ទើបជាទីពេញនិយមក្នុងពេលបច្ចុប្បន្ន ប៉ុន្តែ វាក៏មានការប្រឈមផងដែរ។
ដូច្នេះ ការភ្លាត់ស្នៀត
ពីការដាក់ពាក្យសុំធ្វើការតាមអ៊ីនធើណែតដោយវិធីដូចចំនុចខាងក្រោម៖
១-ការបញ្ចូលព័ត៌មាន ៖ ការបញ្ចូលប្រវត្តិរូប តាមអ៊ីនធើរណេត
គួរដាក់ប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន ជាមួយខាងវេបសាយផង
ត្រួតពិនិត្យឱ្យច្បាស់ថា មានអ្នកដទៃអាចមើលព័ត៌មានរបស់អ្នក
ចំណុចណាខ្លះបាន ដើម្បីចៀសវាងកុំឱ្យគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ទៅប្រើក្នុងផ្លូវ មិនត្រឹមត្រូវ
២-មិនគួរពឹងតែលើវេបសាយស្វែងរកការងារដែលល្បី ៖
ព្រោះការងារល្អៗ ក៏អាចរកបានពីវេបសាយ ទូទៅដូចគ្នា
ព្រោះវេបសាយធំៗ ពេលខ្លះអាចយកថ្លៃផ្សាយស្វែងរកការងារខ្ពស់ពេក
ធ្វើឱ្យក្រុមហ៊ុនមួយចំនួន មិនដាក់ផ្សាយក្នុងវេបសាយនោះឡើយ
៣-ការបំពេញព័ត៌មានដាក់ពាក្យ និងប្រវត្តិសង្ខេបផ្ទាល់ខ្លួន ៖
មិនគួរបញ្ចូលអីុមែលរបស់អ្នក ដែលជាអ៊ីមែលរបស់ក្រុមហ៊ុនបច្ចុប្បន្ន
ដែលអ្នកកំពុងតែធ្វើការឡើយ ទោះបីថ្នាក់លើរបស់អ្នកយល់ព្រមក៏ដោយ
ព្រោះវាអាចបង្កបញ្ហានៅពេលក្រោយបាន
៤-បំពេញប្រវត្តិរូប យ៉ាងល្អិតល្អន់ ៖ ប្រើពេលមួយចំនួន
ដើម្បីពិនិត្យឱ្យច្បាស់លាស់
មិនគួរប្រញាប់បំពេញព័ត៌មានប្រភេទដែលថាចេះតែផ្ញើទៅ
ព្រោះការដែលក្រុមហ៊ុនផ្សេងៗ ហៅ អ្នកទៅសម្ភាសន៍ ព័ត៌មានក្នុងប្រវត្តិរូបនោះ
គឺជាចំណុចដែលបញ្ជាក់អ្វីច្រើនយ៉ាងពាក់ព័ន្ធនឹងអ្នក៕
By: Rika
Your Visit Your Help
0 comments:
Post a Comment