ព្រឹត្តិការណ៍​ស្ត្រេ​ស​បង្កើន​ហានិភ័យ​នៃ​ការ​ដួល​ចំពោះ​បុរស​វ័យ​ចំណាស់​


ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា បុរស​វ័យ​ចំណាស់​មាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​ដួល​ក្រោយពី​ពួកគេ​បាន​ជួប​នឹង​ព្រឹត្តិការណ៍​ស្ត្រេ​ស​ដូច​ជា ការស្លាប់​នៃ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ឬ​បញ្ហា​លុយកាក់​ធ្ងន់ធ្ងរ​។​
​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​បុរស​វ័យ​ចំណាស់​ជិត​៥.០០០​នាក់​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ ពួកគេ​ត្រូវបាន​គេ​សួរ​ថា​តើ​ពួកគេ​ធ្លាប់​ជួប​ព្រឹត្តការណ៍​ស្ត្រេ​ស​ដូច​ជា ការស្លាប់​នៃ​នរណា​ម្នាក់​ដែល​ខ្លួន​ស្រលាញ់​, ជំងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះថ្នាក់​នៃ​នរណាម្នាក់​, ការ​បែក​ចេញពី​កូន​, បញ្ហា​លុយកាក់​ធ្ងន់ធ្ងរ​ជា​ដើម​។​
​នៅក្នុង​ឆ្នាំ​ក្រោយ​ពី​ត្រូវបាន​ធ្វើ​បទ​សម្ភាស​, ២៧,៧%​នៃ​បុរស​ទាំង​នោះ​បាន​ដួល ហើយ​១៤,៧%​បាន​ដួល​ជាច្រើន​ដង​ទៀត​ផង​។ ការ​ដួល​ត្រូវបាន​គេ​ធ្វើ​សេចក្តីរាយការណ៍​ថា​ជិត​៣០%​នៃ​បុរស​ទាំង​នោះ​បាន​ជួប​នូវ​ព្រឹត្តិការណ៍​ស្ត្រេ​ស​មួយ​, ៣៥,៥%​នៃ​បុរស​ដែល​ជួប​ព្រឹត្តិការណ៍​ស្ត្រេ​ស​ពីរ​រឿង និង​ក្រោម​៤០%​នៃ​បុរស​ដែល​ជួប​នឹង​ព្រឹត្តិការណ៍​លើសពី​៣​។​
​ក្រោយពី​បាន​មើល​ទៅលើ​អាយុ​, អ្នកស្រាវជ្រាវ​បាន​សរុប​ថា ព្រឹត្តិការណ៍​ស្ត្រេ​សនានា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​៤១%​នៃ​ហានិភ័យ​នៃ​ការ​ដួល និង​មាន​ការកើនឡើង​ជិត​២​ដង​នៃ​ហានិភ័យ​នៃ​ការបាក់​ច្រើន​កន្លែង​។ វា​មិន​មាន​ការបង្ហាញ​នៃ​ការកើនឡើង​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​នោះទេ​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Age and Ageing​។​
​ចំពោះ​ការយល់ដឹង​របស់​ខ្ញុំ​, នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង​ដើម្បី​ពិនិត្យមើល​លើ​ការ​ផ្សារភ្ជាប់​រវាង​ព្រឹត្តិការណ៍​នៃ​ស្ត្រេ​ស និង​ហានិភ័យ​នៃ​ការ​ដួល​ចំពោះ​បុរស​វ័យ​ចំណាស់​។ យើង​ជឿ​ថា វា​ផ្តល់​នូវ​ភស្តុតាង​ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​នៃ​ស្ត្រេ​ស​ដូច​ជា​កត្តា​ហានិភ័យ​នៃ​ការ​ដួល​។ វេជ្ជបណ្ឌិត ហូ​វាដ ហ្វីង​( Howard Fink) បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ​, ច​លន​ការ​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ព្រឹត្តិការណ៍​នៃ​ស្ត្រេ​ស​ទៅ​នឹង​ការ​ដួល​នោះ​គឺ​មិន​ដឹង​ច្បាស់​នោះ​ទេ​។​
​គាត់​បាន​និយាយថា វា​មាន​ហេតុផល​ដែល​អាច​ទៅរួច​មួយចំនួន​ដែល​ព្រឹត្តិការណ៍​នៃ​ស្ត្រេ​ស​អាចបង្កើន​ហានិភ័យ​នៃ​ការ​ដួល​នោះ​។ ឧទាហរណ៍​, អារម្មណ៍​ភ្លាមៗ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ព្រឹត្តិការណ៍​ស្ត្រេ​ស​នោះ​អាច​ប៉ះពាល់​លើ​ការប្រុងប្រយ័ត្ន​នៃ​ការមើល​ជាដើម នេះ​ដែល​នាំ​អោយ​ដួល​។ ឬ​ចំពោះ​ការ​រលាក​ដែលជា​អ្នក​ចង្អុលបង្ហាញ​មួយ​នៃ​ស្ត្រេ​ស​នៃ​រាងកាយ ដែល​អាច​នាំអោយ​បាត់បង់​ម៉ាស​សាច់ដុំ និង​បន្ថយ​សមត្ថភាព​នៃ​រាងកាយ​។​
​ការស្រាវជ្រាវ​ថ្ងៃក្រោយ​គឺ​ចាំបាច់​ដើម្បី​បញ្ជាក់​ការស្រាវជ្រាវ​របស់​យើង និង​ដើម្បី​ពិនិត្យ​លើ​ច​លន​ការ​នៃ​ការផ្សារភ្ជាប់​គ្នា​នេះ​។ ហ្វីង​បាន​និយាយថា ការស្រាវជ្រាវ​បន្ថែម​អាច​រក​មើល​ថា​តើ​ការតាមដាន​គ្លីនិក​នៃ​បុរស​វ័យ​ចំណាស់​ដែល​ជួប​នឹង​ព្រឹត្តិការណ៍​ស្ត្រេ​ស​ថ្មីៗ​នឹង​បន្ថយ​ការ​ដួល​ឬ​យ៉ាងណា​៕
By: Rika
Your Visit is Your Help

Reference: health.com.kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment