នាយកផ្នែកសិក្សាពីរោគសញ្ញាជំងឺទឹកនោមផ្អែមនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក្នុងទីក្រុងញ៉ូយក និងជួយឆ្លើយនូវបញ្ហា ក៏ដូចជាការយល់ច្រឡំទាំងឡាយដូចខាងក្រោមនេះ។
តើការមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវតែឈប់ទទួលទានស្កររហូតមែនទេ?
មិនប្រាកដទេ។ វាគឺជាការយល់ច្រឡំមួយដែលអ្នកជំងឺទឹកនោមផ្អែមតែងតែយល់ឃើញ។ របបអាហារដែលយើងបានណែនាំអោយអ្នកជំងឺទឹកនោមផ្អែមញ៉ាំមិនមែនខុសគ្នាដាច់តែម្តងពីរបបរអាហារអ្នកមិនឈឺនោះទេ។
មនុស្សភាគច្រើន ការញ៉ាំអាហារដែលមានតុល្យភាពនៃជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត និងអាហារមានជាតិខ្លាញ់ Unsaturated Fat គឺជាគោលការណ៍មួយដ៏ល្អបំផុត។ អាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើន (នំបុ័ង ដំឡូង បាយ) និងបង្អែម (ផ្លែឈើ ទឹកផ្លែឈើ នំខេក) សុទ្ធតែបណ្តាលអោយជាតិស្ករក្នុងឈាមឡើងខ្ពស់ ដូច្នេះយកល្អគួរតែញ៉ាំអាហារតាំងនោះក្នុងកម្រិតមធ្យមបានហើយ។
យុទ្ធសាស្ត្រនៃការប្រើចានច្រើនតែមានប្រយោជន៍ចំពោះអ្នកជំងឺ។ ចូរពិចារណាលើការបែងចែកចានសម្រាប់ញ៉ាំអាហារពេលយប់ចេញជាបីប្រភេទ។ អាហារពាក់កណ្តាលចានគួរតែជាបន្លែ មួយភាគបួនទៀតគួរតែជាអាហារមានជាតិប្រូតេអ៊ីន (សាច់ ឬត្រី) និងមួយភាគបួនទៀតគួរតែជាអាហារមានជាតិអាមីដុង (បាយ ឬគ្រាប់ធុញ្ញជាតិ)។
យើងតាំងអស់គ្នាសុទ្ធតែដឹងហើយថា ស្ករគ្រាប់ និងនំដូណាត់វាមិនល្អសម្រាប់រាងកាយនោះទេ ហើយវាក៏ជាបញ្ហាដ៏ធំមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែមផងដែរ ព្រោះវាសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់។ ប៉ុន្តែយើងគួរតែចៀសវាងនូវការនិយាយថា “វាពិតជាគ្មានអ្វីសោះដែលអ្នកអាចញ៉ាំបាន” នេះចោលទៅ ព្រោះពេលខ្លះគំនិតនៃការដកហូតអ្វីមួយចេញ វាអាចធ្វើអោយអ្នកយល់ថាអាហារលែងសំខាន់ចំពោះអ្នកទៀតហើយ។
ប្រសិនបើអ្នកដឹងថា អ្នកចង់ញ៉ាំនំខេកមួយដុំនៅពេលញ៉ាំអាហារពេលយប់រួច ពេលនោះអ្នកអាចញ៉ាំវាបានប្រសិនបើក្នុងអាហារពេលយប់ដែលអ្នកបានញ៉ាំនោះមែនជាជានំបុ័ង ឬបាយ។
តើវាល្អទេក្នុងការញ៉ាំច្រើនដងនៅពេលថ្ងៃ?
មនុស្សមួយចំនួនច្រើនតែញ៉ាំច្រើនដងនូវអាហារតិចៗនៅពេលធ្វើការ ហើយរាងកាយរបស់ពួកគេក៏អាចស៊ូទ្រាំបានដែរចំពោះអាហារដែលមានចំនួនតិចតួចដូច្នេះ។ ប៉ុន្តែអ្នកខ្លះទៀតធ្វើបែបនេះ បែរជាឡើងទម្ងន់ទៅវិញ ព្រោះការញ៉ាំច្រើនដងមិនមែនមានន័យថាអាហារដែលចូលទៅក្នុងពោះគឺតិចនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំអាហារបន្តិចម្តងៗបែបនេះមិនមែនជាគំនិតល្អនោះទេ ព្រោះវានឹងធ្វើអោយមនុស្សឃ្លាន ពេលនោះពួកគេក៏មិនអាចគ្រប់គ្រងនូវចំណង់នៃការញ៉ាំអាហារនៅពេលក្រោយបានដែរ។
ការកត់ត្រានូវអាហារដែលអ្នកញ៉ាំរាល់ថ្ងៃ ជាមួយនឹងការធ្វើតេស្តជាតិស្ករក្នុងឈាមមុន និងក្រោយញ៉ាំអាហារ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីអោយឃើញពីឥទ្ធិពលរបស់អាហារមួយៗទៅជាតិស្ករក្នុងឈាមអ្នក។
ស្លាកសញ្ញាបញ្ជាក់ក្នុងអាហារ (ប្រាប់អំពីព័ត៌មានអំពីជាតិកាបូអ៊ីដ្រាត ក៏ដូចជាកាឡូរសរុបដែលផលិតផលមួយៗមាន) មានសារៈសំខាន់ណាស់ ប៉ុន្តែចំពោះបរិមាណ៍អាហារវាមួយៗគឺមិនគួរនឹងទុកចិត្តវាឡើយ។ ទោះបីជាទម្ងន់របស់អាហារថាវាមានចំនួនតិចក៏ដោយ ពេលខ្លះក៏អាចនឹងមានទុក្ខទោសដោយសារតែចំនួនតិចរបស់វាដែរ។
តើស្ត្រេស និងការដេកប៉ះពាល់ដល់ការព្យាបាលជំងឺទឹកនោមផ្អែមដែរទេ?
មានអំណះអំណាងមួយបានអោយដឹងថា អ្នកដែលមានបញ្ហាកង្វះដំណេករ៉ាំរ៉ៃតែងតែញ៉ាំច្រើន និងឡើងទម្ងន់ នេះសបញ្ជាក់អោយឃើញថាការដេកអាចជារឿងសំខាន់សម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម។ វាពិតជាមានទំនាក់ទំនងខាងជីវៈសាស្ត្ររវាងស្ត្រេស និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ កម្រិតអ័រម៉ូនស្ត្រេសដូចជា Cortisol និង Epinephrine នឹងឡើងខ្ពស់នៅពេលពួកគេស្ត្រេស ហើយយើងដឹងថា អ័រម៉ូនទាំងនោះទំនងជាធ្វើអោយជាតិស្ករក្នុងឈាមឡើងទៀតផង។
ជាមួយគ្នានេះដែរ វាក៏មានការពិបាកសម្រាប់អ្នកផ្តោតអារម្មណ៍លើការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេដែរ នៅពេលកំពុងតែមានបញ្ហានៅកន្លែងធ្វើការ បញ្ហាគ្រួសារ ឬស្ត្រេសផ្សេងៗទៀត។
នៅតាមមន្ទីរពេទ្យ និងការិយាល័យគ្រូពេទ្យជាច្រើនសុទ្ធតែមានកម្មវិធីអប់រំខាងជំងឺទឹកនោមផ្អែមដែលវានឹងជួយដល់មនុស្សយល់ដឹងពីវិធីគ្រប់គ្រងជំងឺនេះ។ ចូរព្យាយាមប្រើវិធីកាត់បន្ថយស្ត្រេស និងហាត់ប្រាណអោយបានច្រើន។
ហេតុអ្វីបានជាខ្ញុំត្រូវការហាត់ប្រាណ?
ការហាត់ប្រាណអាចមានឥទ្ធិពលដ៏ខ្លាំងក្លាដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ទោះបីជាអ្នកមិនបានសម្រកទម្ងន់ក៏ដោយ។ នៅពេលហាត់ប្រាណ លទ្ធភាពរបស់អាំងសុយលីនក្នុងការចាប់ជាតិស្ករចូលក្នុងកោសិការនឹងមានការរីកចម្រើន។ ការហាត់ប្រាណដូចជា ការរត់ ជិះកង់ ឬរត់តិចៗ និងការហាត់ប្រាណសម្រកទម្ងន់ សុទ្ធតែមានប្រយោជន៍ដល់ការគ្រប់គ្រងជាតិស្ករទាំងអស់។ ការសិក្សាមួយចំនួនបញ្ជាក់អោយដឹងថា ការហាត់ប្រាណសម្រកទម្ងន់ប្រហែលជាមានឥទ្ធិពលច្រើនជាងជាងការហាត់ប្រាណធម្មតាៗទៅទៀត។
យកល្អគួរតែសម្គាល់អោយឃើញថា ការហាត់ប្រាណគឺជាឥទ្ធិពលមួយសម្រាប់ពង្រឹងដល់ភាពធន់របស់អាំងសុយលីន ទោះបីជាអ្នកជំងឺជាមនុស្សចាស់ក៏ដោយ (អាយុ ៦០ ដល់ ៨០ឆ្នាំ) គួរតែមានកម្មវិធីហាត់ប្រាណជាទៀងទាត់។
គន្លឹះសំខាន់គឺហាត់ប្រាណអោយបានទៀងទាត់៖ ៣០នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏ ៥ថ្ងៃក្នុងមួយសប្តាហ៍ដែរ។ ការណែនាំបែបនេះត្រូវបានបង្កើតឡើងដោយ កម្មវិធីបង្ការជំងឺទឹកនោមផ្អែម សម្រាប់ជួយការពារអ្នកជំងឺដែលប្រឈមមុខខ្ពស់នឹងជំងឺទឹកនោមផ្អែម។ របៀបរស់នៅមួយចំនួនដូចជា កាត់បន្ថយការទទួលទានជាតិខ្លាញ់ បន្ថយរបបអាហារមានកាឡូរីខ្ពស់ និងហាត់ប្រាណអោយបានមួយថ្ងៃ ៣០នាទី សុទ្ធតែមនុស្សយើងអាចធ្វើបានទាំងអស់។ ការធ្វើបែបនេះមានគឺមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការកាត់បន្ថយអត្រាជំងឺទឹកនោមផ្អែមលើអ្នកប្រឈមមុខខ្ពស់រហូតដល់ ៥៨ភាគរយឯណោះ។
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមបង្កើតកម្មវិធីហាត់ប្រាណដើម្បីរកមើលថាតើការហាត់ប្រាណណាមួយដែលល្អចំពោះអ្នកបំផុត និងត្រូវការផ្លាស់ប្តូរថ្នាំឬក៏អត់។
ប្រើសិនបើខ្ញុំមានជំងឺទឹកនោមផ្អែមប្រភេទទី២ តើការសម្រកទម្ងន់មានសារៈសំខាន់ដែរទេ? ហេតុអ្វី?
ការសម្រកទម្ងន់អាចជួយអោយអ្នកគ្រប់គ្រងជំងឺបានកាន់តែស្រួល។ វាគឺជាគោលបំណងដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា ព្រោះអ្នកជំងឺភាគច្រើនសុទ្ធតែជាមនុស្សធាត់ ឬធាត់ជ្រុល។ ប្រសិនបើអ្នកសម្រកទម្ងន់បានសម្រេច ការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកនឹងលក្ខណ
ៈល្អប្រសើជាងមុន។ ពេលខ្លះនៅពេលអ្នកជំងឺអាចស្រកទម្ងន់បានហើយ ពួកគេក៏មិនចាំបាច់ត្រូវប្រើថ្នាំទៀតដែរ។
យើងមិនចង់អោយអ្នកជំងឺនិយាយថាលុះត្រាតែស្រកទម្ងន់រហូតដល់ ១០០គីឡូក្រាមទើបបាន។ វាមិនដល់ថ្នាក់ហ្នឹងពេកទេ។ ការសិក្សាមួយចំនួនបានបញ្ជាក់ហើយថា ការស្រកតែ ៧ ទៅ ៩គីឡូក្រាម ឬ តែ ៧%នៃទម្ងន់ខ្លួន គឺគ្រប់គ្រាន់ណាស់ទៅហើយ៕
0 comments:
Post a Comment