វីតាមីន C ជួយកាត់បន្ថយ ជំងឺផ្តាសាយ


តាំងពីដើមរៀងមក មនុស្សភាគច្រើន ព្រមទាំងអ្នកវិទ្យាសាស្រ្ត ផ្នែកសុខភាពផង ជឿថា វីតាមីន C ជួយការពារមិនឲ្យកើត ជំងឺផ្តាសាយ តែបើតាមការស្រាវជ្រាវថ្មីមួយ បានបង្ហាញលទ្ធផលថា វីតាមីន C គ្រាន់តែអាចជួយ កាត់បន្ថយការកើត ជំងឺផ្តាយសាយ តែប៉ុណ្ណោះ ពុំឃើញមានសញ្ញាណាមួយ បង្ហាញថា វាអាចការពារមិនឲ្យកើត ជំងឺផ្តាសាយនោះទេ។
ជាក់ស្តែង បន្ទាប់ពីធ្វើការសិក្សារ អស់ពេល ២ទសវត្សមក បានបង្ហាញថា វីតាមីន C ដែលមាននៅក្នុង បន្លែផ្លែឈើមួយចំនួន និងបានដាក់បញ្ចូលក្នុងផលិតផល មួយចំនួនផងនោះ គឺគ្រាន់តែមានសមត្ថភាព ជួយកាត់បន្ថយ រឺពន្យឺតការកើត ជំងឺផ្តាសាយ តែប៉ុណ្ណោះ។
នៅឆ្នាំ ២០០៤ អ្នកសិក្សារស្រាវជ្រាវមកពី Australia’s National Centre for Epidemiology and Population Health ច្រើនជាង ៣០ នាក់បានបកស្រាយថា វីតាមីន C អាចមាន សមត្ថភាពកាត់បន្ថយការឆ្លង និងពន្យឺតការវិវឌ្ឍន៌នៃជំងឺផ្តាសាយ ប៉ុន្តែមិនបញ្ជាក់ថា អាចការពារមិនឲ្យកើតជំងឺនេះនោះទេ។
សរុបមក ក្រោយពីបានធ្វើតេស្ត សាកល្បង ជាមួយមនុស្ស ប្រមាណ ១០,០០០ នាក់រួចមក អ្នកវិទ្យាសាស្រ្ត បានរកឃើញថា អ្នកបរភោគ វិតាមីន C ជាប្រចាំរាល់ថ្ងៃ ចាប់ពី ១ក្រាមឡើងទៅ នៅតែកើតមានជំងឺផ្តាសាយ ដូចអ្នកដែលមិនបានបរិភោគដែរ។
របាយការណ៌​ បានពន្យល់ថា មេរោគ គ្រុនផ្តាសាយ មិនប្រឆាំងជាមួយ វីតាមីន C ទេ ហេតុនេះ អ្នកបរិភោគនៅតែអាចកើតជំងឺនេះ តែលទ្ធផលនៃការព្យាបាល បានឲ្យដឹងថា សម្រាប់អ្នកដែលបរិភោគ វីតាមីន C ច្រើន អាចព្យាបាលឆាប់ជា ជាងអ្នកដែលមិនបរិភោគ រឺបរិភោគតិចតួច។
ហេតុផលគឺថា អ្នកដែលបានបរិភោគ វីតាមីន C អាចមានឆ្អឹងរឹង មាំ មានកំលាំងខ្លាំង សាចដុំមិនងាយនឹង រយាក ជាហេតុធ្វើឲ្យ អការៈបង្កជំងឺផ្តាសាយ មិនអាចវាយលុកបាន គឺដូចជាមានរនាំងដែក សម្រាប់ការពារ តែយ៉ាងណាវានៅតែ មិនអាចបញ្ឈប់មិនឲ្យឆ្លងបាន។
អ្នកវិទ្យាសាស្រ្តបានណែនាំថា សម្រាប់បុរស គួរតែបរិយភោគអាហារ ដែលមាន វីតាមីន C ៩០ មីលីក្រាម ក្នុង១ថ្ងៃ ចំនែកស្រ្តីគួរតែ បរិភោគ ៧៥មីលីក្រាមក្នុងមួយថ្ងៃ។ ការធ្វើ បែបនេះ នឹងអាចកាត់បន្ថយការឆ្លង រឺបើឆ្លងហើយ ក៏ងាយស្រួលក្នុងការព្យាបាលដែរ។
អ្នកជំនាញបានបន្តថា លោកអ្នកមិនគួររក្សាទុល វីតាមីន C នៅក្នុងបន្ទប់គេង រឺផ្ទះបាយ នោះទេ ព្រោះ វីតាមីន C ងាយនឹងប្រែប្រួល រឺនាំឲ្យឆាប់ខូចគុណភាព តែក្នុងរយៈពេល ១សប្តាហ៌។ យកល្អគួររក្សាទុកនៅកន្លែងស្ងួត និងមានប្រអប់ដាក់ត្រឹមត្រូវ។
ម្យ៉ាងទៀត វីតាមីន C មាននៅក្នុង ផ្លែឈើ និងរុក្ខជាតិមួយចំនួនដូចជា បន្លែពណ៌បៃតងចាស់, ម្រេច, ស្តូបើរី, និងសាច់មួយចំនួនដែរ។ គួរយល់ដឹងថា ការរក្សារទុកម្ហូប នឹងធ្វើឲ្យ បាត់បង់ជាតិ វីតាមីន C។ ទុកកាន់តែយូរ បាត់បង់កាន់តែច្រើន ហេតុនេះ ពុំគួរបរិភោគអាហារណា ដែលរក្សាទុកយូរពេកទេ៕

By: Rika
Your Visit is Your Help
Reference: Neavea


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment