ដំបូន្មានជោគជ័យពីមហាសេដ្ឋីដែកថែប (Andrew Carnegie)
អានឌ្រូ ខានាហ្គី (Andrew Carnegie) ជាបុគ្គលដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។ លោកខាណាហ្គី បានសាងខ្លួនពីកម្មករធម្មតារហូតដល់ក្លាយជាមហាសេដ្ឋីដែកថែបដ៏មានជាងគេបំផុតក្នុងពិភពលោក កាលពីជំនាន់លោកនៅមានជីវិត (1835-1919)។
ក្រៅពីទ្រព្យសម្បត្តិដ៏មហាសាល លោកខាណាហ្គី គឺជាបុគ្គលគួរជាទីគោរពបំផុតសម្រាប់មនុស្សជំនាន់ក្រោយ។ លោកផ្តល់តម្លៃខ្ពស់ចំពោះចំណេះដឹងនិងការសិក្សាស្រាវជ្រាវ។ លោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនច្រើនជាង 10 លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បង្កើតបណ្ណាល័យសាធារណៈ និងទឹកប្រាក់ជាច្រើនទៀតជួយឧបត្ថម្ភដល់សាកលវិទ្យាល័យនានាទៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ តាមរយៈជោគជ័យដ៏ធំធេងរបស់លោកខាណាហ្គី គេអាចរៀនសូត្រពីគន្លឹះជោគជ័យដូចខាងក្រោម៖
វិនិយោគលើខ្លួនឯង ៖ កសាងសមត្ថភាពរបស់ខ្លួនក្នុងវិស័យណាមួយឲ្យប្រសើរបំផុត។ ប្រមូលថាមពលនិងផ្ចង់គំនិតតែលើកិច្ចការនោះតែម្យ៉ាង។ លោកខាណាហ្គី និយាយថា ខ្ញុំជឿថាវិថីឆ្ពោះទៅកាន់ជោគជ័យក្នុងវិស័យណាក៏ដោយ គឺអាស្រ័យលើភាពស្ទាត់ជំនាញ គ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនៃវិស័យនោះ...តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំកម្រឃើញបុគ្គលណាម្នាក់រកប្រាក់បានច្រើនដោយចាប់នេះ ចាប់នោះ មិនឆ្ពោះមួយណា នោះឡើយ។
ជោគជ័យកើតចេញមកពីចិត្តទូលាយ និងការយកចិត្តទុកដាក់ចំពោះមនុស្ស ៖ លោកខាណាហ្គី តែងតែគ្រប់គ្រងរោងចក្រប្រកបដោយតម្លាភាព និងមានទំនាក់ទំនងល្អជាមួយកម្មករនិងបុគ្គលិកទាំងអស់។ គាត់តែងស្វែងយល់ពីតម្រូវការនិងបំពេញតម្រូវការបុគ្គលិកកម្មករជានិច្ច។ លើសពីនេះ គាត់តែងស្វែងរកវិធីធ្វើឲ្យមនុស្សនៅជុំវិញក្លាយជាអ្នកមានដូចគាត់តែ។ ជាឧទាហរណ៍គាត់បានផ្តល់ប្រាក់ឲ្យអ្នកគ្រប់គ្រងរោងចក្រម្នាក់របស់គាត់ឈ្មោះ Charles Schwab ចំនួន ១ លានដុល្លារក្នុងមួយឆ្នាំ ពីព្រោះអ្នកគ្រប់គ្រងរូបនេះមានសមត្ថភាពលោកទឹកចិត្តនិងគ្រប់គ្រងកម្មករ។
ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង
បង្កើនបណ្តាញទំនាក់ទំនងរបស់អ្នក ៖ រៀនសូត្រទាំងចំណេះដឹងនិងបទពិសោធន៍ពីមនុស្សក្នុងដែនទំនាក់ទំនងរបស់អ្នក ហើយបន្តពង្រីកទំនាក់ទំនងឲ្យកាន់តែមានវិសាលភាពធំធេងឡើង។
ស្វែងរកចំណេះដឹង និងគុណតម្លៃ ជាជាងស្វែងរកតែប្រាក់
ការធ្វើដំណើរ បង្កើនចំណេះដឹង និងធ្វើឲ្យគំនិតកាន់តែទូលាយ ៖ លោកខាណាហ្គី ចូលចិត្តធ្វើដំណើរណាស់។ នៅកំឡុងពេលធ្វើដំណើរលោកតែងរៀនសូត្រយ៉ាងស៊ីជំរៅពីវប្បធម៌នៃប្រទេសនីមួយៗដែលលោកធ្វើដំណើរទៅដល់។ នៅពេលទៅដល់ចិន លោកសិក្សាពីលទ្ធិខុងជឺ នៅពេលទៅដល់ឥណ្ឌាលោកសិក្សាពីពុទ្ធសាសនា។
By: Bora
Your Visit is Your Help
Reference: salarean.com
0 comments:
Post a Comment