Youtube ជាគេហទំព័រមួយដែលផ្សព្វផ្សាយវីដេអូកំពុងពេញនិយមបំផុតនៅលើពិភពអ៊ីនធឺណិត។ ថ្ងៃនេះ Vooshare នឹងបង្ហាញអំពីជីវប្រវត្តិនៃបុគ្គលភាពរបស់ស្ថាបនិកទាំងបីរូបរបស់ Youtube ដូចខាងក្រោម ៖
លោក Chad Hurley
លោក Chad គឺជាសហស្ថាបនិកបង្កើត Youtube ។លោក Chad កើតក្នុងឆ្នាំ 1977 នៅក្នុងស្រុក Birdsboro រដ្ឋ Pennsulvaniaហើយត្រូវជាកូនទីពីរនៅក្នុងគ្រួសារ ។ តាំងពីកុមារភាពលោក Chad បានបង្ហាញពីចំណូលចិត្តរបស់លោកទៅលើផ្នែកវិចិត្រសិល្បៈ ហើយក៏បានចាប់អារម្មណ៍លើមុខវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកនិងកុំព្យូទ័រក្នុងពេលសិក្សានៅវិទ្យាល័យ ។ ហើយគាត់ក៏ជាយុវជនលេចធ្លោក្នុងកម្មវិធីមួយចំនួនរបស់វិទ្យាល័យ Twin Valley ។គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Twin Valley ស្រុក Elverson ហើយបានបន្តការសិក្សាផ្នែកវិចិត្រសិល្បនៅសកលវិទ្យាល័យ Indiana ក្នុងរដ្ឋ Pennsylvania ក្នុងឆ្នាំ1999 ។ ក្រោយមកទៀតគាត់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Paypal ជាកន្លែងដែលគាត់បានជួបនឹងលោក Steve Chen,និង Jawed Karim ។
លោក Steven Shih Chen
លោក Steven Shih Chen កើតក្នុងឆ្នាំ 1978 ខែ សីហា ជាសញ្ជាតិ តៃវ៉ាន់ អាមេរិក និង ជាអ្នកចួលរួមបង្កើត និង ជាអតីតប្រធានគ្រប់គ្រងបច្ចេកវិទ្យានៃគេហទំព័រចែករំលែកវីដេអូដ៏ពេញនិយម youtube ។ លោក Chen កើតនៅ Taiwan នៅពេលគាត់មានអាយុ 8 ឆ្នាំ គ្រូសាររបស់លោកក៏បានផ្លាស់ប្ដូរមករស់នៅសហរដ្ឋអាមេរិក ។ មុនផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក គាត់បានសិក្សានៅសាលាបឋមសិក្សា Ching Shin នៅតែវ៉ាន់រយៈពេលពីរឆ្នាំ ។ បន្ទាប់មកគាត់បានសិក្សានៅអនុវិទ្យាល័យ River Trailsក្នុងស្រុក Mt. Prospect រដ្ឋ llinois ហើយក្រោយមកទៀតគាត់បានសិក្សានៅវិទ្យាល័យ John Hersey High School និង Illinois Math and Science Academy ។ បន្ទាប់មកគាត់បានបន្តការសិក្សានៅសកលវិទ្យាល័យIllinois Math and Science Academy ក្នុងរដ្ឋនោះ ។បន្តមក ទៀតគាត់គឺជានិយោជិកដំបូងក្នុងក្រុមហ៊ុន Paypal ដែលជាកន្លែងដែលគាត់បានជួបលោក Chad Hurley និង Jawed Karim ។សព្វថ្ងៃនេះ គាត់កាន់តំណែងជាប្រធានមន្ត្រីបច្ចេកវិទ្យានៅ Youtube ។
លោក Jawed Karim
លោក Jawed Karim គឺជាអ្នកសហការបង្កើតគេហទំព័រ Youtube ផងដែរ ។ ហើយសម្រាប់ការងារសំខាន់ៗ នៅឯក្រុមហ៊ុនPaypal វិញលោកគឺជាអ្នករៀបចំនិងបង្កើតប្រព័ន្ធសំខាន់ៗរួមទាំងប្រព័ន្ធការពារការក្លែងបន្លំក្នុងពេលពិតៗ ។ លោកកើតក្នុងឆ្នាំ1979 ក្នុងទីក្រុង Merseburgប្រទេសអាល្លឺម៉ង់ភាគខាងកើត ។ លោកធំឡើងក្នុងប្រទេសអាល្លឺម៉ង់ ហើយផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់លោកក្នុងឆ្នាំ 1992 ។ គាត់បានបញ្ចប់ការសិក្សាពី វិទ្យាល័យ Central ហើយបានបន្តការសិក្សានៅសកលវិទ្យាល័យ University of Illinois at Urbana-Champaign ។ គាត់បានចាកចេញពីសាលាដើម្បីសិក្សាក្លាយជានិយោជិកដំបូងក្នុងក្រុមហ៊ុន Paypal ប៉ុន្តែបានបន្តការងារសាលារបស់គាត់រហូតទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រក្នុងឆ្នាំ2004 ។ នៅពេលធ្វើការនៅ Paypal គាត់បានជួបនឹងលោក Chad Hurley និង លោក Steve Chen គឺអ្នកទាំងបីនេះហើយបានបង្កើត youtube ទំព័រចែករំលែកវីដេអូក្នុងឆ្នាំ 2005 ។ វីដេអូដំបូងឈ្មោះ Me at the zoo ត្រូវបានបញ្ចូលដោយលោក Jawed ក្នុងខែមេសា ថ្ងៃទី 23 ឆ្នាំ 2005 ។ ក្នុងខែតុលាឆ្នាំ 2006 លោក Jawed បានធ្វើការបង្រៀនពីប្រវត្តិរបស់ youtube សន្និសិទ្ធ ACMប្រចាំឆ្នាំនៅ University of Illinois’ ដោយអោយឈ្មោះថា youtube ចាប់ផ្ដើមពីគំនិតទៅជាការរីកចំរើនយ៉ាងធំធេង ។ ប្រដាប់ប្រដាក្នុងការបង្រៀនក៏មានរូបភាពនិងវីដេអូរបស់ Jawed, Chad និង Steve ពីទីកន្លែងបង្កើតរបស់ Youtube ។ លោកបានចូលសាលារ University of Illinois ម្ដងទៀតក្នុងឆ្នាំ 2007ខែ ឧសភា ជា អ្នកនិយាយដើមកំណើតវ័យក្មេងនិងទី 136 ក្នុងប្រវត្តិរបស់សាលា ។
ប្រវត្តិរបស់ Youtube
Youtube ត្រូវបានបង្កើតឡើងដោយអ្នកទាំងបីដែលធ្លាប់បានបម្រើការងារនៅក្រុមហ៊ុន Paypal ដំបូងគេ ។ លោក Hurley បានសិក្សាមុខវិជ្ជារចនានៅសកលវិទ្យាល័យIndiana University of Pennsylvania ចំណែកឯលោក Chen និង Karim សិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រជាមួយគ្នានៅសកលវិទ្យាល័យUniversity of Illinois at Urbana-Champaign ។
យោងទៅលើផ្ទៃរឿងដែលបាននិយាយជាដដែលក្នុងប្រព័ន្ធ ផ្សព្វផ្សាយថា លោក Hurley និងលោក Chen បានមានគំនិតសម្រាប់ការបង្កើត Youtube កំឡុងដើមខែក្នុងឆ្នាំ ២០០៥ ។ បន្ទាប់ពីពួកគេបានជួបនឹងបញ្ហាលំបាកក្នុងការចែករំលែកវីដេអូដែលបានថតក្នុងពិធីជប់លៀងពេលល្ងាចនៅផ្ទះរបស់ Chen ក្នុងរដ្ឋ San Francisco ។លោក Karim មិនបានចូលរួមពីធីជប់លៀងហើយបានបដិសេធថាវាមិនអាចកើតឡើងឡើយ ចំណែកឯលោក Hurley បានអធិប្បាយថាគំនិតដែលថា Youtube ត្រូវបានបង្កើតបន្ទាប់ពិធីជប់លៀងពេលល្ងាច គឺពិតជាការគាំទ្រយ៉ាងខ្លាំងដោយគំនិតទីផ្សារជុំវិញការបង្កើតសាច់រឿងដែលពិតជាល្អិតល្អន់ណាស់ ។
វីដេអូដំបូងរបស់ Youtube មានចំណងជើងថា Me at the zoo ហើយបង្ហាញស្ថាបនិក Karim នៅឯសួនសត្វ San Diego ។ វីដេអូនេះបានបង្ហោះក្នុងខែ មេសា ទី 23 ឆ្នាំ 2005 គឺរយះពេលប្រាំមួយខែមុនពេលការដាក់ចេញជាផ្លូវការក្នុងឆ្នាំ 2005 វិច្ឆិកា ។ កន្លែងចែករំលែកវីដេអូនេះរីកចំរើនយ៉ាងឆាប់រហ័ស ហើយក្នុងខែ កក្កដាឆ្នាំ 2006 ក្រុមហ៊ុនបានប្រកាសថា ចំនួនវីដេអូលើសពី65,000ថ្មីៗត្រូវបានបង្ហោះជារៀងរាល់ថ្ងៃ ហើយទំព័រនេះទទួលបានការទស្សនាវីដេអូចំនួន ១០០លានក្នុងមួយថ្ងៃ ។ ដោយអាស្រ័យទៅលើព័ត៌មានដែលផ្សព្វផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សា comScore បានបង្ហាញថាYoutube គឺជាអ្នកផ្ដល់សេវាកម្មវីដេអូonline ដ៏មហិមាក្នុងសហរដ្ឋអាមេរិក ជាមួយនឹងវីដេអូ ច្រើនជាង ១៤ពាន់លាន ត្រូវបានគេទស្សនា ក្នុងខែ មិថុនា ២០១០ ។Youtube បានប្រាប់ថា វីដេអូថ្មីចំនួន ៣៥ម៉ោងត្រូវបានគេបង្ហោះជារៀងរាល់នាទី ហើយប្រហែល ៣ភាគបួននៃ វីដេអូដែលទាក់ទងចេញមកពីក្រៅសហរដ្ឋអាមេរិក ។ វាត្រូវបានគេប៉ាន់ថា youtube ប្រើប្រាស់ Bandwidth ច្រើនស្មើនឹងអ៊ីនធឺណិតទាំងមូលក្នុងឆ្នាំ ២០០០ ។ ហើយ Alexa បានដាក់ចំណាត់ថ្នាក់អោយ Youtube ក្នុងលំដាប់ថ្នាក់ទី ៣សម្រាប់គេហទំព័រដែលគេទស្សនាច្រើនបំផុតនៅលើអ៊ីនធឺណិត បន្ទាប់ពី Google និង Facebook ។ ជម្រើសយកឈ្មោះថា www.Youtube.com បង្កអោយមានបញ្ហាសម្រាប់ឈ្មោះគេហទំព័រមួយ www.utube.com ។ ម្ចាស់កន្លែងនេះ គឺ Universal Tube & Rollform Equipment បានប្ដឹងតវ៉ាជាមួយនឹង Youtube ក្នុងខែ វិច្ឆិកា ឆ្នាំ ២០០៦ បន្ទាប់ពីបានផ្ទុកលើសចំណុះលើសពីធម្មតា ដោយសារមនុស្សម្នាជាច្រើនស្វែងរកYoutube ។ បន្ទាប់មក Universal Tube បានផ្លាស់ប្ដូរឈ្មោះគេហទំព័ររបស់វាទៅជា www.utubeonline.com ។
ក្នុងថ្ងៃទី 31 ខែ មិនា ឆ្នាំ 2010 គេហទំព័រYoutube បានផ្លាស់ប្ដូរការរចនាថ្មី ជាមួយនឹងគោលបំណងធ្វើអោយការប្រើប្រាស់កាន់តែងាយស្រួល ហើយបង្កើនរយពេលដែលអ្នកទស្សនាចំណាយលើទំព័រ ។ ហើយក្នុងខែ ឧសភា 2010 វាត្រូវបានគេរាយការណ៍មកថា youtube កំពុងបម្រើវីដេអូលើសពីពីរពាន់លានក្នុងមួយថ្ងៃ ។ ហើយក្នុងខែ វិច្ឆិការ ឆ្នាំ 2010 លោក Hurley បានប្រកាសថាលោកនឹងចាក់ចេញពីតំណែង ប្រធានប្រតិបត្តិ ដើម្បីកាន់មុខងារជាអ្នកផ្ដល់យោបល់ ហើយជំនួសតំណែងដោយលោក Salar Kamangar ។
By: Rika
Your Visit is Your Help
Reference: kh4it
0 comments:
Post a Comment