាង​ទទួលបាន​រូបរាងកាយ មាន​សាច់ដុំ​ធំៗ​បែបនេះ​តែម្តង ។​

​បើតាម​ការ​ឲ្យ​ដឹង ថ្មីៗ​នេះ នាង​កំពុង​ត្រៀមខ្លួន ដើម្បី​ចូលរួម​ប្រកួត​លើក​ទម្ងន់​ជា​ផ្លូវការ​មួយ​លើកដំបូង នៅក្នុង​ខែកញ្ញា​ខាងមុខនេះ ៕
















By: Dom
Your Visit is Your Help
Reference: ksn-news
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment