ចង់​អភិវឌ្ឍ​​ខ្លួន​ឯង​​ សាក​គិត​ថា​ខ្លួន​​អ្នក​ជា​ “​ផលិតផល”


ចង់​អភិវឌ្ឍ​តម្លៃ​ខ្លួន​ឯង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ។ ​អីចឹង​​ សាក​គិត​ថា ​ខ្លួន​អ្នក​ជា​ផលិតផល​​ដែល​កំពុង​​តែ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ ប្រកួតប្រជែង​មួយ​វិញ​មើល៍​ថា ​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា?
​នៅ​ពេល​ដែល​អ្នក​គិត​ថា ​អ្នក​ជា​ផលិតផល​ អ្នក​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ពុំ​នោះ​ទេ​​អតិថិជន​របស់​អ្នក​នឹង​បោះបង់​ចោល​អ្នក​ទៅ​ជ្រើស​យក​ផលិតផល​ ផ្សេង​ដែល​ល្អ​
ជាង​ទាំង​គុណភាព​ និង​តម្លៃ។

ដើម្បី​ឲ្យ​ផលិតផល​មួយ​មាន​គុណភាព ​និង​ប្រសើរ​ជាង​មុន ​ជា​ដំបូង​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត​នៅ​លើ​ផលិតផល​ ផ្ទាល់ ​ដោយ​ទទួល​យក​មតិ​ យោបល់​​ ការ​រិះគន់​ ពី​អតិថិជន​ប្រើប្រាស់។
​បន្ទាប់​ពី​ទទួល​បាន​​គំនិត​ច្រើន​ពី​អតិថិជន​ហើយ ​អ្នក​អាច​ធ្វើ​ការ​វិភាគ​ និង​ជ្រើសរើស​យក​ចំណុច​ល្អ​មក​ផ្លាស់​ប្ដូរ​ទៅ​លើ​ផលិតផល​ដែល​មាន​ដើម្បី​ បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​មាន​ស្រាប់ ​និង​បង្កើត​ចំណុច​ពិសេស​ណាមួយ​ទាក់ទាញ​​អតិថិជន​ថ្មីៗ​ផ្សេងទៀត។ ​
ចំពោះ​ខ្លួន​អ្នក ​អតិថិជន​ដែល​អាច​ផ្ដល់​ជា​មតិ​ យោបល់ ​និង​ការ​រិះគន់​គឺ ​មនុស្ស​ជុំវិញ​ដែល​កំពុង​រស់នៅ​​ ធ្វើការ​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ​ដូច្នេះ​ សាកល្បង​បើក​ចិត្ត​ឲ្យ​ទូលាយ​ និង​​ឲ្យ​ពួកគេ​និយាយ​ពី​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​របស់​អ្នក។
​​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​នេះ​ទៀត​សោត​​មិន​ចាំបាច់​​ថា ​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ។ ​សាក​គិត​ថា​ ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​លើ​​ពី​ប្រធានបទ​ មួយ​ឧទាហរណ៍​ សេដ្ឋកិច្ច​ក្នុង​រយៈពេល​មួយ​ឆ្នាំ។​​ ​​ដូច្នេះ​ ក្នុង​មួយ​ខែ​អ្នក​អាច​ចំណាយ​ពេល​ទៅ​បណ្ណាល័យ​ បី​ ឬ​បួន​ដង​​អាន​សៀវភៅ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ​ឬ​អាច​ទិញ​សៀវភៅ​បី​បួន​ក្បាល​សម្រាប់​អាន​​រយៈពេល​មួយ​ឆ្នាំ​តែ​ម្ដង។
ផុត​ពី​មួយ​ឆ្នាំ​ទៅ ​​ប្រៀបធៀប​ខ្លួន​ឯង​បន្តិច​មើល៍​ថា ​កាល​ពី​មួយ​ឆ្នាំ​មុន ​និង​បច្ចុប្បន្ន​អ្នក​មាន​ការ​យល់ដឹង​យ៉ាង​ណា​ ពាក់ព័ន្ធ​នឹង​ប្រធានបទ​សេដ្ឋកិច្ច។
មួយ​ឆ្នាំ​ក្រោយ​មក​ទៀត អ្នក​អាច​ផ្ដោត​ទៅ​លើ​ប្រធានបទ​ថ្មី​មួយ​ទៀត។ ​​ស្រមៃ​មើល​ថា ​១០ ​ឆ្នាំ​បន្ទាប់​​ចំណេះដឹង​របស់​អ្នក​ផ្លាស់ប្ដូរ​ប៉ុណ្ណា? ​ពេល​ខ្លះ​អ្នក​មិន​បាន​គិត​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទេ ​ព្រោះ​យល់​ថា​ នោះ​គ្រាន់​ជា​ការ​ផ្លាស់ប្ដូរ​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​​កុំ​ភ្លេច​ថា ​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ថា ​ការ​ផ្លាស់​ប្ដូរ​តិចតួច​ប្រចាំ​ថ្ងៃ​នោះ​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ ធំធេង​ប៉ុណ្ណា។ ចូរ​គិត​ពី​ទីផ្សារ​រយៈពេល ៥ ឬ​ ១០ ​ឆ្នាំក្រោយ ​ហើយ​សាកល្បង​សម្រួច​ខ្លួន​អ្នក​ ពី​ពេល​ឥលូវ​។
មិន​ជឿ​ សាកល្បង​ដោយ​ខ្លួន​ឯង​មើល៍!

By: Bora
Your Visit is Your Help

Reference: i1song.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment