Knowledge : តំលៃរបស់ការសើច~ញញឹម!
ស្នាមញញឹមរបស់មនុស្សម្នាក់ៗពិតជាកត្តាដ៏សំខាន់ណាស់ក្នុងការរស់នៅ
ប្រចាំថ្ងៃ។ដូចនេះមិនថាតែ អ្វីផ្សេងមានតំលៃនោះ ទេសូម្បី តែការញញឹម
និងសើចក៏មានតំលៃសឹងថាមិនអាចគណនាបានដែរ។មានពាក្យមួយឃ្លា
គេលើកមកនិយាយថា៖«បុគ្គលណាមិនចេះសើចញញឹមមិនគួរបើកហាងលក់ដូរឡើយ!»
ពាក្យខាងលើពិតជាត្រឹមត្រូវណាស់បើអ្នកលក់មិនចេះ ប្រើសិល្ប៍វិធីសើចញញឹមហើយនោះ តើមានមនុស្សប៉ុន្មាននាក់ចូលទិញគាត់ទៅ?
នេះជាតំលៃរបស់ការសើច~ញញឹម៖
១-ញញឹមជាការងារមួយមិនបាច់ចុះទុនប៉ុន្តែបានចំនេញច្រើនបំផុត។
២-ញញឹមជាអំពើមួយមិនធ្វើអោយក្រដល់អ្នកបញ្ចេញ,ប៉ុន្តែធ្វើអោយមាន
ការចំនេញដល់អ្នកដែលទទួលវា។
៣-អ្នកញញឹមម្នាក់រីកស្រស់ក្នុងរយៈពេលខ្លីប៉ុន្តែជួនកាលវាធ្វើអោយយើង
ចងចាំអស់មួយជីវិត។
៤-អ្នកមានស្តុកស្តម្ភដល់កម្រិតណាបើខ្វះការញញឹមក៏នៅតែក្រ។រីឯ
ជនក្រីក្រអន់ថយដល់កម្រិតទាបបំផុត,តែសម្បូណ៌ការញញឹមស្រស់ស្រាយ
នោះ ស្មើនឹងមានទុន(គឺ ទ្រព្យ)មិនចេះរីងស្ងួត។
៥-ស្នាមញញឹមបង្កើតអោយមានសុភមង្គលក្នុងគ្រួសារ,ជាប្រភពនៃ ចិត្តក្លាហាន
ក្នុងវិស័យពាណិជ្ជកម្មនិងជាសញ្ញាសម្គាល់របស់មនោសញ្ចេតនានៃមិត្តភក្តិ។
៦-ការញញឹមជាសារធាតុប៉ូវបំប៉នដល់អ្នកនឿយហត់,គឺជារូបភាពថ្ងៃ រៀបនឹងរះចំពោះអ្នកធ្លាក់ទឹកចិត្ត,ជាវាយោរដូវរំហើយរបស់ជនមាន ទុក្ខកង្វល់ហើយជាឱសថទិព្វពី ធម្មជាតិសំរាប់ព្យាបាលរោគខ្វាយខ្វល់។
៧-ស្នាមញញឹមមិនអាចទិញបានសុំបានមិនអាចខ្ចីបានហើយក៏មិនអាច លួចបានដែរ។ប៉ុន្តែបើយើងចេះតែ រក្សាវាទុកនោះ វាក៏គ្មានតំលៃអ្វី ដែរ,បើបែរជាប្រើប្រាស់វាយ៉ាងខ្ជះខ្ជាយនោះ តំលៃរបស់វាគ្មានកំនត់ឡើយ។
៨-ម្ល៉ោះហើយនៅ ពេលអ្នកជួបប្រទះបុគ្គលនឿយហត់ម្នាក់ដែលលែងមានកំលាំង
ញញឹមសើចជាមួយអ្នកនោះ…..អ្នកត្រូវញញឹមទៅ កាន់អ្នកនោះមុន។ពីព្រោះថា
បើអ្នកណាមួយមិនអាចផ្តល់ស្នាមញញឹមជូនដល់អ្នកដទៃទេ….អ្នកនោះពិត
ជាត្រូវការស្នាមញញឹមស្រស់ស្រាយមួយជាងនរណាទាំងអស់……..!។
ដូច្នេះបើអ្នកចង់អោយគេស្រឡាញ់រាប់អានសូមចាំទុកឃ្លានេះ«រក្សាស្នាម
ញញឹមអោយជាប់បបូរមាត់ជានិច្ច»នេះហើយគឺ ជាលក្ខណៈពិសេសបំផុតនិងមានតំលៃ បំផុតរបស់ផ្ទៃមុខដ៏ ពេញទៅ ដោយសោភ័ណភាព៕
0 comments:
Post a Comment