អ្នកស្រាវជ្រាវបាននិយាយថា នេះដោយសារតែអាស៊ីតឡាក់ទិចរបស់បាក់តេរីដែលត្រូវបានបង្កឡើងដោយសារធ្មេញប្រហោងអាចជាអ្នកការពារប្រឆាំងនឹងកោសិកា
មហារីក។
វេជ្ជបណ្ឌិត ម៊ីន តេហ្សាល់ (Mine Tezal) ជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Baffalo បាននិយាយថា នេះគឺជាការស្រាវជ្រាវដែលមិនត្រូវបានរំពឹងទុកចាប់តាំងពីការប្រហោងធ្មេញត្រូវបានគេចាត់ទុកថាជាសញ្ញានៃភាពចុះខ្សោយនៃសុខភាពមាត់ធ្មេញ ហើយយើងធ្លាប់បានសង្កេតមានការកើនឡើងហានិភ័យនៃជំងឺមហារីកក្បាល និងកក្នុងចំនោមអ្នកដែលមានជំងឺមាត់ធ្មេញនេះ។
ទោះជាយ៉ាងណាក៏ដោយ, តេហ្សាល់បានសម្គាល់យ៉ាងឆាប់ថា ការស្រាវជ្រាវមិនមែនមានន័យថា មនុស្សគួរតែទុកអោយធ្មេញប្រហោងកើតមានដើម្បីផ្តល់សេចក្តីសង្ឃឹមក្នុងការការពារជំងឺមហារីកទាំងនេះនោះទេ។
គាត់បាននិយាយថា ព័ត៌មានចំបងគឺដើម្បីជៀសវាងនូវអ្វីដែលនឹងធ្វើអោយប្រែប្រួលដល់លំនឹងចំពោះជីវសាស្ត្រធម្មតា, រួមមាន ការប្រើប្រាស់ហួសកម្រិតនៃផលិតផលកម្ចាត់មេរោគ និងការជក់បារីជាដើម។ ជាងនេះទៅទៀត, អ្នកគួរតែរក្សាការញ៉ាំអាហារដែលផ្តល់នូវសុខភាព និងមានអនាម័យមាត់ធ្មេញដោយដុសធ្មេញ និងខ្ពុលមាត់។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA Otolaryngology – Head & Neck Surgery។
ចំពោះការស្រាវជ្រាវ, ក្រុមអ្នកស្រាវជ្រាវបានមើលទៅលើអ្នកជំងឺ៣៩៩នាក់ដែលមានជំងឺមហារីកក្បាល និងក បើធៀបទៅនឹង២២១នាក់ផ្សេងទៀតដែលមិនមានជំងឺមហារីកនេះ។
អ្នកដែលមានប្រហោងធ្មេញច្រើនបំផុតគឺថយចុះហានិភ័យចំនួន៣២ភាគរយក្រោយពីបានមើលកត្តាដទៃទៀតដូចជា ភេទ, ស្ថានភាពគ្រួសារ, ការជក់បារី និងការផឹកស្រានោះ។
តេហ្សាល់បាននិយាយថា វាជារឿងសំខាន់ដើម្បីចង្អុលបង្ហាញថា ដង្កូវស៊ីធ្មេញមិនត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកក្បាល និងកនោះទេ។
ប្រហោងធ្មេញត្រូវបានបង្កឡើងដោយអាស៊ីតឡាក់ទិកដែលត្រូវបានបង្កើតឡើងដោយបាក់តេរីដូចជា streptococci, lactobacilli, antinomycetes និងbifidobacteria ដែលជាប្រភេទដូចគ្នានៃបាក់តេរីដែលត្រូវបានគេប្រើក្នុងផលិតផលទឹកដោះគោជូរ។
គាត់បាននិយាយថា បាក់តេរីទាំងនេះមានតួនាទីសំខាន់ក្នុងការរំលាយអាហារ ក៏ដូចជាចូលរួមក្នុងប្រព័ន្ធភាពស៊ាំ និងការថយចុះរបស់ពួកវាត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរលាករ៉ាំរ៉ៃ, អាឡែស៊ី, ធាត់ និងជំងឺមហារីកមួយចំនួន។
គាត់បានបន្តថា បាក់តេរីទាំងនេះអាចដើរតួសំខាន់ក្នុងការការពារជំងឺមហារីកក្បាល និងក៕
By: Rika
Your Visit is Your Help
Reference: health.com.kh
0 comments:
Post a Comment