ឡៅ ស៊ឺ និយាយថា "ដំណើររាប់ពាន់យោជន៍ផ្តើមចេញពីមួយជំហាន" ។ ឆាកជីវិតមនុស្សប្រៀបបាននឹងដំណើរដ៏វែងឆ្ងាយដែលផ្តើមចេញពីជីវិតប្រចាំថ្ងៃ។ ជោគជ័យក្នុងឆាកជីវិតទាំងមូលផ្តើមចេញពីជោគជ័យក្នុងមួយថ្ងៃៗ។ ជោគជ័យក្នុងមួយថ្ងៃៗ ផ្តើមចេញពីជោគជ័យនៃកិច្ចការនីមួយៗ។ ជោគជ័យនៃកិច្ចការនីមួយៗផ្តើមចេញពីគំនិត។ គំនិត កើតចេញពីចិត្ត។ នេះជាគ្រាប់ពូជនៃ
ជោគជ័យ។ តើត្រូវធ្វើដូចម្តេចខ្លះដើម្បីបណ្តុះពូជជោគជ័យ?អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា (វិជ្ជាផ្លូវចិត្ត) តែងអះអាងដូចៗគ្នា ចិត្តជាធំ អ្វីៗគ្រប់យ៉ាងត្រូវផ្តើមចេញពីចិត្ត។ ដើម្បីទទួលបានជោគជ័យ៖
- ជាបឋមគេត្រូវជឿថាជោគជ័យនឹងកើតមានពិតប្រាកដចំពោះគេ។ ប្រសិនបើគេមិនជឿថាខ្លួនគេអាចនឹងទទួលបានជោគជ័យទេ គេមុខតែនឹងបរាជ័យ។
- បន្ទាប់មកគេត្រូវតំកល់ឲ្យមាំក្នុងចិត្តនូវរូបភាពជោគជ័យ ហើយមើលឃើញហាក់ដូចជាខ្លួនទទួលបានជោគជ័យរួចជាស្រេច។
- មួយផ្នែកទៀត គេត្រូវយកចិត្តទុកដាក់ធ្វើកិច្ចការប្រចាំថ្ងៃ ឲ្យបានល្អបំផុត ធ្វើយ៉ាងណាឲ្យកិច្ចការនីមួយៗសុទ្ធតែទទួលបានជោគជ័យ។ ប្រសិនបើកិច្ចការនីមួយៗសុទ្ធតែទទួលបានជោគជ័យ ជិវិតទាំងមូលទៀងតែនឹងទទួលបានជោគជ័យ។ គេគួរប្រកាន់ខ្ជាប់នូវគោលការណ៍នេះជាដរាប៖កិច្ចការនីមួយៗត្រូវតែជោគជ័យ ។
- ក្រៅពីនេះ គេត្រូវចេះផ្តល់ប្រយោជន៍ឲ្យមនុស្សដែលបង្កើតប្រយោជន៍ឲ្យខ្លួន គឺផ្តល់ឲ្យច្រើនជាងអ្វីដែលខ្លួនបានទទួល និងធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនគេរីកចម្រើនជាងមុន។ គេគួរផ្តល់របស់ដែលមានតម្លៃជាងប្រាក់ទៅទៀត ឧទាហរណ៍ដូចជាការបង្រៀនឲ្យគេចេះស្ទូចត្រី ជាជាងឲ្យត្រីគេជាប្រចាំ។
ពាក្យទំនៀមខ្មែរ ពូជក្រូចផ្លែក្រូច ពូជស្វាយផ្លែស្វាយ ដាំពូជអ្វីបានផ្លែហ្នឹង ។
By: Rika
Your Visit is Your Help
Reference: salarean.com
0 comments:
Post a Comment