Brendan Eich គឺជា បិតា JavaScript

លោក Brendan Eich កើត​នៅ​ឆ្នាំ 1961 ក្នុង​រដ្ឋ Sunnyvale California គាត់​គឺ ជា​អ្នក​សរសេរ​កម្មវិធីកុំព្យូទ័រ និង​ជា​អ្នក​បង្កើត​កម្មវិធី JavaScript ផង​ដែរ។ ម៉្យាង​ទៀតគាត់​គឺ​ជា Chief Technology Officer នៅ​ក្នុង​ក្រុមហ៊ុន Mozilla Corporation។
តើ​ JavaScript ជា​អ្វី?
JavaScript គឺ​ជា​ភាសា Script ដែល​ប្រើ​សម្រាប់ទាញ​យក​ Object ជា​ច្រើន​តាម​រយះ Application ផ្សេង​ៗ​ដ៏​ទៃ​ទៀត​បាន​។ JavaScript ជា​ភាសា​មួយ​ដែល​អាច​ប្រើ​ប្រាស់​ក្នុង​ទម្រង់​ជា Client Side JavaScript ហើយ​អ្នក​អាច​ប្រើវា​ដើម្បី​បង្កើត​ជា Dynamic Websites បាន។ JavaScript ត្រូវ​បាន​គេ​ស្ថាបនា​ឡើង​គឺ​ស្រដៀង​គ្នា​នឹង ភាសា Java ដែរ ប៉ុន្តែ​ JavaScript គឺ​ងាយ​ស្រួល​សរសេរ​ជាង​ទោះ​អ្នក​មិន​សូវ​ចេះ​សរសេរ​ភាសាកម្មវិធី​ក៏​អាច​ ធ្វើ​ការ​ជា​មួយ​វា​បាន​ដែរ។ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ JavaScript របស់​ក្រុមហ៊ុន Mozilla សម្រាប់​ការ​ស្វែង​យល់​លម្អិត​ពី JavaScript តាម​រយះ​អាសយដ្ឋាន http://developer.mozilla.org/en/javascript
ហេតុ​អ្វី​បាន​ជា​ Brendan Eich ដាក់​ឈ្មោះ​ភាសា​កម្មវិធី​ថា JavaScript?
Brendan Eich ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន Netscape គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ភាសា JavaScript ។ ដំបូង​ភាសា​កម្មវិធីនេះ​មាន​ឈ្មោះ​ថា JavaScript នោះ​ទេ គឺ​វា​មាន​ឈ្មោះ​ថា Mocha ហើយ​បន្ទាប់​មក​ទៀត​វា​ក៏​បាន​ប្តូរ​ឈ្មោះ​ជា LiveScript និង​ជា​ចុង​ក្រោយ​បង្អស់​វា​ក៏​បាន​ប្តូរ​ឈ្មោះ​ជា JavaScript ពី​ព្រោះ​តែ​ក្រុម​ហ៊ុន​ Netscape បាន​បញ្ចូល​បច្ចេក​វិទ្យា​ថ្មី​ៗ ដែល​ធ្វើ​ការ​ Support និង​ភាសា Java ដែល​មាន​នៅ​ក្នុង​កម្មវិធី Netscape Navigator web browser ហើយ​ម៉្យាង​ទៀត​ដើម្បី​ឲ្យ​ភាសា​នេះ​ឆាប់​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ អ្នក​ប្រើប្រាស់​ដោយ​សារ​តែ​វា​ជា​ភាសា Web Programming ថ្មី។ JavaScript ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​គេ​នៅ​ក្នុង​កម្មវិធី Netscape Browser V2.0B3 ក្នុង​ខែ​ធ្នូ ឆ្នាំ១៩៩៥ បន្ទាប់​មក​នៅ​ក្នុង​ Internet Explorer 3.0 នៅ​ខែ​សីហា ឆ្នាំ​១៩៩៦។
ប្រវត្តិ​ការ​សិក្សា
Brendan Eich ទទួល​បាន​ Bachelor’s Degree ផ្នែក​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​ព័ត៌មាន​វិទ្យា​ពី​សាកល​វិទ្យា​ល័យ​ Santa Clara។ Brendan Eich ទទួល​បាន Master’s Degree ពី​សាកល​វិទ្យា​ល័យ​ Illinois នៅ​ Urbana Champaign នៅ​ឆ្នាំ ១៩៨៦។
ប្រវត្តិការងារ
លោក Brendan Eich ចាប់ផ្តើម​អាជីពការងារ​ដំបូង​របស់​គាត់​នៅ​ក្នុង​ក្រុមហ៊ុន Silicon Graphics អស់​រយះ​ពេល​ ៧ ឆ្នាំ​ក្នុង​មុខ​ងារ​ជា​ Operating System និង​ Network code។ បន្ទាប់​មក​លោក​បាន​ធ្វើ​ការ​នៅ​ Micro-Unity Systems Engineering អស់​រយះ​ពេល​ ៣ ឆ្នាំ​ក្នុង​មុខ​ងារ​ជា​ Microkernel និង DSP Code និង​ជា​អ្នក​បង្កើត​ដំបូង​គេ​លើ​ MIP R4000 port នៃ GCC។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុគ្គលិក​ឆ្នើម​ក្នុង​ក្រុមហ៊ុន Netscape និង​ Mozilla។ គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ឲ្យ​ Netscape communication corporation នៅ​ខែ​មេសា ឆ្នាំ​១៩៩៥ មុខងារ​បង្កើត​ JavaScript សម្រាប់ Netscape Navigator web browser ។ បន្ទាប់​មក​គាត់​បាន​ជួយ​បង្កើត Mozilla.org នៅ​ដើមឆ្នាំ​១៩៩៨ ដែល​ជួយ​ក្នុង​មុខ​ងារ​ជា​ Chief Architect។ នៅពេល​ America online ( AOL ) បិទ Netscape browser unit នៅ​ខែ​កក្កដា ឆ្នាំ២០០៣ លោក Brendan Eich បាន​ជួយ​ធ្វើ​ការ​ជា Mozilla Foundation។ នៅ​ខែ​សីហា ឆ្នាំ​២០០៥ បន្ទាប់​ពី​ជួយ​ធ្វើ​ការ​ក្នុង​មុខងារ​ជា​ Lead Technologist និង​ជា​សមាជិក​នៃ Board of directors របស់​ Mozilla Foundation រួម​មាន​លោក Brendan Eich ក៏​បាន​ក្លាយ​ជា Chief Technology officer (CTO) នៃ​ក្រុមហ៊ុន​ Mozilla corporation ។

ដោយ៖​ ​ទស្សាវដ្តី ANT
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment