តើ​ថ្នាំ​ងងុយដេក​មាន​ផល​រំខាន​អ្វីខ្លះ​?


ថ្នាំ​ងងុយដេក​មាន​ផល​រំខាន​មិន​ខុសគ្នា​នឹង​ថ្នាំ​ផ្សេងៗ​ទៀតឡើយ​។ ដូច្នេះ​អ្នក​នឹង​មិន​ដឹង​ថា​អ្នក​នឹង​មាន​ផល​រំខាន​របស់​ថ្នាំ​ងងុយដេក​ឬក៏​អត់​នោះ​ទេ​រហូត​ដល់​អ្នកប្រើប្រាស់​វា​ហើយ​។ 

​គ្រូពេទ្យ​ប្រហែលជា​អាច​ប្រាប់​អោយ​អ្នកដឹង​អំពី​ផល​រំខាន​ដែល​អាច​កើត​មាន​បើសិនជា​អ្នក​មាន​ជំងឺហឺត ឬ​បញ្ហា​សុខភាព​អ្វី​ផ្សេងទៀត​។ ថ្នាំ​ងងុយដេក​អាចធ្វើអោយ​អ្នក​ដកដង្ហើម​កាន់តែ​យឺត និង​មិន​សូវ​ជា​ដេក​លក់​បាន​ស្កប់ស្កល់​ទេ ដែល​ជា​ហេតុ​អាច​នាំអោយ​មាន​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​សួត​ដែល​មិន​បាន​គ្រប់គ្រង​ដូចជា ជំងឺ​ហឺត ឬ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (Chronic Obstruction Pulmonary Disease)​។

​ផល​រំខាន​ជា​ញឹកញាប់​នៃ​ថ្នាំ​ងងុយដេក​ដែល​ចេញ​វេជ្ជបញ្ជា​មានដូចជា​៖
  • ​ក្រហាយ ឬ​ឈឺ​នៅ​កដៃ​, ដៃ​, ប្រអប់ជើង ឬ​ជើង​
  • ​ផ្លាស់ប្តូរ​របប​អាហារ​
  • ​ទល់​លាមក​
  • ​រាគ​
  • ​ពិបាក​ធ្វើ​អោយ​ខ្លួន​ឯង​មាន​លំនឹង​
  • ​វិលមុខ​
  • ​សន្លឹម​
  • ស្ងួត​មាត់ ឬ​បំពង់ក​
  • ​ផោម​
  • ​ឈឺក្បាល​
  • ​ក្រហាយ​ដើមទ្រូង​
  • ​ឈឺ​ពោះ ឬ​តឹង​ក្នុង​ពោះ​
  • ​មិន​អាច​គ្រប់គ្រង​ការញ័​របស់​ខ្លួន​បាន​
  • ​យល់​សុបិន្ត​ឃើញ​មិន​ធម្មតា​
  • ​ខ្សោយ​
  •  
​យក​ល្អ​គួរតែ​យល់ដឹង​អំពី​ផល​រំខាន​ដែល​អាច​កើត​មាន​របស់​ថ្នាំ​ងងុយដេក​ទើប​អ្នក​អាច​បញ្ឈប់​ការប្រើ​ថ្នាំ និង​ត្រូវ​ការទាក់ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់​បាន​ដើម្បី​ចៀសវាង​បញ្ហា​ដល់​សុខភាព​ដែល​ធ្ងន់ធ្ងរ​បាន​៕
 
By: Vora
Your Visit is Your Help

Reference: health.com.kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment