៥រឿង​ក្បាល​ដ៏​ស្លុត​រន្ធត់​ស្ទើរ​ពុំ​គួរ​ឲ្យ​ជឿ​នៅ​លើ​លោក!



  ១-​បុរស​មាន​ក្បាល​ពាក់កណ្តាល​
​      លោក Carlos Redriguez អាយុ ២៨ ឆ្នាំ រស់នៅ Miami រដ្ឋ Florida (​សហរដ្ឋ​អាមេរិក​)​។ គាត់​ជាម​នុស្ស​ដែល​ញៀន​ស្រា និង​គ្រឿងញៀន​យ៉ាងខ្លាំង ។ នៅ​ថ្ងៃមួយ គាត់​បាន​បើកបរ​រថយន្ត និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បាត់បង់​ផ្នែក​នៃ​លលាដ៍ និង​ខួរក្បាល កាលពី​នៅ​វ័យ ១៤ ឆ្នាំ​។ ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​កា​ត់​ចោល​នូវ​ផ្នែក​ឆ្អឹង​ដែល​ខូច និង​ប្រើ​ស្បែក​ខាងក្រៅ​ទៅ​គ្រប​ជំនួស​។ ទ្រង់ទ្រាយ​ក្បាល​ដ៏​ចម្លែក​របស់គាត់​បានធ្វើ​ឲ្យ​គាត់​ក្លាយជា​មនុស្ស​ល្បីល្បាញ​។ ទោះជា​យ៉ាងណា មនុស្ស​ទាំងឡាយ​ធ្លាប់បាន​គិតថា រូបភាព​របស់គាត់ គឺជា​ការច្នៃប្រឌិត​ក្នុង Photoshop ប៉ុណ្ណោះ​។ ប៉ុន្តែ​ដល់ពេល​គាត់​ចេញ​បង្ហាញ​វត្តមាន​លើ​ខ្សែ​វីដេអូ​មួយ រៀបរាប់​ឡើងវិញ​ពី​គ្រោះថ្នាក់​របស់គាត់​ដែល​បាន​កើតឡើង ទើប​ធ្វើ​ឲ្យ​សាធារណជន​ជឿជាក់ថា​វា​គឺជា​រឿង​ពិតប្រាកដ​មែន​។​
      ២-​នៅតែមាន​ជីវិត និង​សុខ​ភាពល្អ ទោះបី​ជាមាន "​ប្រហោង​" នៅលើ​ក្បាល​
​      កាលពី​ខែមិថុនា ឆ្នាំ​២០១២ គេហទំព័រ Huanqiu របស់​ចិន បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល ពួកគេ​ចុះផ្សាយ​រូបភាព​បុរស​ម្នាក់​នៅមាន​ជីវិត ជាមួយ​ប្រហោង​ដ៏​ធំ​នៃ​ផ្នែក​ខាងស្តាំ​នៃ​ក្បាល​។ រូបភាព​ដ៏​រន្ធត់​នេះ ត្រូវបាន​គេ​ថត​ផ្តោតទៅលើ​ត្រង់ចំណុច​ក្បាល​ន​យ៉ាងច្បាស់ ខណៈ​បុរស​រូបនោះ​កំពុង​អង្គុយ​នៅលើ​កៅអី​រទេះ​កង់ ស្ថិតនៅលើ​ដងផ្លូវ នៃ​ទីក្រុង Thaiyuan ប្រទេស​ចិន ។ បើតាម​គេហទំព័រ Huanqiu បុរស​នេះ មាន​ស្រុកកំណើត​នៅ Sichuan​។ នៅក្នុង​ឆ្នាំ​២០០៦ គាត់​បានទទួល​រងគ្រោះ​ថ្នាក់​មួយ​បណ្តាល​ឲ្យ​ត្រូវ​អង្គុយ​ក្នុង​រទេះ​ជាមួយ​ក្បាលមាន​ប្រហោង​យ៉ាង​ធំ​គួរ​ខ្លាច​បែបនេះ​អស់​មួយជីវិត​។​
      ៣.​ជួប​ជាមួយ​បុរស​ដែលមាន​លលាដ៍​ក្ប​លា​៣/៤
​      បុរស​ម្នាក់នេះ​បាន​គ្រោះថ្នាក់​ដ៏​កម្រ​មួយ​បាន គ្រា​ដែល​គាត់​បានធ្វើ​ដំណើរ​ទេសច​រណ៍​លើកដំបូង​ទៅកាន់​ប្រទេស​ច​ថៃ ដោយបាន​ច​ធ្លាក់​ពីលើ​យ៉​នៃ​សណ្ឋាគារ​មួយ កម្ពស់ ៧ ម៉ែត្រ នៅឯ​អាង​ហែល​ទឹក​កំសាន្ត​មួយ​។ ថ្វីបើ​មានសំណាង​នៅមាន​ជីវិត​ក៏ពិតមែន តែ​គាត់​ត្រូវ​បាត់បង់​លលា​ដ៏​ក្បាល​អស់ ១/៤ ។ បុរស​រូបនោះ​មានឈ្មោះ Lee Charie  អាយុ ៣២ ឆ្នាំ រស់នៅ Stanstead Abbotts, East Hertfordshire ប្រទេស​អង់គ្លេស​។​
​វេជ្ជបណ្ឌិត​ថៃ​បាន​និយាយថា Lee Charie បាន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​រយៈពេល​២​ថ្ងៃ​ដំបូង ចាប់តាំងពី​បាន​ជួប​គ្រោះថ្នាក់​។ ពួកគេ​បារម្ភ​ថា គាត់​ត្រូវស្លាប់ ដោយសារ​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា ប៉ុន្តែ​បន្ទាប់​សភាពការណ៍​បាន​វិ​វត្ត​ល្អប្រសើរ​ឡើងវិញ​។ Chalie នៅមាន​ជីវិត និង​ត្រូវ​វះកាត់​យក​សំណុំ​ខួរក្បាល​ចេញ ១/៤ ដើម្បី​ធ្វើ​ឲ្យ​សម្ពាធ​ធូរស្រាល​។​
​បន្ទាប់ពី​គ្រោះថ្នាក់ Chalie បាន​បាត់​ផ្នែក​នៃ​ខួរក្បាល ១/៤
​នៅពេល Chalie ត្រឡប់​ទៅ​ស្រុកកំណើត ពី​ប្រទេស​ថៃ​វិញ គាត់​ថែមទាំង​បាន​នាំយកទៅ​ជាមួយ​នូវ​ផ្នែក​ខួរក្បាល​ដែល​ត្រូវបាន​កាត់ចោល​ដាក់​ក្នុង​វ៉ា​លី​ស​ផងដែរ​។ គាត់​ពន្យល់ថា គាត់​ចង់​ឲ្យ​វេជ្ជបណ្ឌិត​នៅ​អង់គ្លេស​ប្រើប្រាស់​វា ដើម្បី​ធ្វើជា​គំរូ​ចាក់​តម្រៀប​ទ្រង់ទ្រាយ​ក្បាល​របស់ខ្លួន​ឡើងវិញ​។​
      ៤.​ក្មេងប្រុស​ចិន​បាត់​ក្បាល​ពាក់កណ្តាល​
​      ប្អូនប្រុស​ឈ្មោះ Hou Guozhu អាយុ ១០ ឆ្នាំ រស់នៅ​ខេត្ត Shandong ប្រទេស​ចិន មានឈ្មោះ​ហៅ​ក្រៅ​ថា "​ក្មេងប្រុស​មាន​ក្បាល​ពាក់កណ្តាល​" ។ Guozhu បាន​ទទួលរង​ជំងឺរលាកស្រោមខួរ ប៉ុន្តែ ៣ ឆ្នាំ​ក្រោយមក ទើប​ជម្ងឺ​នេះ​បាន​កើតឡើង​ជាថ្មី​ម្តងទៀត ដែល​ធ្វើ​ឲ្យ​ជើងឆ្វេង​របស់គេ​ឈឺ​ចាក់​ខ្ទោ​កៗ​តែម្តង​។​
​នៅ​ឆ្នាំ​២០០៦ ឪពុក​របស់ Guozhou បាន​នាំ​រូបគេ​ទៅកាន់​មន្ទីរពេទ្យ នៅ​ទីក្រុង​ប៉េកាំង ហើយ​វេជ្ជបណ្ឌិត​បានធ្វើ​រោគវិនិច្ឆ័យ​ថា ក្មេង​នេះ​កើត​ជំងឺ​ងរ​លាក​ស្រោម​ខួរក្បាល​តែម្តង​។ ក្រោយមក Guozhou ត្រូវ​ស្ថិតក្រោម​ការវះកាត់​លលា​ដ៍រ​ក្បាល​៤​លើក សំណុំ​ខួរ​ពាក់កណ្តាល​ខាងស្តាំ​ត្រូវបាន​កាត់ចោល​។ ប៉ុន្តែ​ដោយសារ​ឆ្អឹង​លលាដ៍​ខាងស្តាំ​បាន​ឆ្លង​មេរោគ ដូច្នេះ​វា​ក៏ត្រូវ​កាត់ចោល​ផងដែរ​។ ជា​លទ្ធផល Guozhou សល់​តែ​ក្បាល​ពាក់កណ្តាល​ប៉ុណ្ណោះ​។​
      ៥.​បុរស​មាន​ក្បាល​ផតពៀច​
​​      ​លោក Mohd Izanuddin Hisham Muhamad អាយុ ២៥ ឆ្នាំ រស់នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួប​គ្រោះថ្នាក់​ជិះ​ម៉ូតូ​អស់​រយៈពេល ៧ ឆ្នាំ​មកហើយ ថ្វីបើ​វា​បាន​កន្លងផុត​អស់​ជាច្រើន​ឆ្នាំ​ហើយ​ក្តី គាត់​នៅតែ​ចាំ​មិន​ភ្លេច​ដិត​ជាប់​ក្នុង​អារម្មណ៍ ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់ កាលពី​រសៀល​ថ្ងៃមួយ​នោះ​។​
Mohd បាន​និយាយថា “​ម៉ូតូ​មួយគ្រឿង​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយទៀត ហើយ​ក៏បាន​ជ្រុល​មក​បុក​ចំ​ម៉ូតូ​ខ្ញុំ​ពេញទំហឹង​តែម្តង​។ ពេលនោះ​ខ្ញុំ​បាន​ហោះ​ចេញពី​ម៉ូតូ​ដូចជា​កំពូល​មនុស្ស​ប្រមាណ ២ ម៉ែត្រ រួច​បន្ត​ទៅបុក​ដើមឈើ​ធំ​មួយ​ក្បែរផ្លូវ​។ មួក​ការពារ​បាន​បែក​ពាក់កណ្តាល ហើយ​ខ្ញុំ​ស្ថិត​សភាព​រលត់​ស្មា​តី​រយៈពេល ៣ ខែ​។ នៅពេល​ខ្ញុំ​ដឹងខ្លួន ខ្ញុំ​ពិតជា​តក់ស្លុត​ចិត្ត​យ៉ាងខ្លាំង ខណៈពេលដែល​បានឃើញ​ស្នាម​ផត​ក្បាល​ខ្លួនឯង​ជា​លើកដំបូង​នោះ​។ ក្រោ​ពីនេះ កែវភ្នែក​ខាង​ធ្វេ​ង​របស់គាត់​ក៏​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​។ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែបនេះ​ក្តី ក៏​បុរស​អភ័ព្វ​រូបនេះ​នៅតែមាន​សុទិដ្ឋិនិយម​ក្នុង​ជីវិត​ផងដែរ​៕​

Reference: Vorakchun
By: VooShare
Your Visit is Your Help

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment