Knowledge : កល្យាណមិត្តមាន ៤ ជំពូក​ ដែលជា​មិត្ត​ពិត គួរ​គប់រក


កល្យាណមិត្តមាន ៤ ជំពូក​ ដែលជា​មិត្ត​ពិត គួរ​គប់រក

១- មិត្ត មាន​ឧបការ​មាន​លក្ខណៈ ៤ គឺ៖
១- បង្ការ​មិត្ត​អ្នក​ប្រមាទ​ហើយ,
២- បង្ការ​ទ្រព្យ​សម្បត្តិ​របស់​មិត្ត​ប្រមាទ​ហើយ,
៣- កាល​មាន​ភ័យ​ជា​ទី​ពឹង​ពុំ​នាក់​បាន,
៤- កាល​មាន​ធុរៈ​ជួយ​ចេញ​ទ្រព្យ​ឲ្យ​លើស​ជាង​ចេញ​វាចា ។
១- មិត្ត​រួម​សុខ​រួម​ទុក្ខ​មាន​លក្ខណៈ ៤ គឺ៖
១- និយាយ​សេចក្ដី​កំបាំង​របស់​ខ្លួន​ប្រាប់​មិត្ត,
២- បិទ​សេចក្ដី​កំបាំង​របស់​មិត្ត​មិន​ឲ្យ​ខ្ចរខ្ចាយ,
៣- មិន​លះ​បង់​ចោល​ក្នុង​វេលា​មាន​វិបត្តិ,
៤- ទោះបី​ដល់​ជីវិត​ក៏​អាច​លះ​បង់​ជួស​បាន ។
១- មិត្ត ណែនាំ​ឲ្យ​បាន​មាន​ប្រយោជន៍ មាន​លក្ខណៈ ៤ គឺ៖
១- ហាម​មិន​ឲ្យ​ធ្វើ​សេចក្ដី​អាក្រក់,
២- ណែនាំ​ឲ្យ​តាំង​នៅ​សេចក្ដី​ល្អ,
៣- ឲ្យ​បាន​ស្ដាប់​ធម៌​អ្វី​ដែល​នៅ​មិន​ធ្លាប់​ស្ដាប់,
៤- ប្រាប់​ផ្លូវ​ឋាន​សួគ៌ ១ ។
១- មិត្ត​មាន​សេចក្ដី​ស្រឡាញ់​រាប់អាន មាន​លក្ខណៈ ៤ គឺ៖
១- មាន​ទុក្ខ ៗ ផង​គ្នា,
២- បាន​សុខ ៗ ផង​គ្នា,
៣- ជជែក​ដោះស្រាយ​នឹង​អ្នក​ដែល​និយាយ​តិះ​ដៀល​ដល់​មិត្ត,
៤- ទទួល​សមគួរ​នឹង​មនុស្ស ដែល​ជា​អ្នក​និយាយ​សរសើរ​ដល់​មិត្ត ។
ឯកសារ៖ ឧកញ៉ា​សុធម្ម​ប្រីជា កង
អាចារ្យ​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment