ស្ថានភាពជំងឺមួយនេះកើតឡើងនៅពេលអ្នកបន្ទោបង់មានលាមករឹង ឬធំខ្លាំង ហើយធ្វើឱ្យឈឺចាប់ និងហូរឈាម។ ជំងឺនេះច្រើនកើតមានលើមនុស្សវ័យកណ្តាល ប៉ុន្តែវាក៏ជាមូលហេតុដែលមានជាញឹកញាប់បំផុតនៃការហូរឈាមតាម រន្ធគូថលើទារកទើបនឹងកើតដែរ។ ភាគច្រើនការរហែកស្បែករន្ធគូថនេះតែងតែជាទៅវិញក្នុងរយៈពេលពីរទៅ បីសប្តាហ៍ដោយប្រើថ្នាំព្យាបាលអាការៈទលលាមក ប៉ុន្តែពេលខ្លះក៏ទៅជាបញ្ហារ៉ាំរ៉ៃដែរ។ ប្រសិនបើវាមិនជាទេ ការព្យាបាលដោយប្រើថ្នាំ ឬវះកាត់ច្រើនតែអាចជាដោះស្រាយ។
រោគសញ្ញា
ខាងក្រោមនេះជាគឺជារោគសញ្ញាមួយចំនួនបន្ថែមទៀតចំពោះការរហែកក្រសាលគូថ។
· ឈឺចាប់ខ្លាំងក្នុងពេលបន្ទោបង់
· ក្រោយពីបន្ទោបង់រួចអាចឱ្យឈឺចាប់ច្រើនម៉ោងទៀត
· មានឈាមពណ៌ក្រហមស្រស់លើលាមក ឬក្រដាសអនាម័យក្រោយបន្ទោបង់រួច
· រមាស់ ឬរលាកនៅជុំវិញរន្ធគូថ
· ឃើញមានស្នាមរហែកស្បែកនៅជុំវិញរន្ធគូថ
· មានដុំសាច់ ឬថ្នក់ស្បែកមួយនៅលើ ឬក្បែរន្ធគូថដែលរហែកនោះ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការឈឺចាប់ក្នុងពេល បន្ទោបង់ ឬឃើញមានឈាមលើលាមក ឬក្រដាសអនាម័យក្រោយពេលបន្ទោបង់រួច។
មូលហេតុ
· លាមករឹង ឬធំពេលបន្ទោបង់
· មានជំងឺទល់លាមក ឬប្រឹងបន្ទោបង់ខ្លាំង
· ជំងឺរាគរុសរ៉ាំរ៉ៃ
· រលាកនៅតំបន់រន្ធគូថ និងក្នុងរន្ធគូថ ដែលបង្កឡើងដោយជំងឺ Crohn’s Disease ឬជំងឺរលាកពោះវៀនផ្សេងទៀត
មូលហេតុដ៏ដែលមិនសូវមានរបស់ជំងឺរហែកស្បែករន្ធគូថមាន៖
· រួមភេទតាមរន្ធគូថ
· ជំងឺមហារីក
· ជំងឺអេដស៍
· ជំងឺរបេង
· ជំងឺស្វាយ
ការប្រឈមមុខ
មានកត្តាច្រើនណាស់ដែលធ្វើអោយប្រឈមនឹងជំងឺរហែកស្បែករន្ធគូថកាន់តែខ្លាំងដូចជា៖
· ទារកទើបនឹងកើត៖ មានទារកទើបនឹងកើតច្រើនណាស់ធ្លាប់មានបញ្ហារហែកស្បែករុន្ធគូថ នៅពេលអាយុបានមួយឆ្នាំ ហើយអ្នកឯកទេសជាច្រើនក៏មិនយល់ពីមូលហេតុរបស់វាដែរ។
· អាយុ៖ មនុស្សចាស់ប្រហែលកើតជំងឺរហែកស្បែករន្ធគូថដោយសារតែកង្វះលំហូរឈាមទៅតំបន់រន្ធគូថ។
· ទល់លាមក៖ ការប្រឹងបន្ទោបង់ និងបន្ទោបង់លាមកដែលរឹងៗ គឺប្រឈមកាន់តែខ្លាំងនឹងការរហែក។
· ការសម្រាលកូន៖ ជំងឺរហែកស្បែករន្ធគូថច្រើនតែឃើញមានជាញឹកញាប់លើស្ត្រីក្រោយពីសម្រាលកូនរួច។
· ជំងឺ Crohn’s Disease៖ ជំងឺរលាកពោះវៀនប្រភេទនេះបណ្តាលអោយមានការរលាករ៉ាំរ៉ៃទៅលើពោះវៀន ព្រមទាំងកើតមានលើស្រទាប់របស់ប្រហោងរុន្ធគូថផងដែរ ហើយវាប្រឈមកាន់តែខ្លាំងនឹងការរហែក។
រោគវិនិច្ឆ័យ
ដើម្បីគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យលើជំងឺរហែកក្រសាលគូថបាន លុះត្រាតែមានការសាកសួរពីប្រវតិ្តរបស់ជំងឺ និងការពិនិត្យលើរាងកាយ ព្រមទាំងការមើលលើតំបន់រុន្ធគូថទៀត ហើយជាធម្មតាស្បែកដែលរហែកនោះគឺមើលនឹងភ្នែកឃើញទេ។ លើសពីនេះទៅទៀតគ្រូពេទ្យអាចនឹងប្រើម្រាមដៃលូកមើលក្នុងរន្ធគូថ បន្ថែម ប៉ុន្តែវាប្រហែលជាធ្វើអោយអ្នកជំងឺឈឺចាប់ខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យប្រហែលជាប្រើបំពង់ឆ្លុះរុន្ធគូថ (Anoscope) ដើម្បីមើលប្រហោងរន្ធគូថ និងការរហែករាលដាលរបស់វាថាឆ្ងាយប៉ុណ្ណា។
ប្រសិនបើរោគសញ្ញារបស់អ្នកបង្ហាញអំពីជំងឺដើមហេតុដូចជា ជំងឺ Crohn’s Disease ឬ មហារីកពោះវៀនធំនិងចុងពោះវៀនធំ គ្រូពេទ្យប្រហែលជាត្រូវធ្វើតេស្តដូចខាងក្រោមនេះទៀត។
· Flexible Sigmoidoscopy៖ នេះគឺជាតេស្តដែលត្រូវប្រើបំពងតូចមួយដែលអាចបត់បែនបានព្រមទាំង មានកាម៉េរាតូចមួយនៅខាងចុងចូលទៅក្នុងពោះវៀនធំ។ តេស្តមួយនេះអាចធ្វើបានក្នុងករណីដែលអ្នកជំងឺអាយុតិចជាង ៥០ឆ្នាំ និងគ្មានការប្រឈមនឹងជំងឺពោះវៀន ឬមហារីកពោះវៀនធំ។
· ឆ្លុះពោះវៀនធំ (Colonoscopy)៖ តេស្តមួយនេះអាចអោយគ្រូពេទ្យមើលឃើញពោះវៀនធំទាំងមូលតែម្តង។ ប្រសិនបើអ្នកមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ គ្រូពេទ្យប្រហែលជាត្រូវប្រើវិធីនេះធ្វើតេស្តហើយ ព្រមទាំងដើម្បីរកមើលជំងឺមហារីកពោះវៀនធំផង។
· វាស់សម្ពាធរបស់រន្ធគូថ៖ តេស្តមួយនេះគ្រូពេទ្យប្រើបំពង់មួយដែលអាចបត់បែនបានចូលទៅក្នុង រុន្ធគូថ។ ពេលដាក់ចូលហើយ នៅខាងចុងបំពង់នោះមានបាឡុងមួយអាចបំប៉ោងបាន។ ករណីនេះគ្រូពេទ្យនឹងអាចដឹងពីភាពតឹងរបស់សាច់ដុំខ្ជឹបក្នុងរន្ធ គូថ ព្រមទាំកំណត់ពីភាពដឹងនិងមុខងាររបស់រន្ធគូថខាងក្នុងផង។
ការព្យាបាល
ជំងឺរហែកស្បែករន្ធគូថច្រើនតែជាសះវិញក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើអ្នកអាចធ្វើអោយលាមកទន់ និងព្យាបាលអាការៈទលលាមក ឬរាគរុសបាន។ ប៉ុន្តែប្រសិនបើស្បែកដែលរហែកមិនជះក្នុងរយៈពេល ៦ ឬ ៨សប្តាហ៍ទេ ជម្រើសនៃការព្យាបាលអាចជាការប្រើថ្នាំ ឬវះកាត់ហើយ។
ប្រសិនបើទារកទើបនឹងកើតឃើញមានជំងឺរហែកស្បែករន្ធគូថ ចូរផ្លាស់ប្តូរក្រទពអោយបានទៀងទាត់ និងធ្វើយ៉ាងណាអោយរន្ធគូថរបស់គេស្អាតល្អ។ អ្វីដែលអ្នកត្រូវធ្វើគឺទៅពិគ្រោះជាមួយគ្រូពេទ្យខាងជំងឺកុមារ ដើម្បីទទួលបាននូវវិធីការពារជំងឺទលលាមក និងមធ្យោបាយកុំអោយទារកប្រឹងបន្ទោបង់ពេក។
ការព្យាបាលដោយមិនវះកាត់
ប្រសិនបើរបៀបរស់នៅ និងការថែរក្សាសុខភាពខ្លួនឯងដូចជា ញ៉ាំអាហារមានជាតិសរសៃ ការទទួលទានទឹកច្រើន ហាត់ប្រាណជាទៀងទាត់ ប្រើថ្នាំបន្ទន់លាមក មិនទទួលបានជោគជ័យទេ គ្រូពេទ្យប្រហែលជាណែនាំដូចខាងក្រោមនេះ៖
· ប្រើថ្នាំបំប៉នប្រភេទអាហារសរសៃ៖ ការប្រើថ្នាំបំប៉នប្រភេទនេះជាទៀងទាត់នឹងជួយធ្វើអោយលាមករបស់អ្នក ទន់ និងស្រួលបន្ទោបង់ ហើយអាចចៀសវាងនូវការរលាកលើស្បែកដែលរហែកនោះទៀតបាន។
· ត្រាំទឹកក្តៅ៖ ការអង្គុយត្រាំទឹកក្តៅរយៈពេល ១០ ទៅ២០នាទីអោយបានច្រើនដងក្នុងមួយថ្ងៃ ជាពិសេសក្រោយពេលបត់ជើងរួច វានឹងជួយអោយសាច់ដុំខ្ជឹបនៅរុន្ធគូថសម្រាក និងឆាប់ជា។ មិនត្រូវប្រើសាប៊ូលាងឡើយ ព្រោះវានឹងធ្វើអោយរលាកបន្ថែម។
· ប្រើក្រែមលាប៖ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើក្រែមសុលតាមរន្ធគូថ (Anusol-HC, Zinc Oxide) ដើម្បីបន្ថយការឈឺចាប់។
· ថ្នាំ Nitroglycerin៖ ការលាបក្រែម Nitroglycerin ទៅលើរុន្ធគូថដើម្បីពង្រីកសរសៃឈាម និងបង្កើតលំហូរឈាមទៅកាន់ស្បែកដែលរហែក វានឹងជួយអោយឆាប់ជា។ ការព្យាបាលប្រភេទនេះជួយកាត់បន្ថយសម្ពាធក្នុងសាច់ដុំខ្ជឹបរុន្ធគូថ និងបន្ថយការឈឺចាប់ដែរ។ ផលរំខានមានដូចជា ឈឺក្បាល សម្ពាធឈាមធ្លាក់ចុះ និងវិលមុខ។ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកពាក់ស្រោមដៃដើម្បីអាចលាបក្រែម Nitroglycerin នេះបាន។ ចំពោះមនុស្សប្រុសដែលកំពុងតែប្រើថ្នាំព្យាបាលអាការៈងាប់លិង្គ ដូចជា Sidenafil (Viagra), Tadalafil (Adcirca, Cialis) និង Vardenafil (Levitra) មិនគួរណាប្រើថ្នាំ Nitroglycerin ក្នុងរយៈពេល ២៤ម៉ោងទេ ព្រោះវានឹងធ្វើអោយសម្ពាធឈាមធ្លាក់ចុះ។
· ថ្នាំប្រភេទ Botox៖ ការចាក់ថ្នាំ OnabotulinumtoxinA (Botox) ក្នុងកម្រិតតិចតួចចូលទៅក្នុងសាច់ដុំខ្ជឹបរុន្ធគូថ វានឹងធ្វើអោយសាច់ដុំនោះធូររហូតដល់ច្រើនខែ។ ចំពោះផលរំខានវាមាន ឈឺពេលចាក់ថ្នាំ លេចផោម ឬលាមកដោយមិនដឹងខ្លួន។
· ថ្នាំ Calcium Channel Blocker៖ ថ្នាំបញ្ចុះសម្ពាធឈាម Nifedipine (Adalat) និង Diltiazem (Cardizem), អាចប្រើដោយលេប ឬលាបនៅស្បែកដែលរហែកនោះបាន។
ការព្យាបាលដោយវះកាត់
ប្រសិនបើអ្នកមានជំងឺរហែកស្បែករន្ធគូថរ៉ាំរ៉ៃ ហើយព្យាបាលដោយថ្នាំមិនជះសោះ គ្រូពេទ្យប្រហែលជាណែនាំអោយព្យាបាលដោយវះកាត់។ ការវះកាត់នេះត្រូវច្រឹបចេញផ្នែកតូចមួយនៃសាច់ដុំខ្ជឹបរុន្ធគូថ ដើម្បីកាត់បន្ថយការតឹងរបស់វា និងឈឺចាប់ ព្រមទាំងជំនួយដល់ការជាឡើងវិញ។ ធម្មតាពេលអ្នកជំងឺវះកាត់ហើយអាចត្រឡប់ទៅផ្ទះវិញបាន។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង
ការផ្លាស់ប្តូររបៀបរស់នៅជាច្រើនប្រហែលជាជួយកាត់បន្ថយការឈឺចាប់ និងធ្វើអោយស្បែកដែលរហែកនោះឆាប់ជាទៅវិញ។ ខាងក្រោមនេះគឺជាវិធានការការពារកុំអោយជំងឺនេះកើតឡើងវិញ៖
· របបអាហារសរសៃ៖ ការដែលទទួលយករបបអាហារសរសៃ ប្រហែល ២៥ ទៅ៣០ក្រាមក្នុងមួយថ្ងៃ វានឹងជំនួយដល់ការជាឡើងវិញនៃស្បែកដែលរហែក និងជួយបន្ទន់លាកមកផង។ អ្នកអាចបន្ថែមការទទួលទានអាហារសរសៃកាន់តែច្រើនតាមរយៈការញ៉ាំ ផ្លែឈើ បន្លែ គ្រាប់ធុញ្ញជាតិអោយបានច្រើន។ ថ្នាំបន្ទន់លាមក Psyllium (Metamucil) ប្រហែលជាជួយអោយអ្នកស្រួលបន្ទោបង់។ ការទទួលទានរបបអាហារ ឬថ្នាំបំប៉នប្រភេទសរសៃប្រហែលបណ្តាលអោយផោម និងហើមពោះ ដូច្នេះចូរបន្ថែមអាហារនេះបន្តិចម្តងៗទៅបានហើយ។
· ទទួលទានទឹកអោយបានច្រើន៖ ជាតិទឹកក៏អាចជួយការពារជំងឺទលលាមកបានដែរ ដូច្នេះគួរទែទទួលទានទឹកអោយបានគ្រប់គ្រាន់។
· ហាត់ប្រាណអោយទៀងទាត់៖ ចូរធ្វើសកម្មភាពរាងកាយអោយបានចាប់ពី ៣០នាទីឡើងទៅ ដូចជាការដើរជាដើម ព្រោះវានឹងធ្វើអោយអ្នកបន្ទោបង់បានទៀងទាត់ និងបង្កើនលំហូរឈាមទៅគ្រប់រាងកាយ សម្រាប់ជួយអោយស្បែកដែលរហែកឆាប់ជា។
ចៀសវាងការប្រឹងបន្ទោបង់៖ ការដែលប្រឹងជុះបង្កើតបានជាសម្ពាធធ្វើអោយស្បែកដែលរហែកនោះមិនអាច ជិតមុខបាន ឬរហែកកន្លែងផ្សេងទៀត។
ផលវិបាក
ប្រសិនបើវាមិនជាទេ ការព្យាបាលដោយប្រើថ្នាំ ឬវះកាត់ច្រើនតែអាចដោះស្រាយបញ្ហាបាន។
ខាងក្រោមនេះគឺជាផលវិបាកមួយចំនួនរបស់ជំងឺរលាកក្រសាលគូថខ្លះៗដែលអ្នកគួរយល់ដឹង៖
· មិនជាសះទៅវិញ៖ កាលណាស្បែកដែលរហែកនោះមិនជាទៅវិញ វានឹងក្លាយជាជំងឺរ៉ាំរ៉ៃ (លើសពី៦សប្តាហ៍)។
· កើតឡើងម្តងទៀត៖ ប្រសិនបើអ្នកធ្លាប់មានបញ្ហារហែកស្បែករុន្ធគូថម្តងរួចហើយ អ្នកនឹងប្រឈមកាន់តែខ្លាំងនឹងបញ្ហានេះម្តងទៀត។
· រហែកដល់ស្រទាប់សាច់ដុំ៖ ការរហែកស្បែករន្ធគូថប្រហែលជារៀលដាលដល់ស្ទាប់សាច់ដុំសម្រាប់ខ្ជឹប រន្ធគូថ ដែលវាជាហេតុនាំអោយពិបាកដល់ការជាឡើងវិញ។ ចំពោះស្នាមរហែកដែលមិនជាប្រហែលជាធ្វើអោយអ្នកជំងឺគ្មានផាសុខភាព ហើយត្រូវការថ្នាំព្យាបាល ឬវះកាត់ដើម្បីកាត់បន្ថយការឈឺចាប់ និងជួសជុល ឬកាត់ចោលនូវស្បែកដែលរហែកនោះ។

By: Rika
Your Visit is Your Help
Reference: Health.com.kh
0 comments:
Post a Comment