១០យ៉ាងដើម្បីពង្រឹងដល់សុខភាពរបស់អ្នក
នៅពេលដែលចង់បាន សុខភាពល្អ វាគ្មានអ្វីជាអាថ៌កំបាំងធំដុំនោះទេ។ នេះគឺជារឿងរ៉ាវទាំង ១០ដែលអ្នកអាចធ្វើបាននៅថ្ងៃនេះដើម្បីពង្រឹងដល់សុខភាពរបស់អ្នក។
១, ពិនិត្យទៅលើទម្ងន់របស់អ្នក
មានស្ត្រីម្នាក់ក្នុងចំនោម ៣នាក់ ហើយបុរសបួននាក់ក្នុងចំនោម ១០នាក់នៅប្រទេសអង់គ្លេសមានបញ្ហាធាត់ខ្លាំង។ ការដែលធាត់ជ្រុលធ្វើអោយមានសេចក្តីស្លាប់មុនអាយុរហូតដល់ ៩០០០នាក់ជារៀងរាល់ឆ្នាំ ហើយជាមធ្យមវាកាត់បន្ថយអាយុជីវិតរបស់មនុស្សរហូតដល់ ៩ឆ្នាំដែរ។ ចូរប្រើវិធីគិតលេខលើសមាមាត្រ BMI ដើម្បីជាជំនួយប្រសិនបើអ្នកមានទម្ងន់ដែលមានសុខភាព ឬកំពុងតែប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺមហារីក។
២, កាត់បន្ថយការផឹកស្រា
មនុស្សភាគច្រើនមិនទាន់ដឹងខ្លួនថា ការផឹកស្រាច្រើនអាចធ្វើអោយអ្នកប្រឈមទៅនឹងបញ្ហាសុខភាពដ៏វែង ឆ្ងាយបានដូចជា ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ ឧទាហរណ៍ មនុស្សប្រុសដែលផឹកស្រាបៀរច្រើនជាងបី ទៅបួនកំប៉ុងក្នុងមួយថ្ងៃទំនងជាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល រហូតដល់បីដង។
៣, កាត់បន្ថយការទទួលទានប្រៃ និងខ្លាញ់
ការដែលសម្បូរជាតិប្រៃ និងខ្លាញ់ក្នុងរបបអាហារគឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើអោយមាន ជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ ការដែលទទួលទានអាហារដែលមានជាតិប្រៃច្រើនពេកអាចធ្វើអោយសម្ពាធ ឈាមឡើងខ្ពស់ និងទំនងជាវិវឌ្ឈន៍ទៅជាជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
៤, ហាត់ប្រាណជាទៀងទាត់
យើងមានការហាត់ប្រាណច្រើនជាងការសម្រកទម្ងន់។ ទោះបីជាអ្នកជាមនុស្សដែលមាឌស្អាតហើយក៏ដោយ ក៏អ្នកនឹងនៅតែទទួលបានអត្ថប្រយោជន៍ដល់សុខភាពពីការហាត់ប្រាណដែរ ។ ទោះបីជាការធ្វើសកម្មភាពរាង្គកាយតិចតួចក៏ដោយក៏អាចកាត់បន្ថយការ ប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់ ៥០%។ ការដែលហាត់ប្រាណជាទៀងទាត់អាចកាត់បន្ថយការប្រឈមនឹងស្លាប់មុន អាយុបានពី ២០ ទៅ៣០%។
៥, ចូរទទួលទានផ្លែឈើ និងបន្លែអោយបានច្រើន
សម្រាប់របបអាហារដែលមានតុល្យភាព និងប្រកបដោយសុខភាពបានចូរព្យាយាមទទួលទានផ្លែឈើ និងបន្លែអោយបានប្រាំមុខក្នុងមួយថ្ងៃ។ ការស្រាវជ្រាវបង្ហាញអោយដឹងថា ការទទួលទានផ្លែឈើ និងបន្លែយ៉ាងតិចបំផុត ៤០០ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយការប្រឈមនឹងបញ្ហាសុខភាព ធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងការធាត់ជ្រុល។
៦, ត្រួតពិនិត្យលើភាពស្ត្រេស
ស្ត្រេសដោយសារតែការងារគឺស្ថិតនៅក្នុងកម្រិតមួយដែធ្វើអោយមាន ជំងឺ។ បញ្ហាផ្លូវចិត្តរួមទាំងស្ត្រេសគឺជាមូលហេតុមួយដែលធ្វើអោយមនុស្ស ម្នាក់ក្នុងចំនោម ៥នាក់ទៅពិគ្រោះជាមួយគ្រូពេទ្យ។ ប្រសិនបើពួកគេមិនបានទៅពិគ្រោះជំងឺទេ ស្ត្រេសអាចធ្វើអោយមានបញ្ហាដល់សុខភាពកាន់តែច្រើនដូចជា សម្ពាធឈាមឡើងខ្ពស់ ថប់អារម្មណ៍ និងបាក់ទឹកចិត្ត។
៧, ពង្រឹងដល់ការដេករបស់អ្នក
មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែមានបញ្ហាលើការដេកដោយសារតែរឿងហេតុ មួយចំនួនក្នុងជីវិតរបស់ពួកគេ។ វាត្រូវបានគេយល់ថា ជនជាតិអង់គ្លេសបីភាគនឹងមានបញ្ហាដេកមិនលក់នៅថ្ងៃមុខ។ មនុស្សវ័យជំទង់ដែលមានសុខភាពល្អភាគច្រើន ការដេករបស់ពួកគេជាមធ្យមប្រមាណ ៧ ទៅ៩ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកមិនបានដេកគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ទំនាក់ទំនង ការធ្វើការងារ និអាចពន្យាពេលដល់ការជាសះស្បើយពីជំងឺផងដែរ។
៨, ឈប់ជក់បារី
អត្ថប្រយោជន៍ចំពោះសុខភាពពីការឈប់ជក់បារីគឺកើតមានភ្លាមៗតែម្តង។ រយៈពេល ២០ម៉ោងក្រោយពីឈប់ជក់បារី សម្ពាធឈាម និងជីពចររបស់អ្នកវិលមករកធម្មតាវិញ។ រយៈពេល ២៤ម៉ោងក្រោយ សួតរបស់អ្នកចាប់ផ្តើមស្អាតល្អឡើងវិញ។ រយៈពេល ៣ថ្ងៃក្រោយ អ្នកអាចដកដង្ហើមបានកាន់តែស្រួល និងមានអារម្មណ៍ថាមានកម្លាំងជាងមុន។ ចូររក្សាធ្វើវារហូត និងធ្វើអោយបានច្រើនឆ្នាំដើម្បីជាប្រយោជន៍ដល់ជិវិតរបស់អ្នក។ ការស្រាវជ្រាវបង្ហាញអោយឃើញថា បុរសដែលឈប់ជក់បារីនៅអាយុ ៣០ឆ្នាំ អាចកើនអាយុបាន ១០ឆ្នាំទៀត។
៩, ធ្វើតេស្តមើលសុខភាពផ្លូវភេទ
មនុស្សជាច្រើនមិនបានកត់សម្គាល់ឃើញមានរោគសញ្ញាអ្វីទេនៅពេលពួក គេមានជំងឺឆ្លងតាមការរួមភេទដូចជា Chlamydia ឬជំងឺប្រមេះទឹកបាយរួច។ ប្រសិនបើមិនបានព្យាបាលទេ ជំងឺ Chlamydia អាចប៉ះពាល់ដល់លទ្ធភាពនៃការមានផ្ទៃពោះរបស់មនុស្សស្រី។ អ្នកមិនអាចប្រាប់ដោយគ្រាន់តែមើលពីសម្បកក្រៅនោះទេ ដូច្នេះវាគឺជារឿងសំខាន់ណាស់ដែលត្រូវទៅទទួលការពិនិត្យប្រសិនបើ អ្នកធ្លាប់រួមភេទដោយមិនបានការពារ។ ការទទួលបាននូវការធ្វើតេស្ត និងព្យាបាលជំងឺឆ្លងតាមការរួមភេទគឺវាងាយស្រួលជាងអ្នកគិតទៅទៀត ហើយភាគច្រើនអាចព្យាបាលអោយជាសះស្បើយបាន។
១០, ពិនិត្យរកមើលដុំសាច់អ្វីមួយ
មនុស្សម្នាក់ក្នុងចំនោម ៣នាក់ក្នុងប្រទេសអង់គ្លេសត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមាន ជំងឺមហារីកនៅពេលវេលាណាមួយក្នុងជីវិតរបស់ពួកគេ។ ជំងឺមហារីកតែងតែប៉ះពាល់ទៅលើមនុស្សវ័យចាស់ ប៉ុន្តែវាអាចកើតមានលើមនុស្សគ្រប់វ័យទាំងអស់។ ការស្វែងរកជំងឺឃើញជំងឺមហារីកទាន់ពេលមានន័យថា ការព្យាបាលទំនងជាទទួលបាននូវជោគជ័យច្រើន។ ពេលខ្លះ ការសម្គាល់ឃើញនូវការប្រែប្រួលតិចតួច ដូចជាមានដុំអ្វីមួយ ការប្រែប្រួលទៅលើប្រជ្រុយ ឬស្រកទម្ងន់ដោយមិនដឹងហេតុផល អាចធ្វើអោយមានភាពខុសគ្នាដ៏ធំមួយទៅលើសុខភាពរបស់អ្នក។
ដោយ៖ hongpiphup.wordpress.com
0 comments:
Post a Comment