តារាស្រីជនជាតិចិន Zhang Ziyi អាចរកចំនូលបាន ១៩លានដុល្លារ ក្នុងមួយឆ្នាំ


តារាស្រី Zhang Ziyi បានជាប់ឈ្មោះជាតារាស្រី ដែលអាចរកប្រាក់ចំនូលប្រចាំឆ្នាំ បានច្រើនជាងគេ នៅក្នុងប្រទេសចិន ហើយតាមពីក្រោយដោយ តារាស្រី Maggie Cheung និង Gong Li ដែលពួកនាងទាំងពីរ ក៏អាចរកប្រាក់ចំនូល បានមិនតិចនោះដែរក្នុងមួយឆ្នាំៗ។
យោងតាមប្រភពព័ត៌មាន MyPaper បានឲ្យដឹងថា តារាស្រីវ័យ ៣៤ឆ្នាំ មកពីទីក្រុងប៉េកាំង Zhang Ziyi អាចរកប្រាក់ចំនូល បានរហូតដល់ទៅ ១២០លានយ័ន (ប្រហែល ១៩លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ គួរបញ្ជាក់ផងដែរថា ប្រាក់ចំនូលរបស់តារាស្រីជនជាតិចិនរូបនេះ គឺបានមកពីការថតខ្សែភាពយន្ត ការសម្តែង និងការថតស្ព៉តពាណិជ្ជកម្មផ្សេងៗទៀត។
ជាមួយគ្នានេះដែរ តារាស្រីវ័យ ៤៨ឆ្នាំ មកពីទីក្រុងហុងកុង Maggie Cheung ដែលជាប់ចំនាត់ថ្នាក់ទី២ តាមពីក្រោយតារាស្រី Zhang Ziyi អាចរកប្រាក់ចំនូលបានរហូតដល់ទៅ ១១០លានយ័នឯណោះ (ប្រហែល ១៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ តារាស្រីវ័យ ៤៧ឆ្នាំ Gong Li មកពីទីក្រុង Shenyang ប្រទេសចិន ក៏មិនធម្មតាដែរ គឺអាចរកចំនូលបានរហូតដល់ទៅ ៩០លានយ័ន (ប្រហែល ១៤លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
តារាស្រី Zhang Ziyi

តារាស្រី Maggie Cheung

By: Rika
Your visit is Your help
Reference: Khmerload


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment