ទូរស័ព្ទ​ខ្ញុំ​ចូល​ទឹក​ត្រូវ​ធ្វើ​ម៉េច​ទៅ!

បើ​មាន​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​មិត្តភ័ក្ដិ​ហៅ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី ​ជប់លៀង​ ចៃដន្យ​អី​រឿងរ៉ាវ​មួយ​បាន​កើត​ឡើង​ដោយ​ស្មាន​មិន​ដល់ ព្រោះ​ត្រូវ​មិត្តភ័ក្ដិ​ដែល​ស្រវឹង​ជោគ​រុញ​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ហែល​ ទឹក​នៅ​ក្នុង​ពិធី។ ទោះ​ករណី​ណា​ក៏​ដោយ ទូរស័ព្ទ​ដ៏​មាន​តម្លៃ​របស់​អ្នក​ប្រាកដ​ជា​ទទួល​រង​ការ​ខូចខាត​ដោយ​ចៀស​ បំផុត​ពី​ការ​ជ្រាប​ទឹក លើក​លែង​តែ​អ្នក​ប្រើ​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ការ​ពារ​ការ​ជ្រាប​ទឹក។

ច្បាស់ ​ណាស់​អ្នក​ប្រាកដ​ជា​ចង់​ប្រើប្រាស់​វា​ត​ទៅ​ទៀត​មិន​អីចឹង។ បើ​ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច​ទៅ! កុំ​បារម្ភ​សាក​អនុវត្ត​វិធី​ងាយៗ​ជាមួយ Sabay ទៅ​មើល៎​តើ​វា​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?
១.ដោះ​ថ្ម​ចេញៈ នេះ​ជា​រឿង​សំខាន់​បំផុត។ ការ​ខូចខាត​ភាគ​ច្រើន​នៃ​ទូរស័ព្ទ​ដែល​ចូល​ទឹក​គឺ​បណ្ដាល​មក​ពី​តំណ​ខ្សែ​ ភ្លើង​ដែល​ប៉ះ​គ្នា ដូច្នេះ​ការ​ដោះ​ថ្ម​ចេញ​ឲ្យ​បាន​ឆាប់​បំផុត​វា​អាច​បង្ការ​ការ​ឆ្លង​ចរន្ត​ អគ្គិសនី​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​ទូរស័ព្ទ​ដៃ​របស់​អ្នក។
២.ដោះ​ស៊ីម​ចេញ (ប្រសិន​អាច) ស៊ីម​ទូរស័ព្ទ​មិន​សូវ​មាន​បញ្ហា​ចោទ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​វា​ស្ងួត​សិន​ចាំ​ប្រើប្រាស់​ឡើង​វិញ។
៣. រុះរើ​គ្រឿង​ចេញៈ ប្រើ​វីស​ដើម្បី​ដោះ​គ្រឿង​ទូរស័ព្ទ​ចេញ​ម្ដង​មួយ​ៗ។ យ៉ាង​ណា​មិញ​ការ​ធ្វើ​បែប​នេះ​អាច​នាំ​ឲ្យ​បាត់​បង់​សុពលភាព​លើ​ការ​ធានា ប៉ុន្តែ​យ៉ាង​ណា​ក៏​វា​ប្រសើរ​ជាង​ការ​ដែល​អ្នក​គ្មាន​ទទួល​បាន​ផល​អី​សោះ ព្រោះ​ទូរស័ព្ទ​ចូល​ទឹក​ក្រុមហ៊ុន​គេ​មិន​ធានា​ជួសជុល​ជូន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ហេតុផល​ដែល​អ្នក​ត្រូវ​រុះរើ​គ្រឿងគ្រៅ​ចេញ​នោះ ក៏​ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​ឆាប់​ស្ងួត។ តែ​បើ​មិន​ដូច្នេះ​ទេ​ទឹក​ដែល​ដក់​នោះ នឹង​ស្ថិត​ក្នុង​ទូរស័ព្ទ​ដៃ​អ្នក​ជា​ច្រើន​សប្ដាហ៍​ជា​មិន​ខាន។
៤.សម្ងួត​ទូរស័ព្ទៈ កម្ដៅ​នឹង​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត។ ដាក់​ទូរស័ព្ទ​ឲ្យ​នៅ​ក្រោម​ភ្លើង​អំពូល​ចង្កៀង​រយៈ​ពេល ១ ឬ​ពី​ថ្ងៃ ប៉ុន្តែ​កុំ​ទុក​វា​ឲ្យ​ក្ដៅ​ខ្លាំង​ពេក គ្រាន់​តែ​ម៉ា​ក្ដៅ​ល្មម​បាន​ហើយ។ កម្ដៅ​ខ្លាំង​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​ខូច​លើស​ដើម។ មួយ​ទៀត​អ្នក​ក៏​អាច​ប្រើ​កង្ហារ​ដើម្បី​សម្ងួត​វា​រយៈ​ពេល​មួយ ឬ​ពីរ​ថ្ងៃ​ផង​ដែរ។
៥.ការ​តេស្ត​លើ​ទូរស័ព្ទៈ ក្រោយ​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រហែល​ជា​ស្ងួត​ល្មម​អាច​ប្រើ​ប្រាស់​បាន​ឡើង​វិញ​ ហើយ។ រៀប​ផ្គុំ​ទូរស័ព្ទ ដាក់​ស៊ីម និង​ថ្ម​ឡើង​វិញ។ ប៉ុន្តែ​បើ​វា​មិន​ដំណើរការណ៍ នោះ​ទេ វា​ប្រហែល​មក​ពី​ថ្ម​ហើយ ដូច្នេះ​អ្នក​ត្រូវ​ជំនួស​ថ្ម​ថ្មី ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក​នៅ​ដំណើរការណ៍​ធម្មតា។
ចងចាំ​ថា​រាល់​ ពេល​ដែល​អ្នក​សម្រេច​ចិត្ត​អនុវត្ត​ដូច​វិធីសាស្ត្រ​ខាង​លើ​នេះ ត្រូវ​ពិនិត្យ​មើល​ការ​ធានា​ពី ក្រុមហ៊ុន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ចងចាំ​នូវ​របៀប​ផ្គុំ​វា​ឡើង​វិញ​ឲ្យ​បាន​ ត្រឹមត្រូវ ហើយ​អ្វីៗ​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង៕
សង្ឃឹម​ថា អ្នក​មិន​ធ្វើ​រឿង​រ៉ាវ​ទាំង​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ។

ដោយ៖ Sabay News Online
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment