ទូរកែវយឹតខេផ្លឺរ (Kepler) របស់ទីភ្នាក់ងារអវកាសអាមេរិកណាសា(Nasa) បានរកឃើញភពគ្រោះថ្មី ដែលគោចរជុំវិញប្រព័ន្ថសុរិយចក្រវាល ដល់ទៅ២ដួង
ភពគ្រោះដែលទើបរកឃើញថ្មីនេះ ត្រូវបានដាក់ឈ្មោះថា Kepler-16B(ខេផ្លឺរ -១៦ប៊ី)
ដែលស្ថិតនៅចម្ងាយពីផែនដី ត្រឹមតែ២០០ឆ្នាំពន្លឺ(១ឆ្នាំពន្លឺ= ៩,៤៦១x ១០១២ គ.ម)ប៉ុណ្ណោះ។អ្នកវិទ្យាសាស្ត្របានវាយតម្លៃថា គួរតែពុំមានសត្វមានជីវិតអ្វីរស់នៅលើភពគ្រោះនេះទេ ដោយសារស្រទាប់បរិយាកាសគ្របដណ្តប់ទៅដោយក្រុមឧស្ម័នយ៉ាងច្រើន ស្រដៀងនឹងស្រទាប់បរិយាកាសរបស់ភពព្រះសៅរ៍ និងមានសីតុណ្ហភាពនៅផ្ទៃក្រៅត្រជាក់ខ្លាំងចន្លោះពី-៧៣ ដល់-១០១អង្សាសេ។ ចំណែកទំហំវិញ ភពគ្រោះទី១ មានទំហំត្រឹមតែ៦៩% នៃទំហំព្រះអាទិត្យ រីឯភពគ្រោះទី២ មានទំហំតូចជាងទៅទៀត គិតជាភាគរយមានត្រឹមតែ២០% នៃទំហំព្រះអាទិត្យដែលបំភ្លឺភពផែនដីយើងនេះ ៕
By: Rika
Your Visit is Your Help
Reference: yolprom
0 comments:
Post a Comment