សញ្ញា​ព្រមាន​អ្នក​ត្រូវ​ពុក​ឆ្អឹង​


យើង​សុទ្ធតែ​ដឹងថា ដោយសារ​ដំណើរការ​ជរាភាព ជាង​ពាក់កណ្តាល​នៃ​មនុស្ស​អាយុ​លើស​៥០​ឆ្នាំ ត្រូវ​ពុក​ឆ្អឹង ហើយ​ប្រសិន​ឆ្អឹង​ខ្សោយ ពេល​ត្រូវ​បាក់ឆ្អឹង នោះ​ផលវិបាក​នឹង​ធ្ងន់ធ្ងរ​បំផុត ។ ធ្វើយ៉ាងណា​ដឹង​ពី​សញ្ញា​ឆ្អឹង​កំពុង​ស្តើង​ទៅ ពោលគឺ​ជំងឺ​ពុក​ឆ្អឹង​កំពុង​វិវត្តន៍​រីកចម្រើន ?
​បាក់ឆ្អឹង​តិច​បំផុត​២​ដង​ក្នុង​មួយឆ្នាំ ឬ​ដួល​ស្រាល​តែ​ឆ្អឹង​បាក់​ធ្ងន់ធ្ងរ ។ មាន​អ្នក​គ្រាន់តែ​ឈាន​ខុស​ឡើង​ចិញ្ចើមផ្លូវ​ក៏​បាក់​ទាំង​ឆ្អឹង​កជើង ពេល​ឆ្អឹង​មិន​ខ្លាំង​គ្រប់​ដើម្បី​រក្សា​ចលនា​មួយចំនួន ចូរ​វាស់​ដង់ស៊ីតេ​ឆ្អឹង​តាម​កាលកំណត់​សំដៅ​វាស់​បរិមាណ​កាល់ស្យូម និង​សារជាតិ​រ៉ែ​សំខាន់​ផ្សេងៗ​ក្នុង​ឆ្អឹង​ជួយ​ព្យាករណ៍​ច្បាស់លាស់​គួរសម​អំពី​ការ​ប្រឈម​បាក់ឆ្អឹង ។​
អ្នកមាន​គ្រោងឆ្អឹង​តូច ឬ​រូបរាង​ស្តើង ។ តាមរយៈ​ការស្រាវជ្រាវ​មនុស្ស​មាឌ​ល្អិត​ឬ​រាងស្តើង​មានលទ្ធភាព​ត្រូវ​ពុក​ឆ្អឹង​នៅ​វ័យក្មេង​ជាង ។ បរិមាណ​ឆ្អឹង​ក្នុង​សរីរាង្គ​សម្រេច​ដល់​កម្រិត​កំពូល​រួច​ផ្អាក​មកវិញ​ក្នុងដំណាក់កាល​ពី​អាយុ​២០-២៥​ឆ្នាំ ហើយពី 30-40 ឆ្នាំ យើង​ចាប់ផ្តើម​បាត់​ឆ្អឹង ។ ដូច្នេះ ប្រសិន​អ្នកមាន​អាយុ​ក្រោម​៤០​ឆ្នាំ អាចអនុវត្ត​របប​ធ្វើការ​សកម្មភាព​ដូច​អាយុ​៣០ ដើម្បី​ប្រឆាំង​ពុក​ឆ្អឹង ប្រើ​ផលិតផល​របស់​ទឹកដោះ និង​អាហារ​សម្បូរ​កាល់ស្យូម​ផ្សេងៗ អាច​ហាត់ប្រាណ​អាំង​តង់​ស៊ី​តេ​ខ្ពស់ ។ ពី​អាយុ​៤០​ឆ្នាំ​ឡើងទៅ បន្ត​ទទួលទាន​ធានា​ជីវជាតិ បំពេញបន្ថែម​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម វីតាមីន D និង​សកម្ម​ហាត់ប្រាណ ។​
ប្រើ​ថ្នាំ Corticosteroids រយៈពេល​វែង ។ អ្នកជំងឺ​ប្រើ​អម្បូរ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​អាច​ត្រូវ​រលាយ​កាល់ស្យូម វីតាមីន D និង​សារជាតិ​ផ្សេងៗ​ពី​ឆ្អឹង ។ ដូច្នេះ អ្នកជំងឺ​ប្រើ​ថ្នាំ​នេះ សុទ្ធតែ​ពិនិត្យ​ដង់ស៊ីតេ​ឆ្អឹង​ដើម្បី​កំណត់​អាច​ទ្រាំ​បាន​ឥទ្ធិពល​របស់​ថ្នាំ​ឬ​អត់ ។ វេជ្ជបណ្ឌិត​ជាច្រើន​ចេញ​វេជ្ជបញ្ជា​ទទួលទាន biphosphonates ជាមួយគ្នា​ដើម្បី​ជួយ​កសាង​ឆ្អឹង ។​
​ជក់បារី ។ មិន​ច្បាស់​បារី​អាច​បំផ្លាញ​ឆ្អឹង​យ៉ាងដូចម្តេច តែ​ការស្រាវជ្រាវ​ជាច្រើន​បានចង្អុលបង្ហាញ​ថា អ្នក​ជក់បារី​មាន​អត្រា​ត្រូវ​ពុក​ឆ្អឹង​ខ្ពស់ ។ ចូរ​និយាយ "​ទេ​" ជាមួយ​បារី​ព្រោះ​បោះបង់​បារី​គឺ​ជួយ​ឲ្យ​មាន​បន្ថែម​ផលប្រយោជន៍​សុខភាព​ចំពោះ​គ្រោងឆ្អឹង​របស់ខ្លួន ។​
មិន​ទទួលទាន​ទឹកដោះ ។ ទឹកដោះគោ ឬ​ទឹក​សណ្តែកសៀង​ស្ថិតក្នុង​ក្រុម​អាហារ​ល្អ​បំផុត​សម្រាប់​ឆ្អឹង ព្រោះ​សម្បូរ​កាល់ស្យូម វីតាមីន D និង​សារជាតិ​រ៉ែ​សំខាន់ៗ​ផ្សេងទៀត ។​
​ស្ត្រី​ត្រូវ​ច្របូកច្របល់​រដូវ ។ ខួប​រដូវ​ខុស​ប្រក្រតី គឺ​ដោយសារ​បរិមាណ​អ័រម៉ូន estrogen ទាប ។ Estrogen ដោយផ្ទាល់​ធ្វើ​ឲ្យ​បាត់​ឆ្អឹង ។ ដូច្នេះ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ចូរ​ត្រួតពិនិត្យ​សុខភាព ។ ពួកគេ​អាច​កើត​ជំងឺ​ណាមួយ​នោះ​ពាក់ព័ន្ធ​ដល់​អ័រម៉ូន ។​
ប្រវត្តិ​គ្រួសារ ជា​តួលេខ​សំខាន់​ចំពោះ​ជំងឺ​ពុក​ឆ្អឹង ។ មនុស្ស​ធំ​មាន​ប្រវត្តិ​គ្រួសារ​បាក់ឆ្អឹង​ច្រើនដង មនុស្ស​ចាស់​ត្រូវ​ទាប​ចុះ អាច​ឆ្អឹង​របស់គេ​ត្រូវ​ពុក​ដោយ​មិន​ត្រូវបាន​វិនិច្ឆ័យ ។ ប្រសិន​គ្រួសារ​អ្នកមាន​សាច់ញាតិ 1-2​នាក់ ត្រូវ​ពុក​ឆ្អឹង មានលទ្ធភាព​អ្នក​ក៏​នឹងត្រូវ​ពុក​ឆ្អឹង​ដែរ ៕​

By: Rika
Your Visit is Your Help
Reference: ksn-news
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment