១. គួរចំណាយពេលពីរបីនាទីជារៀងរាល់ថ្ងៃ ធ្វើឲ្យចិត្តស្រស់ថ្លា និងផ្ចង់អារម្មណ៍ ដោយការងើបចេញពីកៅអី ឬចេញពីមុខកុំព្យូទ័រ រួចដើរទៅដើរមកមួយស្របក់។ ការធ្វើដូច្នេះធ្វើឲ្យចិត្តស្រស់ស្រាយឡើងវិញ និងមានអារម្មណ៍ធ្វើការងារបន្ត។ ចូរអនុវត្តន៍ដូច្នេះ ពី ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។
២. គួរមានបញ្ជីការងារប្រចាំថ្ងៃ៖ ក្រុមអ្នកជំនាញខាងប្រសិទ្ធភាពការងារបានផ្តល់យោបល់ថា ការដែលមានបញ្ជីការងារប្រចាំថ្ងៃ ធ្វើឲ្យគេងាយស្រួលមិនចាំបាច់ខ្វាយខ្វល់ រកនឹកថា ថ្ងៃនេះត្រូវធ្វើអ្វីខ្លះ ឬណាត់ជួបនរណាខ្លះ។ ចូរពិនិត្យក្នុងបញ្ជីការងាររបស់អ្នក តើការងារណាខ្លះអាចទម្លាក់ឲ្យគេធ្វើជំនួសបាន ហើយការងារណាខ្លះចាំបាច់ត្រូវធ្វើខ្លួនឯង។ ប៉ុន្តែគួរជៀសវាងការយកការងារច្រើនមកធ្វើក្នុងថ្ងៃតែមួយ។
៣. គួរមានពេលវេលាផ្ទាល់ខ្លួន គឺសម្រាកទាំងស្រុង បិទទូរស័ព្ទ បិទទ្វារ បិទភ្នែក... ធ្វើបែបនេះ អ្នកអាចសម្រាកបានទាំងកាយ និងចិត្ត ។ បន្ទាប់ពីសម្រាករួចអ្នកនឹងមានថាមពលធ្វើការ និងមានអារម្មណ៍ស្រស់ថ្លាជាក់ជាពុំខាន។
៤. គួរជៀសវាងការប្រជុំណាដែលមិនចាំបាច់
៥. គួរជៀសវាងបង្ខំធ្វើការច្រើនយ៉ាងក្នុងពេលតែមួយ គួរធ្វើការម្តងមួយៗ
៦. គួរចំណាយពេល ១៥ នាទី រៀងរាល់ថ្ងៃ ដើម្បីសំអាតតុធ្វើការ។ ចូរដកចេញនូវឯកសារទាំងឡាយណាដែលមិនចាំបាច់ ពិនិត្យមើលកិច្ចការណាដែលត្រូវធ្វើ យកវាមកធ្វើម្តងមួយៗរហូតទាល់តែអស់។
By: Rika
Your Visit is Your Help
Reference: salarean
0 comments:
Post a Comment