Health : អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​១០​យ៉ាង​នៃ​ការ​ហែល​ទឹក​

 

នៅពេល​ដែល​អ្នក ទៅ​ហែល​ទឹក គឺ​អ្នក​បាន​ដាក់​ខ្លួន​របស់​អ្នក​ទៅ​កាន់​មជ្ឈដ្ឋាន​ថ្មី និង មិន​ធម្មតា​មួយ សម្រាប់​វា​។ អ្នកនឹង​ផ្តល់អោយ​វា​នូវ​ភាព​ប្រឹងប្រែង​ថ្មី​មួយ និង ទន្ទឹម​នឹង​នោះ​វា​ក៏បាន ទទួល​ផងដែរ​នូវ គុណ​ស​ម្ប​តិ្ត​ផ្សេងៗ​ជា​ច្រើន​ចំពោះ​សុខភាព​។ អ្នក​អាច​ស្វែងយល់ នូវ​អត្ថប្រយោជន៍​ទាំង ១០ យ៉ាង ដែល អ្នក​នឹង​ទទួលបាន ពី​ការ​ហែល​ទឹក​នេះ ៖
១. ការ​ហែល​ទឹក គឺ​អនុញ្ញាត​អោយ​រាងកាយ​អ្នក យក​ចេញ​នូវ​សម្ពាធ​ពី​ឆ្អឹង​កង​ខ្នង​។ វា​គឺ​ល្អ សម្រាប់​ការ រក្សា​អោយ​ឆ្អឹង និង សន្លាក់​របស់​អ្នកមាន​សុខភាព​ល្អ ។​

២. ការ​ហែល​ទឹក គឺ​បាន​បង្វឹក​ដល់​សាច់ដុំ ភាគច្រើន នៅក្នុង​រាងកាយ​អ្នក  ប៉ុន្តែ​អ្នក​ហាក់​នឹង​កម្រ មាន អារម្មណ៍​ថា នឿយហត់​ខ្លាំង ដូច​ជា​ការ​ហាត់ប្រាណ​នោះទេ​។ អ្នក​អាច​ប្រើ​នូវ វិធីសាស្ត្រ​ក្នុង​ការ​ហែល​ទឹក តាម​បែប​ផ្សេងៗ​គ្នា ដែល​អាច​ធ្វើអោយ​អនុវត្ត​បាន​ចំពោះ ប្រភេទ​នៃ​សាច់ដុំ​ខុសៗ​គ្នា និង ជួយ​សម្រាល ដល់ ផ្នែក​ផ្សេង​ទៀត​ផង​ដែរ​។​

៣. វា​ជា​លំ​ហាត់ប្រាណ ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង​។ វា​បង្វឹក​ដល់​ថាមពល​បេះដូង និង បង្រៀន​អ្នក អោយ​ចេះ​ដកដង្ហើម​បាន​ត្រឹមត្រូវ​ល្អ ។ វា​ក៏​ជួយ​ជម្រុញ​ផងដែរ​នូវ ភាព​អត់ធន់ របស់​រាងកាយ និង បេះដូង របស់​អ្នក​។​

៤. ការ​ហែល​ទឹក​នេះ ក៏​ត្រូវបាន​រួម​ផ្សំ​ផងដែរ នូវ​សកម្មភាព​ហាត់ប្រាណ​ក្នុង​ទឹក ដែល​វា​នឹង​អាច​ជួយ​ដល់ ការដុត​បំផ្លាញ ខ្លាញ់​នៅត្រង់​កំប៉េះ​គូថ ឬ កំ​ភ្លៅ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​។​

៥. វា​អាច​ជួយ​ធ្វើអោយ​រាងកាយ​អ្នក មាន​ភាព​សមសួន​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​។ វា​ជួយ​ធ្វើការ​ម៉ាស្សា​ដល់​ស្បែក និង សាច់ដុំ ព្រមទាំង ជួយ​បំផ្លាញ​ផងដែរ នូវ​បរិមាណ​ខ្លាញ់​ដែល​អ្នក​មិន​ត្រូវការ​។​

៦. កីឡា​ហែល​ទឹក គឺជា​ប្រភេទ​លំ​ហាត់ប្រាណ​ម្យ៉ាង ដែល​មាន​ការ​ប្រឈម​នឹង​ការរង​របួស បាន​តិច​បំផុត ។ វា​មាន​សុវត្ថិភាព ជាង​ប្រភេទ​កីឡា​លើក​ទម្ងន់ ឬ ការហ្វឹកហាត់​កម្លាំង​ផ្សេងៗ​ទៀត​។ វា​ក៏​ជួយ សម្រាល ដល់​ស្ថានភាព​សន្លាក់ របស់​អ្នក​បាន​ផងដែរ​។ ជាមួយនឹង​ការ​ហែល​ទឹក​នេះ នោះ​អ្នក​កម្រ​នឹង មានការ ថ្លស់ ឬ គ្រេច​សន្លាក់​ណាស់​។ តែ​ជា​ប្រាកដ វា​តម្រូវ​អោយ​អ្នក ជ្រើសរើស​នូវ​កន្លែង​ដែល​មាន​សុវត្ថិភាព ដើម្បី​ធ្វើ​ការហ្វឹកហាត់​ខ្លួនឯង និង ត្រូវការ​នូវ​គ្រូបង្វឹក​ម្នាក់ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជា​ទី​គាប់​ចិត្ត​។​

៧. ការ​ហែល​ទឹក អាច​បង្កើតបាន​នូវ លទ្ធផល​ដ៏​ប្រសើរ​ចំពោះ​សុខភាព ។ វា​អាច​នឹង​ត្រូវ អនុវត្តបាន ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល មិន​អាច​ធ្វើ​ការហ្វឹកហាត់​ថាមពល​បាន​ក្នុង​កម្រិត​ខ្លាំងក្លា​។ ជា​ឧទាហរណ៍ ការ​ហែល​ទឹក អាច​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ថា​វា មាន​សុវត្ថិភាព​ចំពោះ​ពួក​នាង ។ តែ​ទោះជា​យ៉ាងណាក្តី ពួកគេ​ត្រូវតែ​ធ្វើ​ការពិភាក្សា​ជាមួយនឹង គ្រូពេទ្យ​ជាមុនសិន មុន​ពេល​ពួកគេ សម្រេច​អនុវត្ត​នូវ សកម្មភាព​ទាំងនេះ ។​

៨. ការ​ហែល​ទឹក គឺ​ជម្រុញ​អោយមាន​អារម្មណ៍​ជា​វិជ្ជមាន និង បំបាត់​នូវ​ស្រេ្តស​បាន​ផង​ដែរ​។ ទឹក គឺមាន វេទមន្ត​ម្យ៉ាង  ដែល​អាច​រក្សា​អ្នក​អោយមាន​អារម្មណ៍ល្អ​បាន​។​

៩. ការ​ហែល​ទឹក អាច​ជួយ​រក្សា​សម្ពាធ​ឈាម​របស់​អ្នក អោយ​ស្ថិត​នៅក្នុង​ដំណាក់កាល​គ្រប់គ្រង​បាន​។ វា​ជួយ​ធ្វើអោយ បេះដូង​របស់​អ្នក​មាន​សុខភាព​ល្អ​។​

១០. វា​ជួយ​រក្សា​អោយ​ផ្លូវដង្ហើម​របស់​អ្នក មាន​សុខភាព​ល្អ​។ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង អាកាសធាតុ​ដែល ត្រជាក់ ឬ ស្ងួត នោះ​អ្នកនឹង​ដក​យក​តែ​ខ្យល់​ដង្ហើម​ស្ងួត​ស្ទើរតែ​គ្រប់ពេល នៅពេល​ដែល​អ្នក​ស្ថិតក្នុង កន្លែងធ្វើការ ឬ នៅផ្ទះ ។​ការដកដង្ហើម​នៅក្នុង​ទឹក គឺ​អាច​អោយ​អ្នក​ស្រូប​យក​នូវ​ខ្យល់​បរិសុទ្ធ និង មាន សំណើម ដែល​វា​អាច​នឹង ធ្វើអោយ​ផ្លូវដង្ហើម​របស់​អ្នក កាន់តែ​មាន​ប្រសិទ្ធិភាព​ឡើង​បាន ៕


ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment