ស្អកក: អ្វីដែលអ្នកគួរយល់និងធ្វើ
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- ការស្អកករបស់អ្នកមានជាប់លើសពីមួយសប្តាហ៍
- អ្នកមានស្អកកសូម្បីតែអ្នកមិនមានផ្តាសាយ, បញ្ហានៃប្រតិកម្ម ឬគ្រោះថ្នាក់ថ្មីៗទៅលើសម្លេងនោះទេ
- អ្នកមានស្នាមជាំ ឬហើមនៅនឹងក, ដែលមានការឈឺជាប់រហូតនៅពេលដែលនិយាយ ឬហូរទឹកចេញពីច្រមុះ
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
បំពង់សម្លេងរបស់អ្នកដែលជាសាច់ដុំដ៏តូច២ដែលនៅខាងក្រោយគ្រាប់ពោន របស់អ្នក, មានចលនាទៅម្ខាងនៅពេលដែលអ្នកដកដង្ហើម និងញ័រត្រឡប់មកវិញ និងមានចលនាទៅមុខនៅពេលដែលអ្នកនិយាយ។ នៅពេលដែលសម្លេងរបស់អ្នកស្អក, វាមានន័យថា មានអ្វីមួយនឹងនៅបំពង់សម្លេងដែលបានមកពីការពេញជិត ឬបង្អាក់នូវមធ្យោបាយដែលធ្វើអោយវាញ័រនេះ។
ជាធម្មតា អ្វីមួយនេះគឺហើមដែលបានមកពីភាពសប្បាយប៉ុន្មានម៉ោងក្នុងការ ស្រែកអំពីព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ជាដើម, និយាយលឺៗ, ស្រែកអោយកូនៗរបស់អ្នក ឬច្រៀងជាដើម។
អ្នកដែលប្រើសម្លេងរបស់ពួកគេឥតឈប់ឈរអាចវិវត្តទៅជាមានដុំ តូចៗនៅនឹងបំពង់សម្លេងដែលធ្វើអោយមានការស្អកនេះឡើង។
ប្រាកដណាស់, ការប្រើប្រាស់ឥតឈប់ឈរ ឬប្រើខ្លាំងពេកនូវបំពង់សម្លេងរបស់អ្នកគឺមិនមែនជាមូលហេតុតែមួយ គត់ដែលអាចបណ្តាលអោយស្អកនោះទេ។ ការឆ្លងមេរោគទៅលើឆ្អឹងស៊ីនុស ឬការឆ្លងមេរោគទៅលើប្រដាប់ដកដង្ហើមផ្នែកខាងលើដូចជាផ្តាសាយជាដើម អាចអោយហើមបំពង់សម្លេង, ដែលបណ្តាលអោយមានជាទូទៅនៃការរលាកបំពង់ក។ ហើយលក្ខខ័ណ្ឌដទៃទៀតដែលបណ្តាលអោយក្អក ឬសម្អាតបំពង់កដដែលៗអាចនាំអោយមានការស្អកផងដែរ។
មូលហេតុទូទៅដទៃទៀតនៃការស្អកកនេះគឺការចាល់អាស៊ីតក្នុងអំឡុងពេល គេងយប់ គឺអាស៊ីតក្រពះកើនឡើងដែលប៉ះពាល់ទៅដល់បំពង់អាហារចូលទៅក្នុង បំពង់កនៅពេលដែលអ្នកគេង។ តើអ្វីជាការលំបាកអំពីប្រភេទនៃការចាល់អាស៊ីតនេះដែលអ្នកមិនអាច ដឹងថាអ្នកមានវាឬយ៉ាងណា។ រោគសញ្ញាដំបូងគឺមានក្លិនមិនល្អខ្លាំងនៃការដកដង្ហើមពេលព្រឹក។ ដូចនេះប្រសិនបើអ្នកមានការស្អកកដោយមិនដឹងមូលហេតុ គួបផ្សំនឹងមានក្លិនដកដង្ហើមមិនល្អនៅក្នុងពេលព្រឹក, ការចាល់អាស៊ីតនៅពេលយប់អាចជាបញ្ហា។
អាឡែហ្ស៊ីអាចជារោគសញ្ញាមិនផ្ទាល់នៃការស្អកកនេះ ចាប់តាំងពីវាបណ្តាលអោយក្អក, ដកដង្ហើមតាមមាត់ និងហូរទឹកតាមច្រមុះដែលអាចអោយរលាកបំពង់សម្លេង។ ហើយសារធាតុដែលអ្នកមិនអាចមានអាឡែហ្ស៊ីដូចជាផ្សែងបារី និងផ្សែងនៃសារធាតុគីមីដទៃទៀតនោះ, អាចអោយរលាកនូវបំពង់សម្លេង និងបណ្តាលអោយស្អកកផងដែរ។
គ្រប់ដែលផ្សែងបារីបណ្តាលអោយស្អកនោះ, វាមានរឿងផ្សេងទៀតដូចជា ដោយការបង្កើតជាដុំសាច់រីកដុះដាលនៅលើបំពង់សម្លេង, ជាបញ្ហាដែលប៉ះពាល់ទៅលើអ្នកជក់បារីជាងអ្នកផ្សេងទាំងអស់។
ហើយគ្មានអ្វីដែលជាមូលហេតុនៃការស្អកកនោះ, ខ្យល់ស្ងួតធ្វើអោយការស្អកកកាន់តែអាក្រក់ទៅៗ។
ការបន្ធូរបន្ថយនូវរោគសញ្ញា
អ្នកមិនចាំបាច់ត្រូវបានចេញពីកន្លែងក្រុមនៃមនុស្សរហូតនោះទេ។ មានមធ្យោបាយជាច្រើនទៅនឹងការព្យាបាលការស្អកកនេះ នឹងធ្វើអោយសម្លេងរបស់អ្នកត្រឡប់មកដូចសភាពដើមវិញ។
- វេជ្ជបណ្ឌិត ហ៊ូវាដ លឺរវីនដែលជាប្រធាននៃមជ្ឈមណ្ឌល Mount Sinai Nasal Sinus នៅក្នុងទីក្រុង ក្លេវឺរលេនបាននិយាយថា ភាពស្ងប់ស្ងាត់មិននិយាយស្តីគឺជាដំណោះស្រាយដែលល្អបំផុតដែលអ្នក អាចផ្តល់អោយសម្លេងរបស់អ្នកមិនមានសកម្មភាពនិយាយស្តីនោះ។ យ៉ាងហោចណាស់ក៏ចៀសវាងពីការស្រែកខ្លាំងៗ ឬនិយាយខ្សឹបៗដែរ។ វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា ការនិយាយខ្សឹបៗក៏អាចអោយសង្កត់យ៉ាងខ្លាំងទៅលើបំពង់សម្លេងដែរ។ ប្រសិនបើអ្នកត្រូវតែនិយាយ, អ្នកគួរតែប្រើសម្លេងដែលស្រទន់គឺជាការល្អ។
- វេជ្ជបណ្ឌិត Glenn Bunting ដែលជាអ្នកឯកទេសខាងភាសានិយាយនៅឯមជ្ឈមណ្ឌលភ្នែក និងត្រចៀក ក្នុងទីក្រុងប៊ូស្តុនបាននិយាយថា ការដកដង្ហើមពីទឹកក្តៅល្មម(ស្ទីម) គឺជាព្យាបាលមួយដែលល្អបំផុតដែរ។ ឬព្យាយាមឆ្ពុង។ គាត់បាននិយាយថា វាហាក់ដូចជាទទួលបាននូវការស្ទីមមុខអញ្ចឹងដែរ។ គាត់បានបន្ថែម អ្នកអាចពិចារណាការប្រើនូវម៉ាស៊ីនសំណើមនៅក្នុងបន្ទប់គេងដើម្បី អោយមានស្ថេរភាពនៃការប៉ះពាល់ដែលបានពីកម្តៅនៅខាងក្នុងស្ងួតនោះ ។
- អ្នកចាំបាច់មានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួនរបស់អ្នកដែរ។ គាត់សំណូមពរថា ការណែនាំសម្រាប់ការផឹកទឹកដែលផ្តល់នូវសុខភាពនេះគឺ បង្កើននូវការផឹកទឹករហូតដល់ទឹកនោមរបស់អ្នកប្រែជាថ្លា។ ប្រសិនបើអ្នកលេបថ្នាំវីតាមីនដូចជា បែតា ការ៉ូតែន ឬថ្នាំដែលផ្លាស់ប្តូរពណ៌ទឹកនោម, បន្ទាប់មកសូមផឹកទឹក២០០មីលីលីត្រ ពី១០ ទៅ១២កែវជារៀងរាល់ថ្ងៃ។
- ប្រសិនបើការស្អកករបស់អ្នកបណ្តាលមកពីផ្តាសាយ, សូមព្យាយាមញ៉ាំស៊ុប។ វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា វាជាវិទ្យាសាស្ត្រដែលល្អសម្រាប់ការញ៉ាំស៊ុប។ កម្តៅបង្កើតជាសំណើម និងខ្ទឹមគឺជាអ្នកធ្វើអោយបញ្ចេញមុយគីស(ស្លេស)យ៉ាងល្អ។ ប្រសិនបើស៊ុបមិនមែនជាអាហារដែលអ្នកចូលចិត្តទេនោះ, គាត់សំណូមពរអោយញ៉ាំខ្ទឹមបន្ថែម។
- វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា ទឹកស៊ីរ៉ូ Robitussin គឺល្អសម្រាប់បញ្ចេញស្លេស។ ប៉ុន្តែចៀសវាងប្រើថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដែលអោយមានឥទ្ធិលស្ងួត។ គាត់បាននិយាយថា ថ្នាំសម្រួលការដកដង្ហើមអាចជួយបន្ថយការហូររបស់ស្លេសបាន ប៉ុន្តែប្រសិនបើអ្នកមានជំងឺបេះដូង, សូមពិនិត្យជាមួយនឹងគ្រូពេទ្យមុននឹងប្រើវា។ ផលិតផលសម្រួលដង្ហើមមួយចំនួនដែលប្រើតាមមាត់អាចបង្កើននូវសម្ពាធ ឈាម។
- ចៀសវាងប្រើអាស្ពីរីនៈ វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា ប្រសិនបើការផ្តាសាយបានធ្វើអោយមានការឆ្លងមេរោគជាច្រើន, អាស្ពីរីនអាចបណ្តាលអោយមានស្នាមជាំនៅលើបំពង់សម្លេងដែលអាចធ្វើ អោយការស្អកករបស់អ្នកកាន់តែយ៉ាប់ទៅៗ។ សូមជ្រើសរើសថ្នាំបំបាត់ការឈឺចាប់ដែលមិនមែនជាថ្នាំអាស្ពីរីន។
- វេជ្ជបណ្ឌិត ថូម៉ាស យ៉ារីងថុនដែលជាសាស្ត្រាចារ្យខាងផ្នែកត្រចៀក និងបំពង់កនៅឯសាកលវិទ្យាល័យវ៉ាស៊ីនតោន នៅទីក្រុងសេអាថល( Seattle )បាននិយាយថា សូមប្រើប្រាស់ថ្នាំក្អក និងថ្នាំប្រឆាំងនឹងកំហាកដើម្បីការពារការក្អកដែលនាំអោយមានការ ខូចខាតនៃបំពង់សម្លេងទៅថ្ងៃក្រោយ។
- វេជ្ជបណ្ឌិត ដេវីដ អាលេសស៊ីដែលជាគ្រូពេទ្យឯកទេសខាងជំងឺត្រចៀក និងបំពង់កនៅក្នុងទីក្រុង ឡូសអេនជីលេសបាននិយាយថា សភាពផ្ទុយទៅនឹងការជឿជាក់សព្វថ្ងៃនេះ, ការខ្ពុះមាត់ជាមួយនឹងទឹកលាងមាត់ធ្វើអោយការស្អកកកាន់តែអាក្រក់ ទៅៗ។ ទឹកខ្ពុះមាត់ភាគច្រើនគឺផ្សំឡើងដោយជាតិអាល់កុលដែលធ្វើអោយរលាក ភ្នាសដែលបញ្ចេញស្លេស និងធ្វើអោយខ្វះជាតិទឹកដល់បំពង់សម្លេង។ ទឹកខ្ពុរមាត់មិនទៅដល់កន្លែងដែលនៅជិតបំពង់សម្លេងនោះទេ, តែសកម្មភាពនៃការខ្ពុរគឺជាផលប៉ះពាល់។ វាប៉ះពាល់ទៅលើបំពង់សម្លេង និងបង្កើននូវការហើម។
- វេជ្ជបណ្ឌិត អាលេសស៊ីបន្ថែមថា ជាតិអាល់កុលនៅក្នុងស្រាក្រឡុកមានឥទ្ធិពលស្ងួតដូចគ្នាដែរទៅនឹង ជាតិអាល់កុលដែលនៅក្នុងទឹកខ្ពុរមាត់។ ប្រសិនបើអ្នកស្អកក, សូមអោយបំពង់ករបស់អ្នកបានប្រសើរឡើងដោយការផឹកភេសជ្ជៈដែលមិនមាន ជាតិអាល់កុលជំនួសវិញ។
- វេជ្ជបណ្ឌិត ប៊ុនថីងបាននិយាយថា សូមនៅអោយឆ្ងាយពីជាតិកាហ្វេអ៊ីនដែលនៅក្នុងកាហ្វេ, ទឹកសូដា ឬសូកូឡា។ កាហ្វេអ៊ីនជាភ្នាក់ងារបណ្តាលអោយស្ងួតដែលមិនជួយដល់ការរលាកនៃ បំពង់សម្លេងនោះទេ។
នៅពេលណាដែលអ្នកត្រូវការជំនួយពីផ្នែកវេជ្ជសាស្ត្រ
ប្រសិនបើដុំនៅនឹងបំពង់សម្លេងធ្ងន់ធ្ងរ ឬប្រសិនបើការលូតលាស់របស់ដុំត្រូវបានរកឃើញ, គ្រូពេទ្យអាចជួយបាន។
- សូមសួរអំពីការព្យាបាលដោយសម្លេងៈ វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា ដុំនៅនឹងបំពង់សម្លេងមិនបានជាសះស្បើយដោយការសម្រាកមិននិយាយស្តី អ្វី និងដោយបច្ចេកទេសការពារពីការស្អកកទេ, គ្រូពេទ្យអាចស្នើអោយអ្នកទៅជួបគ្រូពេទ្យឯកទេសខាងជំងឺសម្លេង សម្រាប់ការព្យាបាលសម្លេងរបស់អ្នកសាជាថ្មី។ ការវះកាត់អាចត្រូវបានគេពិចារណាក្នុងករណីធ្ងន់ធ្ងរ។
- ព្យាបាលដុំសាច់ៈ វេជ្ជបណ្ឌិត លឺរវីនបាននិយាយថា ប្រសិនបើគ្រូពេទ្យសង្ស័យថាដុំសាច់បណ្តាលអោយអ្នកស្អកកនោះ, ចូរទៅជួបគ្រូពេទ្យ។ ប្រសិនបើពួកវាត្រូវបានគេរកឃើញក្នុងដំណាក់កាលដំបូង, ជាធម្មតាពួកវាអាចត្រូវបានគេព្យាបាល។
ការការពារបញ្ហាទៅថ្ងៃក្រោយ
នៅពេលដែលអ្នកបានជារសះស្បើយពីការស្អកកហើយ, ទាំងនេះគឺរបៀបដើម្បីបង្ការទៅថ្ងៃក្រោយ។
- វេជ្ជបណ្ឌិត ប៉ូនី រ៉ាហ្វាអែលដែលជាគ្រូបង្វឹកសម្លេងក្នុងល្ខោន Repertory អាមេរិកក្នុងខេមប្រីជ, ទីក្រុងម៉ាស្សាឈូសេតបាននិយាយថា អ្នកដែលប្រើប្រាស់សម្លេងច្រើន គឺអ្នកអត្តពលិកសម្លេង។ ហើយវាក៏ដូចនឹងអ្នកអត្តពលិកដទៃទៀតដែរដែលពួកគេចាំបាច់កម្តៅ សាច់ដុំនោះ។ សូមព្យាយាមធ្វើរបៀបនេះមុនពេលដែលមានការនិយាយនៅពេលបន្ទាប់ ឬអនុវត្តលើការប្រគុំតន្ត្រីជាច្រើន។
- ទាញថ្នមៗនូវសាច់ដុំករបស់អ្នកដោយការមានចលនានៃក្បាលជាជុំវិញ យឺតៗស្របពេលដែលមានការដកដង្ហើមយ៉ាងងាយស្រួល និងអនុញ្ញាតអោយថ្គាមរបស់អ្នកព្យូរយ៉ាងធូររលុង។ គ្រវីស្មារបស់អ្នកក្នុងទិសដៅផ្សេងៗគ្នា បន្ទាប់មករំញ័រវា។ ក្រេបទឹកបន្តិច។ សូមធ្វើចលនានៃអណ្តាតរបស់អ្នកជុំវិញនៅក្នុងមាត់ និងខាងក្រៅមាត់។ ស្ងាបពីរ ឬបីដង និងច្រៀងចម្រៀងតិចៗនៅពេលដែលកំពុងមានអារម្មណ៍ថាមានការញ័រសម្លេង នៅលើបបូរមាត់ដែលបិទជិតរបស់អ្នក។ សូមធ្វើវាដូចៗគ្នាជារៀងរាល់ថ្ងៃបន្ទាប់ពីអ្នកបានប្រើប្រាស់ សម្លេងរបស់អ្នក និងអ្នកនឹងជួយការពារពីការស្អកក។
- ចៀសវាងការរលាកៈ វេជ្ជបណ្ឌិត អាលេស៊ីបាននិយាយថា ផ្សែងបារី, ផ្សែងនៃសារធាតុគីមី និងធូលីដីអាចធ្វើអោយស្អកក។ ចៀសវាងការប៉ះពាល់ដោយផ្សែងបារី ដោយសារខ្លួនអ្នកផ្ទាល់ និងរបស់អ្នកផ្សេងក៏ដោយ។ គាត់បានសំណូមពរថា សូមពាក់ម៉ាសដើម្បីការពារបំពង់ក និងបំពង់សម្លេងរបស់អ្នកពីធូរលី និងផ្សែង។
- បញ្ឈប់ការសម្អាតបំពង់ករបស់អ្នកៈ វេជ្ជបណ្ឌិត ប៊ុនធីងបាននិយាយថា ការសម្អាតបំពង់ករបស់អ្នកគឺជាទម្លាប់ទូទៅមួយដែលអាចពិបាកទៅនឹង ការកម្ចាត់ចេញណាស់។ គាត់សំណូមពរថា ដើម្បីចៀសវាងការស្អកកដែលអាចជាលទ្ធផលនោះ, ព្យាយាមលេបជំនួសវិញ។ លេបយឺតៗដូចដែលអ្នកលេបអាហារមួយចំណែកអញ្ចឹងដែរ។ គាត់បានបន្ថែមទៀតថា វានឹងបន្ថយអារម្មណ៍ថាមានអ្វីនៅក្នុងបំពង់ករបស់អ្នក។
- ប្រសិនបើអ្នកធ្វើដំណើរតាមយន្តហោះជាច្រើនដង, សម្លេងរបស់អ្នកនឹងប៉ះពាល់ទៅនឹងរឿង២គឺខ្យល់ស្ងួតពេក និងភាពចាំបាច់នៃការនិយាយអោយលឺជាងសម្លេងថ្លង់របស់ម៉ាស៊ីន។ វេជ្ជបណ្ឌិត ប៊ុនធីងបានសំណូមពរថា អោយបន្ថែមនូវទឹកក្តៅឧណ្ឌៗ និងផឹកទឹកអោយបានច្រើនអំឡុងពេលធ្វើការហោះហើរនោះ។
- វេជ្ជបណ្ឌិត ប៊ុនធីងបាននិយាយថា ប្រសិនបើអ្នកត្រូវការមានទំនាក់ទំនងនៅទីកន្លែងដែលអ៊ូអរនោះ, សូមធ្វើវាអោយនៅជិតគ្នា និងនៅជួរនៃមនុស្សដទៃទៀតដែលត្រូវការស្តាប់។ មានន័យថាទីតាំងដែលល្អគឺមុខទល់មុខគ្នា ដូចនេះពួកគេអាចអាននូវបបូរមាត់របស់អ្នក។
ដោយ៖ hongpiphup.wordpress.com/
0 comments:
Post a Comment