ខេត្ត​ណា​មាន​កោះ​ច្រើន​ជាង​គេ?​

កម្ពុជា​មាន​ខេត្ត​បួន ​ដែល​ស្ថិត​នៅ​ជាប់​​សមុទ្រ​កម្ពុជា​ ក្នុង​នោះ​មាន​​ខេត្ត​ព្រះ​សី​​ហ​នុ ​ខេត្ត​កោះកុង​ ខេត្ត​កំពត​ និង​ខេត្ត​កែប។ ក្នុង​ខេត្ត​ទាំង​បួន​ខាង​លើ ​មាន​តែ​ខេត្ត​ព្រះសីហនុ​ទេ ​ដែល​​មាន​កោះ​ច្រើន​ជាង​គេ​ គឺ​មាន​រហូត​ទៅ​ដល់​២៤​កោះ​ ​ខេត្ត​កំពត​​និង​កែប​មាន​ចំនួន​១២ ខេត្ត​កោះកុងមាន៧ ។
ខាង​ក្រោម​នេះ​ ជា​បញ្ជី​រាយ​នាម​កោះ​សមុទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖
  • កោះ​នៅ​ខេត្ត​ព្រះសីហនុ៖ ១.កោះ ​កោងកាង ២.កោះក្របី ៣.កោះ​ខ្ទះ ៤.កោះ​គុណ ៥.​កោះ​ចន្លុះ ៦.កោះ​ដែក​គោល៧.កោះ​តា​កៀវ ៨.កោះតាង ៩.កោះ​តា​ទាម ១០.កោះ​ថ្ម​ដុស ១១.កោះ​ថ្មី ១២.កោះ​ពស់ ១៣.កោះ​ពូ​ឡូ​វៃ ១៤.កោះព្រីង  ១៥.កោះរុង ១៦.កោះ​រុង​សន្លឹម ១៧.កោះ​សំពោច ១៨.កោះ​សេះ ១៩.កោះ​ស្រមោច ២០.កោះ​ព្រឺស ២១.កោះ​ថាស ២២.កោះ​ត្រឡាច ២៣.កោះ​ទ្រាស
  • កោះ​នៅ​ខេត្ត​កំពត៖ ១.កោះ​ទន្សាយ ២.កោះ​ក្រចក​សេះ ៣.កោះ​ក្រាស ៤.កោះ​កា​រាំង ៥.កោះ​គុត ៦.កោះត្បាល់ ៧.កោះ​ឫស្សី ៨.កោះ​ពោធិ ​ ៩.កោះ​ម៉ាក​ប្រា​ង ១០.​កោះសេះ ១១.កោះ​ស្វាយ ១២.កោះ​អង្រ្កង
  • កោះ​នៅ​ខេត្ត​កោះកុង៖ ១.កោះ​មនុស្ស ២.កោះ​ឆាង ៣.កោះកុង ៤.កោះ​ដំឡូង ៥.កោះ​មូល ៦.កោះ​ស្តេច ៧.កោះ​ស្មាច់
ក្នុង ​ចំណោម​កោះ​ទាំង​អស់​នេះ​ កោះ​ដែល​មាន​​ផ្ទៃ​ធំ​ជាង​គេ​គឺ​កោះ​កុង​ ឬ​កោះ​កុង​ក្រៅ​ ដែល​មាន​ចម្ងាយ​​ប្រមាណ​២២​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​​កោះ​កុង​។ កោះ​នេះ​មាន​​បណ្ដោយ​ប្រវែង​២២​គីឡូម៉ែត្រ​ និង​ទទឹង​ប្រវែង​​៦​​គីឡូម៉ែត្រ​។

ដោយ៖ news.sabay.com.kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment