៥ ពាក្យ​បដិសេធ “​ស្នេហ៍​” ដែល​អ្នក​នៅមាន​សង្ឃឹម និង​រឿង​គប្បី​ធ្វើ​

​ក្រៅពីនោះ អ្នក​ត្រូវ​ដឹងថា វា​ជាការ​បដិសេធ “​ដាច់អហង្ការ​” ហើយ​!
១- ទុក​ឲ្យ​គិត​១​រយៈ​ទៀត​
​យុវជន​ភាគច្រើន នឹង​ទទួលបាន​ចម្លើយ​បែបនេះ ហើយ​ភាគច្រើន​គិតថា ប្រហែលជា​នាង​ពុំមាន​មនោសញ្ចេតនា​ចំពោះ​ខ្លួន ឬ ពុំមាន​ភាពជឿជាក់ ទើប​ត្រូវការ​ពេលវេលា​ស៊ើប​បញ្ជាក់បន្ថែម ។ តាមពិត​ទៅនេះ ជា​ចម្លើយ​ដ៏​មាន “​សង្ឃឹម​” បំផុត ក្នុង​ចម្លើយ​ទាំងឡាយ ព្រោះថា នាង​សុំ​ទុកពេល​វេលា មានន័យថា នាង​ពុំទា
ន់​បាន​ត្រៀមខ្លួន​ឲ្យ​រួចរាល់ គឺ​ពុំមែន​ពុំ​យល់ព្រម​ទេ ។ ហេតុផល​ដែល​ពុំទាន់​ត្រៀមខ្លួន​រួចស្រេច ជា​អា​រិ៍ៈ មាន​អារម្មណ៍​ពុំទាន់​យល់ច្បាស់​, ពុំទាន់​មាន​ចំណុច​ភព​ប្រសព្វ ដូចគ្នា​បាន​ច្រើន ឬ ពុំទាន់​សម្លឹង​ឃើញ​អនាគតកាល គ្រា​ក្លាយជា​ប្តី ប្រពន្ធ​... ។​

​គួ​រៈ ទុកពេល​ឲ្យ​នាង ទន្ទឹម​នោះ លួច​យកចិត្តទុកដាក់​, ថែទាំ​ដោយស្មោះ​ត្រង់ ដើម្បី​ពង្រឹង​ជំនឿ​ចិត្ត ។ នេះ​ជា​ចំណោទ​របស់​ភាពជឿជាក់ ហេតុនេះ យុវជន​ត្រូវ​អត់ធ្មត់ ។​

​មិនគួរ ថ្ងៃ​ណា​ក៏​តឿនៈ “​អូន​ឆ្លើយ​ប្រាប់​បង​មក​?” រួច​រំខាន​តាម​គ្រប់គ្រង​រូបភាព ដើម្បី​ឲ្យ​នាង​ធ្វើការ​ជ្រើសរើស​លឿន ។ វិធី​នេះ នឹងធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា អ្នក​ប្រៀប​ដូច​កូនក្មេង​ទាមទារ ធ្វើ​ឲ្យ​បាន​ដោយ​ខ្វះ​ភាព​គោរព ។​

២- ជា​បណ្តោះអាសន្ន ធ្វើជា​មិត្តភក្តិ​នឹង​គ្នា​
​ឃ្លា​នេះ​ក៏មាន​បង្កប់​អត្ថន័យ​ថា នាង​ពុំទាន់​ត្រៀមខ្លួន​សម្រាប់​ទំ​នាក់​ទំនង​១​ឆ្ងាយ​ជាង ។ ប៉ុន្តែ ពាក្យ​បដិសេធ​នេះ គឺ​មិន​ជាទី​គាប់ចិត្ត​ដូច​ពាក្យ “​ទុក​ឲ្យ​គិត​១​រយៈ​ទៀត​” ។ ព្រោះ​ទុក​ឲ្យ​គិត​១​រយៈ គឺ​នៅ​ពិចារណា​, រីឯ​ក្តីសង្ឃឹម នឹងមាន​ថ្ងៃ​ឆ្លង​ផុត​ព្រំដែន “​មិត្តភក្តិ​” ។ ប៉ុន្តែ ចម្លើយ​នេះ​ហាក់ដូចជា “​ព្យួរទោស​” វា​មិន​នាំមក​ក្តីសង្ឃឹម​ច្រើន តែ​តិច​បំផុត យុវជន​កំពុង​ត្រូវបាន​អង្គុយ​នៅ​កៅអី​បំរុង ។ ចំណែក​ការ​បាន “​ចេញទៅ​ទីលាន​” ឬ អត់​នោះ អាស្រ័យទៅលើ​ភាព​ប៉ិនប្រសប់​របស់​យុវជន ក្នុងការ “​ធ្វើ​មិត្ត​កែ​ប្រែជា​ស្រឡាញ់គ្នា​” ។

​គួ​រៈ ព្រម​ដោយ​រីករាយ និង​ធ្វើ​ល្អ តួនាទី​មិត្ត​ជិតស្និទ្ធ ។ ពេល​បានចាប់ផ្តើម​សិ្ន​ទ្ធ​ស្នាល​ជាង យល់​គ្នា​ជាង នោះ​រុញ​ទំនាក់ទំនង​ឡើង​បន្តិច​ម្តងៗ ។ ត្រូវ​អត់ធ្មត់ និង​មាន​យុទ្ធសាស្ត្រ ។​

​មិនគួ​រៈ មាន​អាកប្បកិរិយា “​មិន​ស្រឡាញ់​បី​, មិន​ធ្វើ​មិត្ត​ភក្តី​អ្វី​ទាំងអស់​”, ហើយ​នេះ​ជាការ​គិត​ខុស ហើយ​វា​នឹង​បិទទ្វា​មនោសញ្ចេតនា របស់​នាង​តែម្តង ។​

៣- បងគួរ​រក​អ្នកផ្សេង​ល្អ​ជាង​អូន​!

​យុវជន​ជាច្រើន​គិតថា សម្តី​នេះ​ជា​ពាក្យ​បដិសេធ ឬ មាន​បង្កប់ន័យ “​បង​មិន​សក្តិសម​ជាមួយ​អូន​/ មិន​ស្រប​ជាមួយ​អូន​” ហេតុនេះ អាចមាន​ចិត្តសាស្ត្រ​បោះបង់ចោល ។ តែ​ការពិត ពេល​និយាយ​ដូច្នេះ មានន័យថា នាង​មិន​ជឿជាក់​ខ្លួន ដូចជា​អំពី​ស្ថានភាព​គ្រួសារ​, រូបរាង​... ។ ប៉ុន្តែ វិធី​បដិសេធ​នេះ ទំនង​គួរ​ឲ្យ​មានសង្ឃឹម​សម្រាប់​យុវជន ។​

​គួៈ បន្ត​ប្រដេញ​តាម ដើម្បី​បញ្ជាក់​ឲ្យ​នាង​ដឹងថា នាង​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​អ្នក ។ ទន្ទឹម​នោះ ជួយ​នាង​ឲ្យ​មាន​ជំនឿ​លើ​ខ្លួនឯង និង​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ ដោយ​ក្តី​ស្រឡាញ់ ។​

​មិនគួ​រៈ បោះបង់​យ៉ាង​លឿន និង​ទៅរក​អ្នកផ្សេង​តាម​សម្តី របស់​នាង ។​

៤- ស្ងៀមស្ងាត់​
​ខុសពី​វិធី​ទាំងឡាយ​ខាងលើ​, មិន​និយាយ​អ្វី​ទាំងអស់ តែ​នាង​នឹង​ស្ងៀមស្ងាត់​, មិន​យល់ព្រម​, មិន​បដិសេធ ធ្វើ​ឲ្យ​យុវជន​ជាច្រើន លំបាក​ដោះស្រាយ​បំផុត ។ ពេលនេះ ក្នុង​ចិត្ត​នាង​កំពុង​តស៊ូ​រវាង​រឿង​ពី​រៈ ប្រសិន​បដិសេធ នោះ​ពុំ​ខុស​អ្វី​ពី​ធ្វើ​ឲ្យ​បាត់​ឱកាស​រកបាន​មនុស្ស ដែល​ស្រឡាញ់​ខ្លួន​, តែ​ប្រសិន​យល់ព្រម នោះ​ពុំ​ដឹងថា ជ្រើសរើស​ត្រូវ ឬ​អត់ ។ ដូច្នេះហើយ នាង​ជ្រើស​យក​ភាព​ស្ងៀមស្ងាត់ ។​

​គួ​រៈ ទុកពេល​ឲ្យ​នាង ដើម្បី​កំណត់​ឡើងវិញ​មនោសញ្ចេតនា​របស់ខ្លួន ។​

​មិនគួ​រៈ បង្ខំ​, រម្លឹក​ចុះ​រម្លឹក​ឡើង ដើម្បី​ឲ្យ​នាង​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ ។ ពេល​មនុស្ស​ស្រី​ជ្រើស​យក​ភាព​ស្ងប់ស្ងៀម ពោលគឺ នាង​ចង់​ត្រឹះ​រិះ​ដោយ​ម៉ត់ចត់​ម្នាក់ឯង ។​

៥- ពង្វាង​ដាន​
​មិន​បដិសេធ ក៏​មិន​ស្ងៀមស្ងាត់ ។ នាង​នឹង​ប្រើ​ឧបាយកល “​ពង្វាង​ដាន​” ដើម្បី​រុញ​ស្ថានភាព​យុវជន ចែចង់​ទៅជា​រឿងរ៉ាវ​១ តាម​ទិស​ផ្សេង ដូចជា​មិន​អើពើ​ឆ្លើយតប ។ ឧទាហរណ៍​ដូចជាៈ

- បង​ចូលចិត្ត​អូន​
- អូ​, មនុស្ស​ជាច្រើន​ចូលចិត្ត អូន​ណាស់ ព្រោះ​អូន​គួរ​ឲ្យ​ស្រឡាញ់​
- បង​នឹង​អូន​
- តើ​អូន​ជំពាក់​បំណុល​បង​ស្អី​ខ្លះទៅ បានជា​នឹង​ក​អូន​បែបនេះ ?

​បន្ទាប់ពី​របៀប​និយាយ ពុំ​ពាក់ព័ន្ធ​អ្វី​នេះ​ច្រើន តែ​ធ្វើ​ឲ្យ​យុវជន នឹង​មិនដឹង​និយាយ​អ្វី​ទៀត តែ​ដូច្នេះ ពុំ​មានន័យថា នាង​បដិសេធ​, គ្រាន់តែ​នាង​ពុំទាន់​ត្រៀម​តែប៉ុណ្ណោះ ។

​គួរៈ លេង​ជា​វិធី​ធម្មជាតិ​១ និង​ដឹង​ដោយ​ខ្លួនឯង នូវ​ឱកាស​ពុំទាន់​ទុំ​ជោរ ។ ១ គឺ​ប្តូរ​យុទ្ធសាស្ត្រ ចែចង់​, ២ គឺ​រង់ចាំ ។​

​មិនគួ​រៈ កើតទុក្ខ តាមរបៀប “​ហេតុអ្វី​បាន​មិន​យល់ចិត្ត​បង​” ធ្វើ​ឲ្យ​នាង​ពិបាក​ដោះស្រាយ ។ ពេល​នាង​ជ្រើស​យក​វិធី “​ពង្វាង​ដាន​” ពោលគឺ នាង​មិន​ចង់​ឲ្យ​ស្ថានភាព​ប្រែជា​ធ្ងន់ធ្ងរ ហេតុនេះ​ចូរ​ធ្វើ​ធម្មតា ៕
By: Bora
Your Visit is Your Help
Reference: ksn-news.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment