កត្តាប្រឈមមុខនឹងជំងឺរលាកថ្លើម


កត្តាប្រឈមមុខនានាដែលបង្កើនឱកាស កើតមានជំងឺរលាកថ្លើមដោយសារការពុលមានដូចជា ៖ 
- ទទួលទានថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំផ្សេងៗទៀត. ការទទួលទានថ្នាំពេទ្យ ទោះបីមានវេជ្ជបញ្ជាក្តី គ្មានវេជ្ជបញ្ជាក្តី ដែលអាចធ្វើអោយខូចខាតដល់ថ្លើម គឺបង្កើនឱកាសក្នុងការកើតមានជំងឺរលាកថ្លើមដោយសារការពុល។ វាកាន់តែពិតប្រាកដ ប្រសិនបើអ្នកទទួលថ្នាំច្រើនមុខបូកបញ្ចូលគ្នា ឬទទួលទានលើសកម្រិតវេជ្ជបញ្ជា។
- មានជំងឺថ្លើម. អ្នកដែលមានវិបត្តិមុខងារថ្លើមធ្ងន់ធ្ងរ ដូចជា ក្រិនថ្លើម (cirrhosis) ឬជាតិខ្លាញ់ក្នុងថ្លើម (fatty liver disease) ពិតជាងាយនឹងទទួលរងផលប៉ះពាល់នានានៃជាតិពុល។
- មានជំងឺរលាកថ្លើម (hepatitis). ការមានជំងឺរលាកថ្លើមដែលបង្កឡើងដោយមេរោគរលាកថ្លើមប្រភេទ B ឬ C ធ្វើអោយថ្លើមអ្នកងាយទទួលរងគ្រោះ។
- ភាពចាស់ជរា. នៅពេលអាយុកាន់តែចាស់ ថ្លើមអ្នកកំទេចបំបែកសារធាតុបង្កគ្រោះថ្នាក់កាន់តែយឺត។ នេះមានន័យថាជាតិពុលនិងអនុផលរបស់វាឋិតនៅក្នុងខ្លួនអ្នកកាន់តែ យូរ។
- ការប្រើប្រាស់គ្រឿងស្រវឹង. ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលលេបថ្នាំបង្កើនឥទ្ធិពលពុលរបស់ថ្នាំជាច្រើន។
- ស្ត្រីភេទ. ដោយសារតែស្ត្រីទំនងដូចជាធ្វើមេតាបូលីសជាតិពុលមួយចំនួនយឺតជាងបុរស ទើបបានជាធ្វើអោយជាតិពុលស្ថិតនៅក្នុងខ្លួនមនុស្សស្រីក្នុងរយៈពេល យូរ ដែលជាមូលហេតុធ្វើអោយបង្កើនហានិភ័យនៃការកើតមានជំងឺរលាកថ្លើមដោយសារ ការពុល។
- ធ្វើការនៅក្នុងឧស្សាហកម្មដែលសំបូរទៅដោយជាតិពុល។ ការធ្វើការជាមួយសារធាតុគីមីឧស្សាហកម្មមួយចំនួនអាចធ្វើអោយអ្នកមាន ហានិភ័យក្នុងការកើតមានជំងឺរលាកថ្លើមដោយសារការពុល។

ដោយ៖ hongpiphup.wordpress.com

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment