ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ
នៅតាមបណ្តាប្រទេសមួយចំនួន នៃពិភពលោក នាថ្ងៃចុងសប្តាហ៍នេះ គឺប្រមូលផ្តុំទៅដោយការរៀបចំព្រឹត្តិការណ៍ធំ ៗ ជាច្រើន។ នៅប្រទេសអេហ្ស៊ីប មនុស្សរាប់រយពាន់នាក់ បានមកជួបជុំគ្នា តាមដងផ្លូវធំៗ នៅ Cairo ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងបន្តប្រឆាំងទៅ នឹងប្រធានាធិបតីអេហ្ស៊ីប Mohammed Morsi ដែលត្រូវបានទាហានទម្លាក់ចេញពីដំណែង។ មនុស្សរាប់ពាន់នាក់ បានប្រារព្វខួបអនុស្សាវរីយ៍លើកទី 60 នៅប្រទេសកូរ៉េខាងជើង ដែលចុះហត្ថលេខាលើបទឈប់បាញ់គ្នា នៅក្នុងសង្គ្រាមកូរ៉េពីចន្លោះឆ្នាំ 1950 ដល់ឆ្នាំ 1953 នោះ។ ពិធីរំឮកខួប មានរៀបចំក្បួនដង្ហែយោធាដ៏ធំបំផុត មិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង។ ហើយនៅផ្នែកម្ខាងទៀត នៃពិភពលោក សម្តេចប៉ាប Francis បានប្រារព្ធពិធីអភិបូជា ក្នុងទីក្រុង Rio de Janeiro ដែលមានហ្វូងមនុស្សជាង 3 លាននាក់ នៅតាមឆ្នេរសមុទ្រ Copacabana ៕
Reference : ksn-news
By: VooShare
Your Visit is Your Help
0 comments:
Post a Comment