ភាព ភ័យ ខ្លាច
នៅ ពេល ដែល អ្នក មិន យល់ ចិត្ត អ្នក ដទៃ ទេនោះ អ្នក នឹង មាន អារម្មណ៍ ភ័យ ខ្លាច ក្នុង ការធ្វើ ទំនាក់ ទំនងជាមួយ គ្នាហើយ នៅ ពេល ដែល វាកើត ឡើង ហើយ នោះ វា បាន ក្លាយ ជារនាំងក្នុង ការ រៀន ស្វែង យល់ អំពី អ្នក ដទៃ ហើយ ការ កើត ឡើង ដដែលៗ នឹង ក្លាយ ជាទម្លាប់ អាក្រក់ ជាពុំ ខាន។
សំណាង អាក្រក់ អី នៅ កន្លែង ធ្វើការ ជា ទូទៅ បុគ្គលិក ក្រុម ហ៊ុន មាន ប្រតិកម្ម ភ័យ ខ្លាច ចំពោះ ថ្នាក់ ដឹក នាំ របស់ ពួកគេ។ ទោះ បី ជាយ៉ាង ណាក៏ ដោយ ក្នុង បរិស្ថាន ការងារ ល្អ ប្រសិន បើ អ្នកអាច ធ្វើ ឲ្យ អ្នក ដទៃ ឈប់ ភ័យ ខ្លាច ហើយ ជំនួស មកវិញ ដោយ ការ យល់ ចិត្ត គ្នា នោះ អ្នក គ្រប់ គ្នា នឹង ធ្វើ ការ ជាមួយ គ្នា ក្នុង ផ្លូ វ វិជ្ជមានជាពុំ ខាន។ លោក ប្រធានា ធិបតី ហារី ធ្រូមែន បាននិយាយ ថា “ នៅ ពេល ដែ ល យើ ង យល់ ចិត្ត អ្នក ដទៃនិង អ្វី ដែល គេ កំពុង តែ ធ្វើ ហើយ នោះ យើង ដឹងថា មាន ៩ដង ក្នុង ចំណោម ១០ដង ហើយ ដែល គេ ព្យាយាម ធ្វើ ត្រូវ”។
គំនិត អាត្មានិយម
នៅពេល ដែល ការ ភ័យ ខ្លាច មិន មែន ជាឧ បសគ្គ ទេ នោះ គំនិត អាត្មានិយមជា ញឹក ញាប់ បណ្តាល ឲ្យ មាន ការខ្វែង គំនិត គ្នា។ មនុស្ស គ្រប់ គ្នា មិន មាន បំណងធ្វើ ខ្លួនឲ្យ អាត្មានិយមដោយ ខ្លួន ឯង នោះ ទេ តែ ធម្ម ជាតិ មនុស្ស ទេ ដែល បណ្តាលឲ្យ មនុស្ស គិត តែ អំពី ខ្លូន ឯង មុន ដំបូង គេ។ ប្រសិន បើ មិន ជឿ ចូរ សាក ល្បង លេង ជាមួយ ក្មេង អាយុ ពីរ ឆ្នាំមើល៍ នោះ អ្នក នឹង ដឹង ថា ក្នុង ការ ជ្រើស យក សំភារៈលេង វា នឹង ជ្រើស យក តែ របស់ ណា ដែល ល្អបំផុត សម្រាប់ខ្លួន ហើយ ទាមទារ តាម តែ ខ្លូន វា ចង់ បាន។
វិធីមួយ ក្នុង ការ យក ជ័យ ជំនះ លើ គំនិត អាត្មានិយម គឺ ការព្យាយាម ក្រឡេក មើ ល រឿង រ៉ាវ ដែល ជួប ប្រទះ តាម ផ្នត់ គំនិត របស់ អ្នក ដទៃ។ បុគ្គលិក ផ្នែក លក់ មួយ ក្រុម បាន ចែក រំលែក បទពិសោធន៍ របស់ ពួក គេ ដោយ លើកឡើង ថា “នៅ ពេល ដែល ខ្ញុំ លេង អុកចាញ់ គេ ខ្ញុំ តែង តែ ក្រោក ឈរ រួច ឈរ នៅ ពី ក្រោយ គូ ប្រកួត របស់ ខ្ញុំ ហើយពេល នោះ ខ្ញុំ ឃើញថា ដំណើរ អុក របស់ ខ្ញុំ ពិត ជា ធ្វើ ដោយ ភាព ល្ងី ល្ងើ ណាស់ នៅ ពេល ដែល ខ្ញុំ ចាប់ ផ្តើម ក្រឡេក មើល វា តាម ផ្នត់ គំនិត របស់ គូ ប្រកួត ខ្ញុំ។ បុគ្គលិក លក់ ក៏ ជួប បញ្ហាស្រដៀង គ្នា ដែរ។ រឿង ដែល ពិបាក បំផុត របស់ បុគ្គលិក លក់ នោះ គឺ ការ យល់ ពី គំនិត របស់ អ្នក ទិញ”។
ខាង ក្រោម គឺ ជា ឃ្លា ខ្លីៗ ដែល ទាក់ ទង នឹង ទំនាក់ ទំនង របស់ មនុស្ស៖
ពាក្យ ដែល មាន សារៈសំខាន់ តិច ជាង គេ៖ ខ្ញុំ
ពាក្យ ដែល សំខាន់ បំផុត៖ យើង
ពាក្យពីរព្យាង្គ ដែល សំខាន់ បំផុត ៖ អរគុណ
ពាក្យ បី ព្យាង្គ ដែល សំខាន់ បំផុត៖ អាធ្យា ស្រ័យ
ពាក្យ បួន ព្យាង្គ ដែល សំខាន់ បំផុត៖ អ្នក គិត ដូច ម្តេច?
ពាក្យ ៥ ព្យាង្គ ដែល សំខាន់ បំផុត៖ ធ្វើ ការ បាន ល្អណាស់
ពាក្យ ៦ ព្យាង្គ ដែល សំខាន់ បំផុត៖ ខ្ញុំ ចង់ ស្វែង យល់ ពី អ្នក៕
0 comments:
Post a Comment