ជំងឺទាចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។
មូលហេតុ
មូលហេតុដែលកើតមានជាញឹកញាប់ជាងគេរបស់ជំងឺទៀទឹកគឺជំងឺថ្លើម ឬជំងឺក្រិនថ្លើមធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ក៏មានជំងឺទៀទឹក ៨០%ដែរ ដែលបណ្តាលមកពីជំងឺក្រិនថ្លើម។ ទោះបីជាយន្តការនៃការវិវត្តន៍ទៅជាជំងឺនេះមិនទាន់បានយល់ដឹង ច្បាស់លាស់ក៏ដោយ ក៏មានទ្រឹស្តីភាគច្រើននិយាយថា សម្ពាធក្នុងសរសៃឈាមវ៉ែនPortal ឡើងខ្លាំង (Portal Hypertension) គឺជាដើមហេតុរបស់វា។ លើសពីនេះទៅទៀត ការឡើងហើមគ្រប់ទីកន្លែងក៏ដោយសារតែរបត់ឈាមពុំមានតុល្យភាពដែរ។ ការកើនឡើងនៃសម្ពាធក្នុងសរសៃឈាមវ៉ែន Portal និងជាតិ Albumin ថយចុះក្នុងឈាម ប្រហែលជានាំអោយចេញជាជំងឺទៀទឹកបន្តិចម្តងៗហើយ។
កត្តាផ្សេងៗទៀតដែលនាំអោយមានជំងទាចទឹកដែរនោះគឺ ការចាលជាតិទឹកក្នុងខ្លួន។ ការដែលតម្រងនោមទទួលឈាមមិនបានគ្រប់គ្រាន់ វានឹងធ្វើអោយមានជំងឺទៀទឹកដែរ ដោយសារតែមានការជ្រៀបទឹកចេញពីសរសៃឈាមមកក្នុងប្រហោងពោះ។ ពេលនោះវានឹងធ្វើអោយតម្រងនោមប្រឹងបឺតស្រូបជាតិអំបិល និងទឹកកាន់ចូលទៅក្នុងខ្លួនវិញកាន់តែច្រើនដើម្បីជំនួសដល់ ការបាត់បង់។
ចំពោះជំងឺខ្សោយបេះដូង និងខ្សោយតម្រងនោមធ្ងន់ធ្ងរក៏អាចបណ្តាលអោយកើតជាជំងឺទៀទឹកបានដែរ ដោយសារតែមានការចាលជាតិទឹកពេញខ្លួន។
អ្វីដែលកម្រ ការដែលសម្ពាធក្នុងសរសៃឈាមវ៉ែន Portal កើនឡើងដោយសារតែការស្ទះខាងក្នុង ឬខាងក្រៅសរសៃឈាមវ៉ែន Portal ក៏អាចបណ្តាលអោយឡើងសម្ពាធក្នុងសរសៃឈាម Portal ដែរ ប៉ុន្តែមិនបង្កទៅជាជំងឺក្រិនថ្លើមទេ។ ឧទាហរណ៍ដូចជា មានដុំសាច់មួយសង្កត់ទៅលើសរសៃឈាម Portal ឬមានកំណកឈាមធំមួយក្នុងសរសៃឈាមនោះ ដែលជាហេតុនាំអោយស្ទះដល់លំហូរឈាម និងសម្ពាធកើនឡើង។
ជាមួយគ្នានេះដែរ ជំងឺទាចទឹកក៏កើតមកពីជំងឺមហារីកដែរ ឈ្មោះថា Malignant Ascites។ ជំងឺទៀទឹកប្រភេទនេះច្រើនតែជាមហារីកលើសារីរាង្គក្នុងពោះដូចជា មហារីកពោះវៀនធំ មហារីកលំពែង មហារីកក្រពះ មហារីកកូនកណ្តុរ មហារីកក្រពេញអូវ៉ែ។
ជំងឺទាចទឹកបណ្តាលមកពីលំពែងអាចរកឃើញនៅលើអ្នកជំងឺរលាកលំពែង រ៉ាំរ៉ៃ។ មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការរលាកលំពែងរ៉ាំរ៉ៃគឺការ ប្រមឹកនឹងស្រារ៉ាំរ៉ៃ។ ទៀទឹកបណ្តាលមកពីលំពែងក៏អាចបង្កឡើងដោយការរលាកលំពែងរ៉ាំរ៉ៃ ឬការមានរបួសលើលំពែង។
ប្រភេទ
ជំងឺទាចទឹកចែកចេញជាពីរប្រភេទនោះគឺ ប្រភេទ Transudative និង Exudative។ ការបែងចែកនេះអាស្រ័យទៅលើចំនួនប្រូតេអ៊ីនដែលរកឃើញក្នុងទឹក។ អ្វីដែលមានប្រយោជន៍ជាងគឺការរកមើលចំនួន Albumin ក្នុងទឹកក្នុងប្រហោងពោះនោះ និងយកមកប្រៀបធៀបនឹងចំនួន Albumin ក្នុងឈាម ដែលនេះហៅថា Serum Ascites Albumin Gradient ឬ SAAG។
កត្តាប្រឈមមុខ
មូលហេតុដ៏ចំបងបំផុតនៃជំងឺទាចទឹកគឺជាជំងឺក្រិនថ្លើម ដូច្នេះកត្តាដែលប្រឈមមុខនឹងជំងឺក្រិនថ្លើម ក៏វាប្រឈមនឹងជំងឺទៀទឹកដែរ ដូចជា ជំងឺរលាកថ្លើមប្រភេទ B, C និងការប្រមឹកនឹងស្រាយូរពេក។ ហើយកត្តាផ្សេងទៀតមានដូចជា ជំងឺខ្សោយបេះដូង ជំងឺមហារីក និងជំងឺតម្រងនោម៕

By: Rika
Your Visit is Your Help
Reference: Health.com.kh
0 comments:
Post a Comment