តើ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​របៀប​ម៉េច​ដែរ​?


វី​រ៉ុស​បង្ក​ជំងឺ​ផ្តា​សាយមាន​ជាង ២០០​ប្រភេទ​ខុសៗ​គ្នា​។ វា​អាច​រង់ចាំ​វាយប្រហា​លើ​មនុស្ស​បាន​គ្រប់​ទីកន្លែង​។ វី​រ៉ុស​អាច​ទំនៅ​តាម​ថ្នាក់រៀន ក្នុងផ្ទះ ឡាន​ក្រុង រថភ្លើង​ដោយ​ក្នុង​ចំនួន​ដំនក់ទឹក​មាត់​ដ៏​តូច​មួយ​ប៉ុន្តែ​ដែល​ត្រូវបាន​មនុស្ស​ម្នាក់​ទៀត​កណ្តាស និង​ក្អក ហើយ​បង្ហុយ​ចូល​ក្នុង​បរិយាកាស​។

​ដំណក់ទឹក​មាត់​ទាំងនោះ​អាច​ធ្លាក់​មក​លើ​តុ ឬ​ទូរស័ព្ទ ដើម្បី​រងចាំ​អ្នក​ទៅ​បោះ​វា​។ នៅ​ពេល​អ្នក​ប៉ះ​វា​រួច អ្នក​លើក​ដៃ​ទៅ​ប៉ះ​ច្រមុះ ឬ​ភ្នែក​បន្ថែមទៀត នោះ​វា​នឹង​អាច​បង្ក​អោយ​មាន​ការ​ផ្តាសាយ​បាន​ហើយ​។

​អ្នក​អាច​ឆ្លង​ជំងឺ​ផ្តាសាយ​បាន​គ្រប់ពេលវេលា​ទាំង​អ្នក​ទោះបីជា​ស្ថិត​ក្នុង​រដូវក្តៅ​ក៏ដោយ​។ ទោះបីជា​ជំងឺ​នេះ​ហាក់បីដូច​ជា​ច្រើន​តែ​ឆ្លង​ក្នុង​រដូវរងា​ក៏ពិតមែន នេះ​ប្រហែលជា​ដោយសារ​មាន​ការរស់នៅ​ជាមួយ​គ្នា​ច្រើន​ដូចជា​ក្នុង​ថ្នាក់រៀន និង​ការិយាល័យ​កន្លែងធ្វើការ ហើយ​ក្រោយមក​ក៏​មាន​ការ​កណ្តាស់ និង​ក្អក​ក្នុងពេលនោះ​។
​ហេតុផល​មួយទៀត​ដែល​យើង​ហៅ​វា​ជា​ជំងឺ​ផ្តាសាយ​ប្រហែលជា​នៅ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ​ដំបូង អ្នក​អាច​មាន​បញ្ហា​ក្តៅខ្លួន ហើយ​ការ​ក្តៅខ្លួន​នេះ​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍​ដូចជា​មាន​ជំងឺ​ផ្តាសាយ​ហើយ​។ អ្នក​មាន​អារម្មណ៍​ដូចជា​ចង់គ្រង និង​ត្រូវការ​ដណ្តប់ភួយ​អោយ​ណែន​ទៀតផង​។
​ដោយសារតែ​មាន​វី​រ៉ុស​ជំងឺ​ផ្តាសាយ​ច្រើន​ប្រភេទ​ពេក​ដូច្នេះ ធ្វើអោយ​ការ​មាន​ជំងឺ​ផ្តាសាយ​មិន​អាច​ការពារ​អ្នក​ពី​ការចម្លង​ទៅ​អ្នក​ដទៃ​បាន​ទេ​។ (​ជំងឺ​នេះ​មាន​លក្ខណៈ​ខុសគ្នា​ពី​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​កញ្ជ្រឹល​ជាដើម​។ នៅ​ពេល​អ្នក​កើត​ជំងឺ​កញ្ជ្រឹល​ម្តង​ហើយ អ្នក​នឹង​មិន​អាច​ឆ្លង​ជំងឺ​នេះ​ម្តងទៀត​បាន​ទេ​)​។ នេះ​ចង់​មានន័យ​ថា​អ្នក​អាច​ទទួលបាន​នូវ​ការចាក់​វ៉ាក់ស៊ាំង​ជំងឺ​កញ្ជ្រឹល ប៉ុន្តែ​មិន​អាច​បង្កា​កុំអោយ​កើត​ជំងឺ​ផ្តាសាយ​បានទេ​។
​មនុស្ស​មួយចំនួន​អាច​កើត​ជំងឺ​ផ្តាសាយ​ចាប់ពី ៦​ដង​ឡើងទៅ​ក្នុង​មួយឆ្នាំៗ ចំនែក​អ្នកខ្លះ​ទៀត​ប្រហែល​ជា​ឆ្លង​ជំងឺ​នេះ​តែ​មួយ​ដង​ទេ​ក្នុង​មួយ​ឆ្នាំ​។ ចំពោះ​ហេតុផល​ដែល​វា​ទៅ​ជា​ដូច្នេះ គឺ​យើង​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។
មូលហេតុ​
​ជំងឺ​ផ្តាសាយ​មួយចំនួន​ធ្វើ​អោយ​អ្នក​ឈឺ​យូរ​ជាង​អ្នកដទៃ​ទៅទៀត ហើយ​ខ្លះ​ទៀត​ក៏​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ជំងឺ​ធ្ងន់​ជាង​ផងដែរ ប៉ុន្តែ​ជំងឺ​នេះ​ជា​ធម្មតា​មាន​ទ្រ​ង​ទ្រាយ និង​ឥទ្ធិពល​របស់​វា​ដូចៗ​គ្នា​។​
  • ជំងឺ​ផ្តាសាយ​ប៉ះពាល់​ដល់​ច្រមុះ​របស់​អ្នក​។ អ្នក​អាច​មាន​បញ្ហា​តឹង​ច្រមុះ និង​ហៀរ​សំ​បោរ​។ ច្រមុះ​របស់​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថារ​មាស់ ដែល​ជាហេតុ​ធ្វើអោយ​កណ្តាស​។ ចំពោះ​សំបោរ​វិញ​តែងតែ​ចាប់​ផ្តើមដំបូង​ជា​ទឹកថ្លា ប៉ុន្តែ​ច្រើនតែ​ក្លាយទៅជា​មាន​ពណ៌​ស និង​លឿង ហើយ​ពេល​ខ្លះ​ទៀត​ក៏​ទៅ​ជា​ពណ៌​បៃតង​ដែរ​។
  • ​ជំងឺ​ផ្តាសាយ​មួយចំនួន​ធ្វើ​អោយ​ឈឺ​បំពង់ក ក្អក និង​រលាក​ផ្លូវដង្ហើម​ខាងលើ (​ជំងឺ​នេះ​ប៉ះពាល់​ដល់​ប្រអប់​សម្លេង ហើយ​អ្នក​ប្រហែលជា​មិន​អាច​និយាយ​លឺ​ទៀតផង​)​។
  • ​ជំងឺ​ផ្តាសាយ​មួយចំនួន​ធ្វើ​អោយ​ឈឺ រមាស់ និង​ហៀរ​ទឹកភ្នែក​។
  • ​មនុស្ស​មួយចំនួន​អាច​មាន​បញ្ហា​រលាក់​ក្រពេញ​អា​មី​ដាស ឬ​មាន​ជំងឺឆ្លង​ដល់​ត្រ​ចៀស​ដោយសារ​ជំងឺ​ផ្តាសាយ​របស់​ពួកគេ​។
  • មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺហឺត​ដឹង​ខ្លួន​ឯង​ថា ពួកគេ​មាន​បញ្ហា​ហឺត​ម្តងៗ​ដោយសារ​តែ​ឆ្លង​ជំងឺ​ផ្តាសាយ​។
  • ​នៅ​ពេល​ចាប់ផ្តើម​មាន​ជំងឺ​ផ្តាសាយ អ្នក​ប្រហែលជា​មាន​បញ្ហា​ក្តៅខ្លួន ហើយ​ប្រសិនបើ​មិន​អញ្ជឹងទេ វា​នឹង​ធ្វើអោយ​ឈឺក្បាល ៕
By: Rika
Your Visit is Your Help

Reference: health.com.kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment