ទុកមួយស្នៀតការពារខ្លួនជាពាក្យទំនៀមមួយដែលស្ថិតនៅក្នុងសន្តាន ចិត្តខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ពាក្យទំនៀមនេះ បង្ហាត់មនុស្សឲ្យចេះលាក់តម្រិះពោលគឺមិនបង្រៀនអ្នកដទៃឲ្យអស់ពី ក្នុងខ្លួននោះទេ។ មានដំណាលមកថា កាលពីបូរាណកាលដ៏យូរលង់ណាស់មកហើយ
មានរឿងមួយទៀតដែរដែលគេតែងនិយាយតៗគ្នាអំពីពាក្យទំនៀមទុកមួយ ស្នៀតការពារខ្លួននេះ។ រឿងនោះគឺទាក់ទងនឹង គ្រូបង្ហាត់វិជ្ជាគុនដល់សិស្ស។ ពេលសិស្សរៀនចប់វិជ្ជាគុនពីគ្រូរួចរាល់ហើយ តែងដើរស្វែងរកគូប្រកួត។ សិស្សតែងឈ្នះគ្រប់ការប្រកួតទាំងអស់។ លុះយូរៗទៅអស់មានគូប្រកួតណាហ៊ានប្រកួតជាមួយទៀត។ ចុងក្រោយសិស្សសម្រេចចិត្តសុំប្រកួតជាមួយគ្រូឯង។ ការប្រកួតនេះសិស្សជាអ្នកឈ្នះ ចំណែកឯគ្រូក៏បាត់បង់ជីវិតក្នុងដៃសិស្ស។ ដោយសារតែហេតុនេះហើយទើបក្រោយៗមកទៀត គ្រូគុនផ្សេងៗតែងតែទុកមួយស្នៀតការពារខ្លួន។ឆ្មា គឺជាគ្រូរបស់ខ្លា។ ឆ្មា បានបង្រៀនខ្លាឲ្យចេះគ្រប់វិជ្ជា។ ថ្ងៃមួយខ្លាបែរជាមានបំណងចង់សម្លាប់ឆ្មាចោល ប៉ុន្តែបំណងនេះមិនបានសម្រេចដោយសារឆ្មារត់ឡើងលើដើមឈើបាត់ ហើយខ្លាមិនចេះឡើងដើមឈើដូចឆ្មា។ ស្នៀតឡើងដើមឈើនេះជាស្នៀតមួយដែលឆ្មាលាក់ទុកការពារខ្លួន។ ឆ្មាមិនបានបង្ហាត់ខ្លាអំពីអាថ៌កំបាំងដែលធ្វើឲ្យឆ្មាឡើងដើមឈើ បានទេ។ អាថ៌កំបាំងនោះគឺ ជុះអាចម៍កាយកប់ (ឆ្មាតែងតែធ្វើដូច្នេះជាប្រចាំ)។
រឿងទាំងពីរខាងលើស្តាប់ទៅដូចជាសមហេតុផលណាស់ ថាការលាក់តម្រិះគឺជារឿងដ៏ត្រឹមត្រូវ។ ប៉ុន្តែ ទុកមួយស្នៀតការពារខ្លួនពុំមែនសុទ្ធតែផ្តល់ផលល្អនោះទេ។ សូមពិចារណារឿងខាងក្រោម៖
មានរឿងមួយដំណាលតៗគ្នាអំពីក្បាច់គុនទ្វាប្រាំបីរបស់ខ្មែរ។ ក្បាច់គុននេះជាក្បាច់គុនកំពូល ហើយកម្រមានអ្នកចេះណាស់។ ចំណែកឯការបង្ហាត់សិស្សគុនក៏កម្រដែរ។ ដោយសារតែពាក្យទំនៀម ទុកមួយស្នៀតការពារខ្លួន គ្រូគុនតែងទុកមួយស្នៀតការពារខ្លួនជានិច្ច ពោលគឺ ក្បាច់គុនទ្វាប្រាំបី បង្ហាត់តែត្រឹមទ្វាប្រាំពីរ។ ពេលគ្រូធំស្លាប់ទៅ សិស្សគុនដែលចេះទ្វាប្រាំពីរ ក៏បង្ហាត់សិស្សបន្តទៀត ដោយទុកមួយស្នៀតការពារខ្លួន គឺបង្ហាត់ត្រឹមតែទ្វាប្រាំមួយ។ គ្រូទ្វាប្រាំមួយទទួលសិស្សបង្ហាត់ត្រឹមតែទ្វាប្រាំ។ គ្រូទ្វាប្រាំទទួលសិស្សបង្ហាត់ត្រឹមតែទ្វាបួន។ គ្រូទ្វាបួនបង្ហាត់សិស្សត្រឹមតែទ្វាបី។ គ្រូទ្វាបីបង្ហាត់សិស្សត្រឹមតែទ្វាពីរ។ គ្រូទ្វាពីរបង្ហាត់សិស្សត្រឹមតែទ្វាមួយ។ គ្រូទ្វាមួយលែងទទួលបង្ហាត់សិស្ស គឺទុកស្នៀតនេះគ្រាន់ការពារខ្លួន។ និយាយជាសរុប ក្បួនខ្នាត តម្រិះវិជ្ជា ។ល។ បានរលាយបាត់ទៅតាមគ្រូដើម ដោយសារ ទុកមួយស្នៀតការពារខ្លួន។
រឿងខាងលើទោះពិតខ្លះមិនពិតខ្លះ ក៏ជាគតិពិចារណាសម្រាប់កូនខ្មែគ្រប់រូប តើទុកមួយស្នៀតការពារខ្លួន ផ្តល់ផលចំណេញអ្វីខ្លះដល់សង្គមជាតិ។ តើគួរចែករំលែកចំណេះដឹង ឬលាក់ចំណេះដឹង?
By: Bora
Your Visit is Your Help
Reference: salarean
0 comments:
Post a Comment