ប្រសិនត្រូវជ្រើសរើសក្នុងចំណោមរឿងខាងក្រោមនេះ អ្នកនឹងជ្រើសរើសមួយណា? ប្រាក់កាស ស្នេហា គ្រួសារ បុព្វហេតុ ឬសិន?
-ស្ថានការណ៍
បុរស M ម្នាក់ត្រូវការជួបគូដណ្តឹង F ដើម្បីរៀបការ តែអ្នកទាំង២នៅឃ្លាតពីគ្នាដោយទន្លេមួយ ។ M ត្រូវខ្ចីទូកមួយគ្រឿងទើបអាចឆ្លងទន្លេទៅជួប F ដូច្នេះគេចាប់ផ្តើមធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីស្វែងរកទូក ។
នៅតាមផ្លូវ M ជួបនារី L ដោយដឹងថា នាងមានទូក ហេតុនេះ M បានសុំខ្ចី ។ តែ L បែរជាស្រឡាញ់ M ភ្លាមតាំងពីពេលជួបគ្នាដំបូង ។ នាងនិយាយថា "អូនស្រឡាញ់បង តើបងស្រឡាញ់អូនទេ?" ។ M ឆ្លើយតបដោយស្មោះត្រង់ ៖ "សុំទោស បងមានគូដណ្តឹងហើយ បងមិនអាចស្រឡាញ់អូនទេ" ។ ឮដូច្នេះ L ដាច់ខាតមិនឲ្យ M ខ្ចីទូក ។ មូលហេតុរបស់នាងគឺ "អូនស្រឡាញ់បង បងមិនស្រឡាញ់អូន ដូច្នេះគឺមិនស្មើភាព អូនមិនអាចឲ្យបងខ្ចីទូកបានឡើយ" ។
M ព្រួយចិត្តយ៉ាងខ្លាំង បន្តដើរស្វែងរកទូកតទៅទៀត និងជួបនារីម្នាក់ទៀតឈ្មោះ S ក៏ជាម្ចាស់របស់ទូកមួយគ្រឿង ។ S និយាយថា "អូនឲ្យបងខ្ចីទូកក៏បានដែរ ជាមួយនឹងលក្ខខណ្ឌអូនចូលចិត្តបងណាស់ បងចូលចិត្តអូនឬអត់មិនសំខាន់ឡើយ តែអូនចង់ឲ្យបងគេងជាមួយអូន១យប់ ប្រសិនមិនយល់ព្រមអូននឹងមិនឲ្យបងខ្ចីទេ" ។ M ពិបាកដោះស្រាយណាស់ ។ ប្រសិន S មិនឲ្យ M ខ្ចីទូក គេនឹងមិនអាចឆ្លងទន្លេទៅជួប F ព្រោះថា តំបន់នេះមានតែទូក២គ្រឿងប៉ុណ្ណោះ ។ ដោយសារគូដណ្តឹងរង់ចាំនៅត្រើយម្ខាងទៀតនៃទន្លេ F បង្ខំចិត្តត្រូវទទួលយកសំណូមពររបស់ S.... S គោរពពាក្យសម្តី និងឲ្យ M ខ្ចីទូកនៅព្រឹកថ្ងៃបន្ទាប់ ។
ពេលបានជួប F ហើយ ក្នុងចិត្ត M ហាក់នៅមិនសុខមិនសាប់ ។ ក្រោយការត្រិះរិះមួយសន្ទុះយ៉ាងយូរ គេសម្រេចចិត្តនិយាយរឿងរ៉ាវទាំងអស់អំពី L និង S ឲ្យ M ស្តាប់ ។ ពិតជាគួរឲ្យស្តាយ ស្តាប់ចប់ F មានអារម្មណ៍ឈឺចិត្តយ៉ាងខ្លាំងក៏បានសុំចែកផ្លូវជាមួយ M ។ F ឃើញ M មិនស្មោះត្រង់ ហេតុនេះមិនអាចអធ្យាលស្រ័យបាន ។ F អស់សង្ឃឹម ឈឺចាប់.... ។
ពេលនេះក្នុងជីវិតរបស់គេបែរជាលេចចេញនារី E អ្នកទាំង២ចាប់ផ្តើមស្រឡាញ់គ្នា ។ តែរឿងរ៉ាវមុននោះធ្វើឲ្យ M មិនអាចត្រជាក់ចិត្ត ។ E សួរ M មានរឿងអ្វីចង់និយាយជាមួយនាងឬអត់ ដូច្នេះម្តងទៀត M បានរៀបរាប់ទាំងអស់នូវរឿងរ៉ាវអំពី L S F ឲ្យ E ស្តាប់ចប់និយាយថា "អូនមិនគិតអ្វីទេ រឿងនេះមិនពាក់ព័ន្ធអ្វីដល់អូនទាំងអស់" ។
រៀបចំ M L S F E តាមលំដាប់លំដោយអាទិភាព ដើម្បីមើលតើអ្នកយកចិត្តទុកដាក់រឿងអ្វីបំផុតក្នុងជីវិត ។
-ចម្លើយ
M-ប្រាក់ (Money)
ជ្រើសរើស M បង្ហាញថា អ្នកត្រៀមជាស្រេចដើម្បីប្រាក់ ដោយបោះបង់ចោលអ្វីទាំងអស់ ។ អ្នកចាត់ទុកថា ប្រាក់ជាអំណាច ជាភស្តុតាងសម្រាប់ភាពមានបានពុំមានបុព្វហេតុអ្នកសុទ្ធតែទទួលយកបាន តែមិនអាចទ្រាំបានប្រសិនគ្មានប្រាក់ ។ ឬនិយាយម្យ៉ាងទៀត ប្រាក់គឺជា ថាមវន្ត ដើម្បីអ្នករស់នៅបន្ត ។
L-ស្នេហា(Love)
អ្នកចាត់ទុកស្នេហាសំខាន់ជាងអ្វីៗផ្សេងទៀតក្នុងជីវិត មិនតែប៉ុណ្ណោះត្រៀមស្លាប់ដើម្បីវា ។ ក្រសែភ្នែករបស់អ្នកអំពីស្នេហាមានស្រមើស្រមៃបន្តិចតែអ្នកស្ម័គ្រចិត្ត បោះបង់ចោលអ្វីៗទាំងអស់ដើម្បីមានស្នេហា ស្រមើស្រមៃ នោះទោះបីតែក្នុងពេលវេលាដ៏ខ្លី ។
S-សិច (Sex)
អ្នកយកចិត្តទុកដាក់ខ្លាំងដល់អារម្មណ៍ ស្រេកឃ្លានបានការចាប់អារម្មណ៍យកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា សង្ឃឹមថាគ្រប់គ្នាកោតសរសើរអ្នកក៏ដូចជារបៀបត្រិះរិះថ្មីថ្មោង ចិត្តទូលាយរបស់អ្នក ។
ទន្ទឹមនោះអ្នកក៏ជាមនុស្សមានមហិច្ឆតាខ្ពស់អំពីសិច ។ សិចដើរតួនាទីសំខាន់ក្នុងជីវិតស្មារតីរបស់អ្នក ។
F-គ្រួសារ (Family)
អ្នកជាមនុស្សរស់នៅមានគោលការណ៍ មានស្មារតីទទួលខុសត្រូវខ្ពស់ ។ ចំណុចសំខាន់ទាំងអស់នៃជីវិតរបស់អ្នកសុទ្ធតែឆ្ពោះទៅគ្រួសារ ។ ចំពោះអ្នកគ្រួសារគឺអ្វីៗទាំងអស់ ហើយអ្នកសង្ឃឹមថា គូស្នេហ៍របស់ខ្លួនក៏មានការគិតគូរដូច្នេះដែរ ។
ប្រសិនអ្នកនៅលីវ បញ្ជាក់ថា អ្នកកំពុងប្រាថ្នាមានគ្រួសារតូចស្អាតរបស់ខ្លួនដោយឡែក ។ ប្រសិនអ្នកមានគ្រួសារបង្ហាញថា បច្ចុប្បន្នអ្នកពេញចិត្តគួរសមជាមួយវា ។
E-បុព្វហេតុ (Enterprise)
អ្នកចំណាយពេលវេលានិងកម្លាំងកាយចិត្តយ៉ាងច្រើនទៅក្នុងការរៀនសូត្រកសាងអនាគតសម្រាប់ខ្លួន ជាគំរូមនុស្សរៀនសូត្រងប់ងល់ ដោយសារឧបត្ថម្ភភគតិបុព្វហេតុដ៏ខ្ពង់ខ្ពស់ ៕
By: Rika
Your Visit is Your Help
Reference: ksn-news
0 comments:
Post a Comment