១. មានចំណេះដឹងខ្ពស់៖ មនុស្សមានការសិក្សាអប់រំខ្ពស់តែងទទួលបានប្រាក់ខែខ្ពស់និងមានគេគោរពរាប់អានច្រើន។
២. ស្ទាត់ជំនាញក្នុងការងារ៖ កាន់តែស្ទាត់ជំនាញកាន់តែងាយស្រួលបោះជំហានទៅមុខឆ្ពោះទៅកាន់ជោគជ័យមួយកម្រិតទៀត។
៣. ស្គាល់មនុស្សច្រើន និងមានគេរាប់អានច្រើន៖ ឱកាសបិទទ្វាឬបើកទ្វាទទួលស្វាគមន៍អ្នក គឺអាស្រ័យលើចំនួនមនុស្សដែលអ្នកស្គាល់ ដែលចូលចិត្តអ្នក និងមានបំណងចង់ជួយអ្នក។
៤. មានប្រាក់៖ យ៉ាងហោចណាស់មានប្រាក់សមល្មមក្នុងខ្លួន។ មានប្រាក់ធ្វើឲ្យមានទំនុកចិត្តក្នុងការទាក់ទាងនិងធ្វើការជាមួយ អ្នកដទៃ និងងាយស្រួលស្រូបយកឱកាស។
៥. មានគំនិតវិជ្ជមាន៖ គិតថាអ្វីៗអាចធ្វើទៅបានដោយជោគជ័យ។
៦. មានគំនិតច្នៃប្រឌិត៖ គំនិតច្នៃប្រឌិតធ្វើឲ្យអ្នកសម្រេចកិច្ចការបានលឿនជាងមុន និងឈានឆ្ពោះទៅរកជោគជ័យ។
៧. មានវិន័យចំពោះខ្លួនឯង និងមានចរិតសមគួរនឹងគេរាប់អាន។
By: Rika
Your Visit is Your Help
Reference:salarean.com
0 comments:
Post a Comment