Health : អាហារ​ដែល​អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​

វា​មាន​នូវ​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​អ្នក​គួរ​ធ្វើការ​ទទួលទាន ជា​រៀងរាល់ថ្ងៃ ពីព្រោះ​ពួក​វា នឹង​មាន​មុខងារ​យ៉ាង​សំខាន់ ក្នុងការ​រក្សា​អោយ​អ្នក​មាន​សុខភាព​ល្អ​បាន​។

តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​បាន​រងគ្រោះ ពី​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​អ្នកនឹង​យល់ថា អាហារ​ទាំងនេះ នឹង​មាន​នាទី កាន់តែ​ពិសេស ក្នុងការ​រក្សា​អោយ​អ្នក​មាន​សុខភាព​ល្អ និង រស់នៅ​បាន​ដោយ​សុវត្ថិភាព​។ វា​នឹង​មាន សារៈប្រយោជន៍​ចំពោះ​អ្នក ដោយសារ​តែ​រាល់​អ្វីៗ ដែល​អ្នក​អាច ធ្វើ​បាន​នោះ​គឺ អ្នក​ត្រូវ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​នៅ​ទាប ដើម្បី​ចៀសវាង​បាន​នូវ ជំងឺ​គាំងបេះដូង និង ជំងឺ​បេះដូង​ប្រភេទ​ផ្សេងៗ​ទៀត​។
ទាំងនេះ គឺជា​ប្រភេទ​អាហារ​ដ៏​ចម្បង ដែល​អាច​នឹង​ជួយ​បន្ទាប​សម្ពាធ​ឈាម របស់​អ្នក​បាន​៖
- ស្ពីណា​ច គឺជា​ប្រភេទ​បន្លែ​មួយ​ប្រភេទ ដែល​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​វា បាន​ដើម្បី​ជួយ​បន្ថយ សម្ពាធ​ឈាម​របស់​អ្នក ដោយសារ​វា​មាន​ផ្ទុក ជាតិ​ម៉ាញ៉េ​ស្យូម ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ដែល​វា​នឹង អាច​ជួយ​ការពារ បេះដូង​អ្នក​បាន ពី​ភាពមិនប្រក្រតី​មួយចំនួន និង កាត់បន្ថយ​បាន​ផងដែរ នូវ ឱកាស​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​។ សារជាតិ Folate ក៏​ត្រូវបាន​គេ​រកឃើញ នៅក្នុង​បន្លែ​ប្រភេទ​នេះ​ផងដែរ ហើយ​សារជាតិ​ចិញ្ចឹម​មួយ​នេះ អាច​បន្ថយ​នូវ ឥទ្ធិពល​របស់ សារ​ជាតិគិមី homocysteine ។ សារ​ជាតិគិមី មួយ​នេះ គឺ​មាន​ទំនាក់ទំនង​ទៅនឹង ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង ដូច្នេះ ការបង្ការ​នូវ​ការ​ជះ​ឥទ្ធិពល​របស់​វា ទៅលើ រាងកាយ​អ្នក គឺជា​ហេតុផល​ដ៏​ល្អ​មួយ ដែល​អ្នក​ត្រួវ​តែ​ទទួលទាន​ស្ពីណា​ច​។​
- គ្រាប់​ផ្កាឈូករ័ត្ន អាច​ផ្តល់អោយ​រាងកាយ​អ្នក នូវ​សារជាតិ​ម៉ាញ៉េ​ស្យូម ដែល​វា​នឹង​ជា​តម្រូវការ ប្រចាំ​របស់​អ្នក​។ សារជាតិ Phytosterols ក៏​ត្រូវ​បាន​មាន​ផ្ទុក​ផងដែរ នៅក្នុង គ្រាប់​ផ្កាឈូករ័ត្ន ហើយ​សារជាតិ​ចិញ្ចឹម​ប្រភេទ​នេះ អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​បាន​នូវ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​មាន​នៅក្នុង​ខ្លួន​អ្នក​។ ជារឿយៗ សម្ពាធ​ឈាម​ដែល​ខ្ពស់ ត្រូវ​បាន​បង្កឡើង ដោយសារតែ ការកើនឡើង​នៃ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ពីព្រោះ​វា​នឹង ធ្វើអោយ​មាន​កំណក និង ការកកស្ទះ នៅក្នុង សរសៃ​អាកទែរ ដែល​វា​នឹង​បង្ខំ​អោយ បេះដូង​អ្នក​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន ដើម្បី​អាច​ច្របាច់ បញ្ជូន​ឈាម​បាន​។ គ្រាប់​ផ្កាឈូករ័ត្ន ដែល​មិន​មាន​ប្រឡាក់​អំបិល គឺ​គ្មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ហើយ​វា ល្អ​បំផុត សម្រាប់​អ្នក​ក្នុងការ ទទួលទាន​ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​។​
- បន្លែ​អន្លក់ គឺ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ពួក​វា​មាន​ផ្ទុក​នូវ កម្រិត​ម៉ាញ៉េស្យូម​ដ៏​ខ្ពស់ ជាពិសេស គឺ​ប្រភេទ​សណ្តែក​។ ប៉ូ​តា​ស្យូម ក៏​ត្រូវ​បាន​ផ្ទុក​ក្នុង​កម្រិត​ដ៏​ខ្ពស់ ផងដែរ​នៅក្នុង​បន្លែ​សណ្តែក​នេះ ហើយ​វា ក៏​នឹង​មាន​តួនាទី​សំខាន់​ផងដែរ ក្នុង​ការជួយ​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក​។​
- ផ្លែ​ចេក គឺជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ ជាតិ​ប៉ូ​តា​ស្យូម ដែល​មិន​គួរ​អោយ​ជឿ ហើយ​វា​គឺជា​ប្រភេទ សារជាតិ​រ៉ែ​មួយ​ប្រភេទ ក្នុងចំណោម​សារជាតិ​រ៉ែ​ជាច្រើន ដែល​រាងកាយ​យើង​ត្រូវការ ដើម្បី​ជួយ​ដល់​ការកាត់បន្ថយ សម្ពាធ​ឈាម​ដែល​លើស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លែ​ចេក គឺ​មាន​ផ្ទុក​នូវ​ជាតិ សរសៃ​ដ៏​ច្រើន​ផង​ដែរ ដែល​វា គឺជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ​ទៀត ដែល​រួមចំណែក ក្នុងការ​ធ្វើ​អោយ ដំណើរ​ឈាមរ​ត់របស់​អ្នក កាន់តែ​មាន​ប្រសិទ្ធភាព​, ជួយ​សម្រក​ទម្ងន់ និង បំប៉ន សុខភាព​ជា​ទូទៅ​របស់​អ្នក​។ ជា​ការពិត កាល​បើ​អ្នក​បរិភោគ​អាហារ​ជាតិ​សរសៃ កាន់តែច្រើន នោះ អ្នក​ហាក់​នឹង អាច​ចៀសវាង​បាន នូវ​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បានធ្វើអោយ​អ្នកជំនាញ​ខាង​អាហារ ជឿថា បើ​ទោះ​ជា​អ្នក​បរិភោគ​ផ្លែ​ចេក​តែ​មួយ​ផ្លែ ជា​រៀងរាល់ ថ្ងៃ ក៏​អាច​ជួយ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​ស្ថិតក្នុង​កម្រិត​ធម្មតា បានដែរ​។​
- សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​អ្នក​ដែល​បាន​រងគ្រោះ​ពី​ជំងឺ​លើស សម្ពាធ​ឈាម​។​វា អាច​ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ដែលជា មូល​ហ​តុ​ធ្វើ អោយ​អ្នក​លើសឈាម​បាន​។ សណ្តែកសៀង បាន​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម ដោយ សារ​តែ​សារជាតិ isoflavones ដែល​មាន​នៅក្នុង​ពួកវា គឺ​មាន​សារៈសំខាន់ ក្នុង​ការរក្សា​សម្ពាធ​ឈាម អ្នក​មិន​អោយ​ស្ថិត ក្នុង​កម្រិត​ខ្ពស់​បាន​។ អ្នកនឹង​សម្គាល់​ឃើញថា ប្រភេទ​សណ្តែកសៀង​ដែល មិន​មាន​ផ្ទុក​ជាតិ​អំបិល គឺ​ល្អ​បំផុត ក្នុង​ការបន្ថែម​វា​ទៅ​ក្នុង​របប​អាហារ របស់​អ្នក មានដូចជា​៖ តៅ​ហ៊ូ និង ទឹក​សណ្តែក​ជាដើម ។​
- ដំឡូង​បារាំង ជាធម្មតា ត្រូវបាន​រៀបចំឡើង ក្នុង​ប្រភេទ​ជា​ទម្រង់​អាហារ ដែល​នឹង​ធ្វើអោយ សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​បាន ហេតុដូចនេះ​ហើយ ទើបបាន​ជា​មនុស្ស​ភាគ​ច្រើន គិតថា វា​ជា​ការ ល្អ ដែល​ពួកគេ គួរ​ចៀសវាង ក្នុងការ​ទទួលទាន​វា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ដំឡូង​បារាំង មិន​ត្រឹមតែ​សម្បូរ​តែ​សារជាតិ ប៉ូ​តា​ស្យូម​ប៉ុណ្ណោះទេ វា​ថែមទាំង​ជា ប្រភព​ដ៏​ល្អ​នៃ ជាតិ​ស​សៃ ដែល​វា​នឹង​មាន​នាទី​យ៉ាងសំខាន់ ក្នុងការ​រក្សា​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត ធម្មតា​មួយ​។ ដំឡូង​បារាំង ក៏​ជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ សារជាតិ​រ៉ែ ហើយ​នឹង ជា​ប្រភេទ​អាហារ​ដ៏ ល្អ​បំផុត ក្នុងការ​ទទួលទាន ជំនួស​អោយ​ប្រភេទ​អាហារ​ម្ស៉ៅ​ដទៃទៀត ។​
- សូកូឡា គឺជា​ប្រភេទ​អាហារ​មួយ​ប្រភេទ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទទួលទាន​វា ហើយ អ្នកនឹង​យល់ឃើញថា កា​រញុំា​សូកូឡា​ខ្មៅ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុងការ​រក្សា​អោយ​សម្ពាធ​ឈាម អ្នក​ស្ថិត ក្នុង​កម្រិត​ទាប​បាន​។ មាន​មនុស្ស​ភាគច្រើន មានការ​ញញើត​នឹង ការ​គិតថា កា​រញុំា​សូ កូ​ឡា អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​បាន ប៉ុន្តែ​ការពិត​នោះ គឺមាន​តែ​ស៊ុក​កូឡា​ខ្មៅ​ទេ ដែល​នឹង អាច​ជួយ​អ្នក​បាន​។ នេះ​ក៏​ព្រោះតែ សូកូឡា​ខ្មៅ អាច​ជួយ​ភ្ញោ​ចដ​ល់ ផលិតផល នៃ nitric oxide ដែល​វា​មាន​ទំនួល​ខុស​ត្រូវ ក្នុងការ​ធ្វើ​អោយ សាច់ដុំ​នៅ​ជុំវិញ សរសៃឈាម បាន​សម្រាក និង ជួយ​ធ្វើអោយ​ចរន្ត​ឈាម មាន​ភាព​ល្អប្រសើរ​ជាង​មុន​។ សូកូឡា​ខ្មៅ​ពិតជា​អាច ជួយ​បន្ទាប កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​មាន​នៅក្នុង​រាងកាយ ដូច្នេះ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បាន​ផង​ដែរ ចំពោះ ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល និង ជំងឺ​លើស​សម្ពាធ​ឈាម។​
- ផ្លែ​បឺរ គឺ​សម្បូរ​ទៅដោយ សារជាតិ​រ៉ែ និង ខ្លាញ់ ប៉ុន្តែ​សារជាតិ​បំប៉ន​ទាំងអស់ ដែល​មាន​នៅក្នុង​ផ្លែ បឺរ គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដែល​មិន​គួរអោយ​ជឿ ចំពោះ​សុខភាព​របស់​អ្នក​។​
- ត្រី គឺ​មាន​លក្ខណៈ​ជា​ពិសេស ក្នុង​ការជួយ​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត​ទាប ដោយសារ តែ​ត្រី សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា បី ដែល​នឹង​អាច​ការពារ​បេះដូង​អ្នក ពី​ភាពមិនប្រក្រតី បាន​។ ប្រភេទ​ត្រី​កំប៉ុង​ក៏​ល្អ​គ្រប់គ្រាន់ សម្រាប់​បេះដូង​របស់​អ្នក​បាន​ដែរ ហើយ​ប្រភេទ​ត្រី​កំប៉ុង ដូចជា ត្រីធូ​ណា និង សា​ឌី​ន នឹង​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម​អ្នក អោយបាន​ល្អ​ដែរ​។ ត្រី​ស្រស់ៗ គឺ​ល្អ​បំផុត ក្នុងការ​ទទួលទាន ដើម្បី​ជួយ​អោយ​កម្រិត​សម្ពាធ​ឈាម​អ្នក​ចុះ​ទាប​បាន​។​
- ប្រភេទ​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ និង ប្រភេទ​នៃ​ផលិតផល​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប គឺ​ផ្តល់​ផល​ល្អ ចំពោះ​បេះដូង​របស់​អ្នក ជាង​ពពួក​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ។ សារជាតិ​កាល់ស្យូម និង ប្រូតេអ៊ីន គឺ​ត្រូវបាន​ផ្ទុក ក្នុង​កម្រិត​ដ៏​ខ្ពស់ នៅក្នុង​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ ប៉ុន្តែ​សារជាតិ​វីតាមីន D ដែល​មាន​នៅក្នុង​នោះ គឺជា សារជាតិ​បំប៉ន ដែល​សំខាន់​បំផុត ដែល​នឹង ធ្វើការ​ជាមួយនឹង កាល់ស្យូម ក្នុងការ​រក្សា​អោយ សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត​ទាប​។ បើទោះជា​សម្រាប់​អ្នក ដែល​មិន​បាន​ព្យាយាម ក្នុងការ ការពារ ជំងឺ​លើស​សម្ពាធ​ឈាម ការផឹក​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ នឹង​អាច ប្រាកដ ធ្វើអោយ​រាងកាយ​អ្នក ទទួលបាន​នូវ សារជាតិ​បំប៉ន ដែល​មាន​នៅក្នុង​ផលិតផល ដែល​ធ្វើ​ពី​ទឹកដោះគោ ដោយ​មិន​មាន​ការ​ប្រឈម​នឹង ជំងឺ​លើស​សម្ពាធ​ឈាម៕

ដោយ៖ camnews.org

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment