ជាការពិត ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម យើងធ្លាប់តែឃើញធ្វើឡើងតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងផ្ទាំងផ្សព្វផ្សាយជាច្រើនផ្សេងទៀត នៅតាមដងផ្លូវសាធារណៈ ។ ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះ គឺកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសជប៉ុន បានបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ចម្លែកថ្មី១ ដោយប្រើប្រាស់ “គល់ភ្លៅ” ស្ត្រីវ័យៗក្មេង ដែលមានរូបសម្ផសស្សស្រស់ស្អាត ។
រីឯលក្ខន្តិកៈនៃការផ្សព្វផ្សាយនេះ គឺតម្រូវឲ្យស្ត្រីមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយពួកគេត្រូវតែមានទំនាក់ជាមួយមនុស្សយ៉ាងតិច ២០ នាក់ នៅលើបណ្តាញសង្គមណាមួយ ហើយអនុញ្ញាតឲ្យសមាជិកទាំងឡាយ ឃើញពួកគេជាសាធារណៈ ៨ ម៉ោង ក្នុង១ថ្ងៃ ។ ជាងនេះទៀតនោះ ពួកនាងទាំងនោះ ត្រូវបានភ្នាក់ងារនៃក្រុមហ៊ុននីមួយៗ តម្រូវឲ្យស្លៀកសំពត់ ឬខោខើចខ្លី សម្រាប់យកតែមផ្សព្វផ្សាយពាណិជ្ជកម្ម មកបិទលើពីលើជើង (ចាប់ពីលើជង្គង់រហូតដល់គល់ភ្លៅ) ព្រោះគេគិតថា មនុស្សភាគច្រើនមានការចាប់អារម្មណ៍ ទៅលើភាពសិចស៊ី បញ្ចេញគល់ភ្លៅសស្ញាចរបស់ពួកគេត្រង់នេះឯង ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មបែបថ្មី១នេះ?
Reference : ksn-news
By: VooShare
Your Visit is Your Help
Your Visit is Your Help
0 comments:
Post a Comment