Scott Guthrie បិតា​របស់ ASP.NET

លោក Scott Guthrie កើត​ថ្ងៃ​ទី​០៦ កុម្ភះ ១៩៧៥។ បញ្ចប់​ការ​សិក្សាក្នុង​ផ្នែក Computer Science ពី​សកល​វិទ្យា​ល័យ Duke ក្នុង​ឆ្នាំ ១៩៩៧។
    លោក Scott Guthrie  គឺ​ជា​ Corporate Vice President ក្នុង​ Microsoft.NET Developer Division។ គាត់​គ្រប់​គ្រង​ Development teams ដែល​បង្កើត Common Language Runtime (CLR), ASP.NET, Silverlight, Windows Presentation Foundation (WPF), IIS, Commerce Server នឹង​ Visual Studio Tools fro Web, Client and Silverlight Development។ Scott Guthrie ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ជា​មួយ​ការងារ​របស់​គាត់​ទៅ​លើ ASP.NET ដែល​គាត់​និង​សហសេវិក Mark Anders បាន​បង្កើត​ឡើង។
ប្រវត្តិការងាររបស់ Scott Guthrie នៅ Microsoft
    លោក Scott Guthrie បាន​ចូល​បម្រើការក្នុងក្រុមហ៊ុន Microsoft នៅ​ឆ្នាំ ១៩៩៧ ហើយ​ការ​ងារ​ដំបូង​របស់​គាត់​គឺ IIS4 នឹង​ Windows NT Option Pack។ មុន​នឹង​វា​ចេញ​ឲ្យ​ប្រើ​ការ​ គាត់​ជាមួយ​នឹង Mark Anders បាន​រៀប​ចំ​នឹង​គ្រោង​សម្រាប់​បង្កើត Server Programming ថ្មី​មួយ​ដេល​មាន​ឈ្មោះ​ដើម​ថា “ XSP” បន្ទាប់​មក​ក្នុង​ឆ្នាំ​១៩៩៨ គាត់​បាន​បង្កើត​ក្រម​ថ្មី​មួយ​ដើម្បី​បង្កើត​អ្វី​ដែល​ចុង​ក្រោយ​បំផុត​ហៅ​ ថា ASP.NET។
   លោក Scott Guthrie បាន​​ក្លាយ​ជា Production Unit Manager (PUM) របស់​ក្រុម ASP.NET នា​ដើម​ឆ្នាំ ២០០២ ហើយ​បាន​បញ្ចេញ​ជំនាន់​ថ្មី​គឺ ASP.NET 1.1 ដែល​ជា​ផ្នែក​របស់ Windows Server 2003។ កំឡុង​ពេល​នេះ​គាត់​ផង​ដែរបាន​ដឹក​នាំបង្កើត​ Web Matrix Development Tool ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង (Web Matrix គឺ​ជា Development Tool ដែល​អាច​ប្រើ​បាន​ដោយ​ឥតគិត​ថ្លៃ)។ នាចុង​ឆ្នាំ ២០០២ គាត់​បាន​ក្លាយ​ទៅជា PUM នៃ Web Tool ក្នុង Visual Studio ហើយ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​បង្កើត Visual Web Development ដាច់​ដោយ​ឡែក​ដែល​ជាផ្នែក​មួយ​របស់​ Visual Studio 2005។ នា​ចុង​ឆ្នាំ​ ២០០៣ ក្រុម​របស់លោក​បាន​បញ្ចូល​ជា​ក្រុម IIS ហើយ​គាត់បាន​ក្លាយ​ជា PUM នៃ​ក្រុម Unified Web Platform and Tools ដែល​រួម​មាន​ IIS, ASP.NET និង​ Visual Studio។ នាពេល​ឥឡូវ​នេះ​លោក Scott Guthrie បាន​គ្រប់​គ្រង​ដោយ​ផ្ទាល់​ទៅ​លើ Development teams ដែល​បង្លើត​ Common Language Runtime (CLR), ASP.NET, Silverlight, Windows Presentation Foundation (WPF), IIS, Commerce Server និង Visual Studio Tools for Web, Client and Silverlight Development។

ដោយ៖​ 4kunkhmer.wordpress.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment