Funny Reading : ព្រោះតែស្រលាញ់នាង

យុវជនម្នាក់បានត្អូញត្អែរប្រាប់មិត្តភ័ក្តិរបស់ខ្លួន៖
A -ឯងដឹងទេ កាលរៀនថ្នាក់ទី១១ គ្នាស្រលាញ់នារីម្នាក់រៀនថ្នាក់ទី៩។
B -លទ្ធផលយ៉ាងម៉េច?
A -ត្រឹមតែខកចិត្តហ្នឹងណ៎ា
B -ម៉េចអីចឹង?
A -ដោយស្រលាញ់នាងពេក  គ្នាក៏សំរេចចិត្តរៀនថ្នាក់ទី ១១ ដល់ទៅ ២ ឆ្នាំ ដើម្បីរង់ចាំនាងឡើងដល់ថ្នាក់ទី ១១ នឹងអាលបានរៀនជាមួយគ្នា ដឹងអី…
B -ដឹងអីយ៉ាងម៉េច?
A -គឺ ២ ឆ្នាំក្រោយមក នាងនៅតែថ្នាក់ទី ៩ ដដែល។
B -ស្អី!  ស្រីដែលឯងស្រលាញ់នោះល្ងង់ដល់ម្លឹងផង?
A -បើនាងល្ងង់មែននោះ គ្នាមិនថាអីទេ! តែនាងរៀនត្រួតថ្នាក់ទី ៩ ព្រោះតែដើម្បី​រង់ចាំអាមួយដែលរៀនថ្នាក់ទី ៧ នោះទៅវិញ។ ឯងថាទៅមើល! ល្មមក្អួតឈាមទេ?
B -!!!!?
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment