Knowledge : កំពូលអ្នកមានឥទ្ធិពលនៅលើផែនដី

បច្ចុប្បន្ន មនុស្សកំពុងរស់នៅ លើភពផែនដី យើងនេះបានកើនឡើង ច្រើនជាង ៧,១ពាន់លាននាក់ហើយ ប៉ុន្តែក្នុងចំណោម ប្រជាជនទាំងនេះ ទស្សនាវដ្តី Forbes បានចាត់ថ្នាក់ មនុស្សចំនួន៧១នាក់ ប៉ុន្នោះដែលមាន អំណាចលើសគេ ក្នុងឆ្នាំ២០១២កន្លង ទៅថ្មីៗនេះ មានន័យថា យក១ក្នុងចំណោម១០០លាននាក់។ តែ ខ្មែរឡូដ សូមជ្រើសរើសយក តែ១០នាក់ប៉ុន្នោះ មកបង្ហាញ។
ការចាត់ថ្នាក់ គឺអាស្រ័យលើវិធីសាស្ត្រ បួនយ៉ាង ដូចជា ទី១ ការពិនិត្យមើលអំណាច របស់បុគ្គលនោះ ទៅលើមហាជន។ ទី២ មើលលើអំណាច ហិរញ្ញវត្ថុរបស់ បុគ្គលនោះ។ បើជាបុគ្គល នោះជាប្រធានរដ្ឋ នោះគឺគេពិនិត្យលើ ផលទុនក្នុង ស្រុកសរុប (GDP), បើជាអគ្គនាយក ក្រុមហ៊ុន គឺគេពិនិត្យលើ ទ្រព្យសកម្ម និងចំណូលរបស់ ក្រុមហ៊ុននោះ។ ទី៣ គឺគេពិនិត្យសមត្ថភាព ច្រើនយ៉ាងរបស់បុគ្គលនោះ ដូចជាបុគ្គលម្នាក់ ដែលជាអ្នកនយោបាយ ដ៏ប៉ិនប្រសប់ផង ជាអ្នកមានទ្រព្យ ធនស្តុកស្តម្ភផង ជាអ្នកជំនួញ ដ៏ជោគជ័យផង និងជាសប្បុរសជន ក្នុងសង្គមយ៉ាងសកម្មផង។ និងវិធីសាស្ត្រចុងក្រោយ គឺការពិនិត្យថា តើបុគ្គលនោះ បានប្រើប្រាស់ឥទ្ធិពល របស់ខ្លួនយ៉ាងសកម្ម ដែរឬយ៉ាងណា។
១.លោក បារ៉ាក់ អូបាម៉ា អាយុ ៥១ឆ្នាំ (ប្រធានាធិបតីសហរដ្ឋអាមេរិក)
ប្រធានិបតី២អាណត្តិ ជាប់គ្នា របស់សហរដ្ឋអាមេរិក ដែលការកាន់តំណែង អាណត្តិទី២របស់លោក បានចាប់ផ្តើមក្រោយពី ការប្រកួតឈ្នះតាមរយៈ សម្លេងឆ្នោតកាល ពីឆ្នាំ២០១២កន្លងទៅ។ លោកបានរៀបការ រួចហើយ និងមានបុត្រ ២នាក់ផងដែរ។

២.លោកស្រី អង់ហ្គេលឡា មែរគែល អាយុ ៥៨ឆ្នាំ (អធិការបតីអាល្លឺម៉ង់)
លោកស្រីក៏ជាស្ត្រីដែល មានឥទ្ធិពលទី១ របស់ពិភពលោក ដែរ។ លោកស្រីបានដើរ តួយ៉ាងសំខាន់ ប្រៀបដូចជាឆ្អឹងខ្នងរបស់ សហគមន៍អ៊ឺរ៉ុបទាំងមូល និងជាអ្នកមានឥទ្ធិពល លើជោគវាសនា នៃរូបិយប័ណ្ណ អ៊ឺរ៉ូ ដូចជាក្នុងនយោបាយ រិតត្បិតថវិកាជាដើម (Austerity)។
 

៣.វ្លាឌីមៀ ពូទីន អាយុ៦០ឆ្នាំ (ប្រធានាធិបតីរុស្ស៊ី)
សាធារណៈជនធ្លាប់គិតថា លោកបានបោះបង់អំណាច របស់លោកទៅហើយ ក្រោយពីបានផ្ទេរតំណែង ជានាយករដ្ឋមន្ត្រី ទៅឲ្យលោក មេដវឺដេវ។ តែជាក់ស្តែងឥទ្ធិពល របស់លោកនៅតែរឹងមាំ ដដែលក្នុងតំណែង ជាប្រធានាធិបតីវិញ។
៤.លោក ប៊ីល ហ្គេត អាយុ៥៧ឆ្នាំ (ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Microsoft)
ជាមួយទ្រព្យ US$៦៥លាន លោកក៏ជា មហាសេដ្ឋីលំដាប់ទី២ លើពិភពលោកផងដែរ។ លោកធ្លាប់បាន បរិច្ចាគទ្រព្យផ្ទាល់ខ្លួន US$២៨លាន ទៅឲ្យមូលនិធិ មនុស្សធម៌រួចហើយ។
 

៥.សម្តេច ប៉ប បឺនេឌីកថ៌ ទី១៦ អាយុ៨៥ឆ្នាំ (នៅ ទីក្រុង វ៉ាទីកង់)
ជាបុគ្គលដែលមានឥទ្ធិពល លើមហាជនដែលមានជំនឿ លើសាសនា កាតូលិក ប្រមាណ ១,២លាន នាក់ ជុំវិញពិភពលោក។
 

៦.លោក បេន បឺណាន់កេ អាយុ៥៩ឆ្នាំ (ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក)
ជាអ្នកមានឥទ្ធិពល ក្នុងការសំរេចបញ្ចូលលុយ ក្នុងសេដ្ឋកិច្ចដើម្បីឲ្យស្ថានការណ៍វិបត្តិ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ឲ្យធូរស្រាល ក្រោយពីប្រទេសនេះ បានជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០៧មក។

៧.ព្រះអង្គ អាប់ឌុលឡោះ ប៊ីន អាប់ឌុល អាហ្សីស អាល់ អាអ៊ូឌ ព្រះជន្ម៨៨ព្រះវស្សា (ព្រះមហាក្សត្រប្រទេសអារ៉ាប៊ី សាអ៊ូឌីដ)
ព្រះអង្គជាក្សត្រនៃអាណាចក្រ លើវាលខ្សាច់ដែលសម្បូរ ដោយប្រេងកាត ប្រមាណ ២០%នៃបរិមាណប្រេងកាត លើពិភពលោក។
 

៨.លោក ម៉ារីអូ ដ្រាហ្គី អាយុ៦៥ ឆ្នាំ (ប្រធានធនាគារកណ្តាលសហគមន៍អ៊ឺរ៉ុប)
លោកជាជនជាតិ អ៊ីតាលី។ ដោយសារតែសហគមន៍អ៊ឺរ៉ុប ជួបវិបត្តិសេដ្ឋកិច្ចម្តង ហើយម្តងទៀត ក្នុងរយៈកាលចុងក្រោយនេះ ទើបធ្វើឲ្យធនាគារ កណ្តាលរបស់ សហគមន៍អ៊ឺរ៉ុប ដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់បញ្ហា និងរកដំណោះស្រាយ។
 

៩.លោក ហ្ស៊ី ជីនពីង អាយុ៥៩ ឆ្នាំ (អគ្គលេខាធិការបក្សកុម្មុយនីស្តចិន)
មិនត្រឹមតែជាអ្នកកាន់តំណែង ខ្ពស់ផុតលេខរបស់ បក្សកុម្មុយនីស្ត តែលោកក៏ជាប្រធាន កម្មាភិបាលកណ្តាលនៃកងកំលាំងយោធា របស់បក្សផងដែរ ដែលធ្វើឲ្យលោកក្លាយ ជាអ្នកគ្រប់គ្រង ទ័ពច្រើនជាងគេលើពិភពលោក។ នៅខែមិនាខាងមុខនេះ បើលោកអាចយកឈ្នះតំណែង ជាប្រធានាធិបតីពីលោក ហូ ជិនតាវ បាន នោះលោកនឹងកាន់អំណាចពេញ ដៃតែម្តងក្នុងប្រទេសចិន។
 

១០. ដេវីដ ខេមឺរូន អាយុ៤៦ឆ្នាំ (នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស)
លោកជាអ្នកនយោបាយ ដែលកំពុងប្រឈមនឹងការតតាំង យ៉ាងក្តៅគគុកទាំងក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងនយោបាយ តំបន់សហគមន៍អ៊ឺរ៉ុប គឺលោកជាអ្នកបដិសេធ សំណើរបស់លោកស្រី អធិការបតីអាល្លឺម៉ង់ ក្នុងការបង្កើនថវិកា ក្នុងសហគមន៍ និងការវេតូគ្រប់បែបយ៉ាង ដើម្បីរារាំងការបង្កើនការចាយវាយ។ រីឯក្នុងប្រទេសវិញ គឺគាត់ធ្វើឲ្យគេមិនស្រណុក ចិត្តអំពីជោគវាសនា របស់ចក្រភពអង់គ្លេស ក្រោយការដឹកនាំដោយ គណបក្សរបស់លោក។




ដោយ៖ khmerload.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment