Finasteride ធ្វើ​ឲ្យ​ថយចុះ​គ្រោះថ្នាក់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​



Finasteride ធ្វើ​ឲ្យ​ថយចុះ​គ្រោះថ្នាក់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​
ការស្រាវជ្រាវ​មួយ​ទើបត្រូវ​បានប្រកាស​ឲ្យ​ដឹងថា ថ្នាំ Finasteride ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺ​ផ្លូវ​មូត្រ មានលទ្ធភាព​បន្ថយ​យ៉ាងច្រើន​គ្រោះថ្នាក់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​បុរស ។​
​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកជំនាញការ​នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក ការប្រើប្រាស់​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​មូត្រ Finasteride អាចធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​បុរស​ដល់​ទៅ​៣០% ទន្ទឹម​នោះ​មិន​ជំរុញ​ការរីកចម្រើន​របស់​ដុំ​គីស ហើយក៏​មិន​ធ្វើ​ឲ្យ​កើន​ហានិភ័យ​បាត់បង់​ជីវិត​របស់​អ្នកជំងឺ ។​
ពួក​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ដឹកនាំ​ដោយ​បណ្ឌិត Ian Thompson ជំនាញការ​ព្យាបាល​មហា​រីក បាន​ដំណើរការ​ស្រាវជ្រាវ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចំពោះ​បុរស​ជាង ១៨.០០០​នាក់ មាន​អាយុ​ពី​៥៥​ឆ្នាំ​ឡើង​បាន​ប្រើប្រាស់​ថ្នាំ Finasteride ។ លទ្ធផល​បង្ហាញថា មានតែ​ប្រមាណ​១០% នៃ​អ្នក​ប្រើ​ថ្នាំ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្នុងពេល​អត្រា​កើត​ជំងឺ​នៅ​អ្នក​មិន​ប្រើ​ថ្នាំ​គឺ ១៥% ។​
បណ្ឌិត Michael Lefevre សមាជិក​មួយរូប​រប​ស់​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា ការប្រើ​ថ្នាំ Finasteride ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​មូត្រ​នៅ​បុរស​គឺ​សមស្រប​ទាំងស្រុង និង​មិន​បង្ក​ជា​ប្រតិកម្ម​បន្ទាប់បន្សំ​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​តាម​លោក អ្នកប្រើប្រាស់​ថ្នាំ​នេះ​អាច​លុះ​ទៅក្នុង​ស្ថានភាព​អស់កម្លាំង ហើយ​ថែមទាំង​ទ្រុឌទ្រោម និង​ធ្វើ​ឲ្យ​ថយចុះ​ច្រើន​ចំណង់​ផ្លូវភេទ ។ ដូច្នេះ​បុរស​ត្រូវ​ថ្លឹងថ្លែង​ម៉ត់ចត់​មុនពេល​សម្រេចចិត្ត​ប្រើ​ថ្នាំ​នេះ ។​
នៅ​អាមេរិក​ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស​ប្រមាណ ២៤០.០០០​នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្នុងនោះ​ប្រមាណ ៣០.០០០​នាក់​បាត់​បង់ជីវិត ។ លទ្ធផល​ស្រាវជ្រាវ​លើក​នេះ​អាច​នាំមក​នូវ​ចក្ខុវិស័យ​ថ្មី ចំពោះ​ការប្រើ​ថ្នាំ​បង្ការ​ប្រឆាំង​មហារីក ៕​
By: Rika
Your visit is Your help
Reference: ksn-news

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 comments:

  1. Very good article, hope another next article more na :)

    ReplyDelete