ការណែនាំ​ពី​ការការពារ​ស្បែក​ក្នុង​រដូវរងារ​



​វេជ្ជបណ្ឌិត អា​មី មេក​ម៉ៃ​ឃើ​ល (Amy McMichael) អ្នកជំនាញ​ស្បែក​នៅ​មជ្ឈមណ្ឌល Wake Forest Baptist នៅ Winston-Salem, N.C បានឱ្យដឹងថា អាកាសធាតុ​ត្រជាក់​មាន​ភាព​ស្ងួត​និង​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ឬ​បំផ្លាញ​ស្បែក ប៉ុន្តែ​មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​យើង​អាច​អនុវត្ត​តាម​ដើម្បីឱ្យ​សម្រស់​ប្រសើរ​ជាង​មុន​និង​អារម្មណ៍​ល្អ​ជាង​មុន​។ វេជ្ជបណ្ឌិត មេក​ម៉ៃ​ឃើ​ល បាន​ផ្តល់​ការណែនាំ​ដូចខាងក្រោម​សម្រាប់​ការពារ​ស្បែក​ក្នុង​រដូវរងារ​៖

  • ប្តូរ​ទៅ​ប្រើ​សារធាតុ​សំណើម​សម្រាប់​មុខ​និង​រាង្គ​កាយដែល​ខ្លាំង​ជាង​មុន​
  • មិន​ត្រូវ​ប្រើ​ឧបករណ៍​អាំង​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ប្តូរ​ពណ៌​ស្បែក​ក្នុងផ្ទះ​
  • កំហិត​ការ​ញ៉ាំ​ជាតិ​សុរា និង​ជៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ដើម្បី​កាត់បន្ថយ​ការឡើង​មុន​នៅ​លើ​មុខ​។ ការប្រើ​ឡា​ហ្សែ និង​ផលិតផល​មួយចំនួន​អាច​ជួយ​ក្នុង​ការព្យាបាល​ការឡើង​មុន​លើ​មុខ ការឡើង​ចំណុច​ពណ៌​តូចៗ​លើ​ស្បែក (melasma) និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត​។​
  • ស្លៀក​សម្លៀក​បំពាក់​វែងៗ​ដែល​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​កម្តៅថ្ងៃ​។​
  • ពាក់​ស្រោមដៃ​ដើម្បី​ការពារ​ដៃ​របស់​អ្នក​។​

By: Bora
Your Visit is Your Help

Reference: health.com.kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment